អ្នកម្តាយឈឺចិត្ត​រហូត​​បន្សល់​​​ទុក​វិប្ប​ដិ​សារី​ទៅ​​​​ឱ្យ​កូនស្រី


ខេត្តកណ្ដាល ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៥ កញ្ញា មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ភូមិ​ទួល​ត្នោត ឃុំ​គគី ស្រុក​កៀនស្វាយ ខេត្តកណ្តាល ដោយ​​ស្ត្រី​ម្នាក់​បានឈ្លោះ​ទាស់​ទែង​ពាក្យ​សំដី​ជាមួយ​កូន ក៏ខឹង​ចិត្ត​ទិញ​ថ្នាំលេប​ប៉ុនប៉ង​សម្លាប់ ប៉ុន្តែ​ទំនង​ដឹង​ថា​ខ្លាច​មិន​ស្លាប់ ក៏​លោត​ចូល​ក្នុង​ទឹក​​ជីវិត​តែ​ម្តង​​ ។

សេចក្តីរាយការណ៍បន្តថា ស្ត្រី​​រង​គ្រោះ​​ឈ្មោះ គឹ​ម ហៀ​ង​ អាយុ​៥០​ឆ្នាំ ​ជា​កសិករ មាន​ទីលំនៅ​ភូមិ ទួល​ត្នោត ឃុំ គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។ ករណី​ខាងលើ​នេះ​បើ​តាម​ការ​បំភ្លឺ របស់បុរស​​ឈ្មោះ លី សាង ​អាយុ​៥៥ឆ្នាំ ត្រូវ​ជា​ប្តី​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថ​កិច្ច​ថា នៅ​វេលា​ម៉ោង​៨ និង​២០​នាទី​ព្រឹក​ថ្ងៃខែ​ដដែល​នេះ ជន​រង​គ្រោះ និង​កូន​ស្រី​ឈ្មោះ លី សៀវម៉ី អាយុ​១៥ឆ្នាំ​បាន​ឈ្លោះប្រកែក​គ្នា រួច​ជន​រង​គ្រោះ​បាន​អង្គុយ​យំ​នៅ​ក្នុងផ្ទះ ហើយ​និយាយ​ថា ចាំ​មើល​អញ់​ទៅ​ផ្សារ​រក​ទិញ​ថ្នាំ​មក​លេប​សម្លាប់​ខ្លួន​ឱ្យ​
ងាប់ ។

មួយសន្ទុះក្រោយ ​ជន​រង​គ្រោះ​បាន​ត្រឡប់​មកពីផ្សារ​វិញ ហើយ​បាន​ចូល​ទៅ​សំងំ​ដេក​ក្នុង​បន្ទប់ នឹង​បាន​លេបថ្នាំ​ប្រភេទ​យ៉ា​សំ​ប៉ា​ម​(​ថ្នាំ​ងងុ​យ​ដេក​)​អស់​ចំនួន​១០​គ្រាប់ ដែល​សល់​សំបក​ថ្នាំ​នៅ​កន្លែងដេក​ជា​វត្ថុ​តាង ។ ប្តី​​​បន្ត​ថា បន្ទាប់​មក នៅ​​វេលា​ម៉ោង​១១ព្រឹក ជន​រងគ្រោះ​ទំនង​ដឹង​ថា ជាតិ​ថ្នាំង​ងុ​យ​ដេក​ជ្រាប​ចូល​ក្នុង​ខ្លួន​មិន​អាច​ស្លាប់​ក៏​ដើរ​ចេ​ញ​ទៅ​សំដៅ​ស្រះ​ត្រី​ខាង​មុខ​ផ្ទះ រួច​លោត​ចុះ​ក្នុង​អណ្តូងទឹក ឃើញ​ដូច្នោះ​គាត់ (​លី សាង ជា​ប្តី​) បាន​ស្រែក​ឲ្យ​គេ​ជួយ ភ្លាម​នោះ​កម្មករ ដែល​ធ្វើការ​នៅ​ស្រះ​ត្រី បាន​នាំ​គ្នា​ជួយ​ស្រង់​ជន​រង​គ្រោះ រួច​បាន​យក​ជន​រង​គ្រោះ ទៅ​គ្លី​និ​ច ឯកជន ដើម្បី​ជួយ​សង្គ្រោះ ពេល​ទៅ​ដល់​ពេទ្យ​បាន​ជួយ​សុង​ក្រពះ​ដែរ តែ​ជន​រង​គ្រោះ​បាន​ផុតទៅ​ហើយ ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ