រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​ចុះ​ពិនិត្យ​សំណង់​ទំនប់​បង្ហៀរ​អាង​ទឹក​កូន​សត្វ ឬ​ប្រទាក់ក្រឡា នៅ​ខេត្តកំពត


ខេត្តកំពត ៖ នៅ​រសៀល​ថ្ងៃ​ទី ២៦​ខែកញ្ញា ឆ្នាំ ២០២០​នេះ ក្នុង​ដំណើរ​បេសកកម្ម​បន្ត​ចុះ ពិនិត្យ​ស្ថានភាព​ទឹក ឯកឧត្តម លឹ​ម គាន​ហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម អមដំណើរ​ដោយ​លោក​ប្រធាន​នាយកដ្ឋាន​វិស្វកម្ម មន្ត្រី​បច្ចេកទេស និង​ប្រធាន​មន្ទីរ​ធន ធាន​ទឹក និង​ឧតុនិយម​ខេត្តកំពត និង​ខេត្ត​កែប​ចុះ​ពិនិត្យ​សំណង់​ទំនប់​បង្ហៀរ​អាង​ទឹក​កូន សត្វ ឬ​ប្រទាក់ក្រឡា ស្ថិត​ក្នុង​ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ។

សូម​បញ្ជាក់​ថា សំណង់​ទំនប់​បង្ហៀរ​ខាងលើ ត្រូវ​បាន​ក្រសួង​ធនធានទឹក និង​ឧតុនិយម សាងសង់​ជា​ថ្មី ទើប​រួចរាល់​ក្នុង​ខែកញ្ញា ឆ្នាំ ២០២០​នេះ ដែល​មាន​ប្រវែង ៩៦​ម៉ែត្រ ជាមួយ សំណង់​ទ្វារ​ទឹក (​ទ្វារ ០៣) សាងសង់​លើ​ទំនប់​ចាស់​ដែល​កសាង​ឡើង​ក្នុង​សម័យ​ខែ្ម​រ ក្រហម​រួច​បាន​ត្រូវ​ជួសជុល​កែ​លំអ​ឡើង​វិញ​ម្តង​រួច​មក​ហើយ​ក្នុង​ឆ្នាំ ២០០៨ ហើយ​បាន បន្ត​យាយី​ដោយ​ដោយ​ជំនន់​ទឹកភ្លៀង​កាលពី​ខែសីហា ឆ្នាំ ២០១៩ កន្លង​ទៅតែ​ត្រូវ​បាន​ក្រសួង​អន្តរាគមន៍​ទប់ទល់​បាន​ទាន់​ពេលវេលា ។

ទំនប់​អាង​ទឹក​នេះ​ជា​ប្រភេទ អាង​ដែល​ហៅ​ថា អាង​ទឹក​ត​ភ្ជាប់​នូវ​ភ្នំ ២ (Lac Collinair) គឺ​ភ្នំ​តា​ពក និង​ភ្នំ​កូន​សត្វ ដែល មាន​លទ្ធភាព​រក្សា​ទឹក​ទុក​ក្នុង​បរិមាណ ១០​លាន​ម៉ែត្រគូប ដោយ​មាន​របប​ជល​សាស្ត្រ​ជា របប​ជ្រោះ (Regime torrentiel) ។

ឯកឧត្តម​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​ពិនិត្យ សំណង់​ទំនប់​បង្ហៀរ​អាង​ទឹក កូន​សត្វ​នេះ គឺជា​ការ​ចុះ​ពិនិត្យ​ស្ថានភាព​ជាក់ស្តែង និង​រំឭក​អនុ​វស្សា​វ​រី​យ៍​របស់ខ្ញុំ​បាន​ដឹក នាំ​កម្លាំង​ចុះ​អន្តរាគមន៍​ផ្ទាល់​ជាមួយ​ថ្នាក់ដឹកនាំ​ក្រសួង អគ្គនាយក មន្ត្រី​បច្ចេកទេស ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​ចំនួន ១៤​គ្រឿង អន្តរាគមន៍​ដោយ​គ្មាន​ឈប់​សម្រាក ទល់​ភ្លឺ​កាលពី​ល្ងាច​ថ្ងៃ ១១​ខែសីហា ឆ្នាំ ២០១៩ ចំណាយ​រយ​:​ពេល​ជាង ២០​ម៉ោង ដើម្បី​បញ្ជៀ​សការ​លិចលង់​ភូមិឋាន​ប្រជាពលរដ្ឋ​នា​ពេល​នោះ ។

ពេល​នេះ​សំណង់ ទំនប់​បង្ហៀរ​សាងសង់​រួច បាន​ផ្តល់​ពហុ​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ រួម​មាន​ប្រើប្រាស់​ទឹក​បម្រើ​ដល់​ការងារ​បង្កបង្កើន​ផល ជា​រមណី​ដ្ឋា​ន​សម្រាប់​ភ្ញៀវ​ទេសចរ កម្សាន្ត និង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ៕ អត្ថបទ​សហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ