គុណសម្បត្តិ​មួយ​ចំនួន​ដែល​អ្នក​គួរ​បង្ហាញ​ប្រសិនបើ​អ្នក​ចង់​សម្ភាសន៍​ការងារ​ដោយ​ជោគជ័យ


ទោះជា​សេដ្ឋកិច្ច​មានការ​ផ្លាស់​ប្តូរ​ព្រោះតែ​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ ពិតមែន​ក្តី ក្រុមហ៊ុន និង​ស្ថាប័ន​ការងារ​ដទៃ​នៅ​តែ​កំពុង​រក​បុគ្គលិក​ថ្មី​ដដែល​។ ប៉ុន្តែ​ក្នុង​ទីផ្សារ​ដែល​មាន​ភ​ឫ​ព​ប្រកួតប្រជែង​នេះ អ្នក​ត្រូវ​តែ​រក​វិធី​ដើម្បី​ជួយ​ឲ្យ​អ្នក​លេចធ្លោ​ជាង​ដៃគូ​ប្រកួតប្រជែង​ដទៃ​។ ខាងក្រោម​គឺជា​គុណសម្បត្តិ​មួយ​ចំនួន​ដែល​ក្រុមហ៊ុន​ជា​ច្រើន​តែងតែ​ស្វែងរក​៖

១. ភាព​ជឿជាក់​លើ​ខ្លួនឯង
ការ​មាន​ជំនឿ​ទុកចិត្ត​លើ​ខ្លួនឯង​មាន​សារៈសំខាន់​ណាស់​ប្រសិនបើ​អ្នក​កំពុង​ស្វែងរក​ការងារ​។ អ្នក​ត្រូវ​តែ​បង្ហាញ​ចំណុច​នេះ​ក្នុង​ប្រវត្តិរូប​សង្ខេប​របស់​អ្នកផង​ដែរ​ដោយ​ប្រើ​ពាក្យ​ដូច​ជា បាន​បង្កើត ស្ថាបនា សម្រេច និង​អនុម័ត​អ្វីមួយ​ជាដើម​។ ឧទាហរណ៍ “​ខ្ញុំ​បាន​ដឹកនាំ​ក្រុម​មួយ​ឆ្លងកាត់​ការ​ផ្ទុះ​ជំងឺ​កូ​វី​ឌ ២៩ និង​បាន​បង្កើត​ស្ថាប័ន​ដែល​កាន់តែ​រឹង​មាំ​។​”

២. សមត្ថភាព​ក្នុង​ការ​ជះ​ឥទ្ធិពល
គុណសម្បត្តិ​មួយទៀត​ដែល​មាន​តម្រូវការ​ខ្ពស់​គឺ​ការ​មាន​សមត្ថភាព​ក្នុង​ការ​ជះ​ឥទ្ធិពល​លើ​អ្នក​ដទៃ​។ អ្នក​ទាំងនេះ​ជា​មនុស្ស​ដែល​ពូកែ​ផ្នែក​ទំនាក់ទំនង និង​មាន​ជំនាញ​ក្នុង​ការ​ជំរុញ​ឲ្យ​មនុស្ស​ដើរ​តាម​ពួក​គេ​។ ជា​ទូទៅ មនុស្ស​ទាំងនេះ​ចូល​ចិត្ត​ប្រើ​ពាក្យ​«​ពួក​យើង​» ពេល​ដែល​បកស្រាយ​នូវ​បទ​ពិសោធន៍ ឬ​ភាព​ជោគជ័យ​អ្វីមួយ​។

៣. ជំនាញ​វិភាគ
ជំនាញ​នេះ​មិន​ត្រូវ​ឲ្យ​មនុស្ស​ម្នាក់​ត្រូវ​វិនិច្ឆ័យ​គ្រប់​ជ្រុងជ្រោយ​លើ​ស្ថានភាព ឬ​គម្រោង​អ្វីមួយ​ទេ ប៉ុន្តែ​វា​មាន​ន័យ​ថា​អ្នក​អាច​វិភាគ​ស្ថាន​ការ​និង​រក​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​ប្រឈម​ដោយ​មាន​ប្រសិទ្ធភាព​។ ពួក​គេ​ជា​មនុស្ស​ដែល​និយាយ​ត្រង់​ៗ និង​ចូល​ចិត្ត​បង្ហាញ​ភស្តុ​តាង​ច្បាស់លាស់​ផង​ដែរ​។

៤. ជំនាញ​ដោះស្រាយ​បញ្ហា
ស្ថាប័ន​ទាំងអស់​តែងតែ​រក​បុគ្គលិក​ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​ឲ្យ​ពួក​គេ និង​ជួយ​ដល់​អាជីវកម្ម​របស់​ពួក​គេ​បាន​។ ដូច្នេះ​ប្រសិនបើ​អ្នក​កំពុង​តែ​ដាក់​ពាក្យ អ្នក​គួរតែ​ត្រៀមខ្លួន​ក្នុង​ការ​ឆ្លើយ​នឹង​សំណួរ​ដូច​ជា «​តើ​អ្នក​ធ្លាប់​ធ្លាក់​ក្នុង​ស្ថាន​ការ​ដែល​អ្នក​ត្រូវ​ដោះស្រាយ​បញ្ហា​មួយ​ដែល​អ្នក​មិន​បាន​រំ​ពឺ​ង​ទុក​មុន​ទេ? បើសិនជា​ធ្លាប់ តើ​អ្នក​បាន​ធ្វើ​អ្វី​ដើម្បី​ដោះស្រាយ​វា? ហើយ​អ្នក​ជួបនឹង​លទ្ធផល​យ៉ាងដូចម្តេច​ដែរ? »

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ