តាម​ពិត បុរស​ជនជាតិ​ហុង​គ្រី ដែល​រត់​ចេញ​នោះ​កើត​កូ​វី​ដ​១៩ ពិតប្រាកដ​មែន


រាជធានី​ភ្នំពេញ ៖ នា​នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ ក្រសួងសុខាភិបាល​បាន​ប្រកាស​ព័ត៌មាន​ជា​បន្ទាន់​មួយ ដោយ​បញ្ជាក់​ពី​លទ្ធផល​នៃ​ការ​ធ្វើតេស្ត លើ​សំណាក់​របស់​បុរស​ជនជាតិ​ហុង​គ្រី ដែល​មាន​អាយុ​៧០​ឆ្នាំ ពិតជា​មាន​ផ្ទុក​វីរុស​កូ​វី​១៩ ក្រោយ​ពី​បាន​រក​ឃើញ​គាត់​បាន​ស​ង្ងំ​នៅ​ក្នុងផ្ទះ​វីឡា​មួយ ក្នុង​បុរី​អា​ថែ​ន ក្រុង​សៀមរាប ។

ក្រសួងសុខាភិបាល បច្ចុប្បន្ន​បុរស​ជនជាតិ​ហុង​គ្រី ដែល​រក​ឃើញ​ផ្ទុក​វីរុស​កូ​វិ​ដ​១៩​នេះ កំពុង​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប រួចរាល់​ផង​ដែរ ខណៈ​ក្រុមការងារ​សុខាភិបាល​កំពុង​បន្ត​ស្រាវជ្រាវ​រក​អ្នក​ដែល​ប៉ះពាល់​ជាមួយ​បុរស​ជនជាតិ​ហុង​គ្រី​នេះ​បន្ត​ទៀត ។

កិច្ចសហការ​ខិតខំ​ស្វែងរក​ដោយ​អាជ្ញាធរ និង​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប បុរស​ជនជាតិ​ហុង​គ្រី​រូប​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​វេលា​ម៉ោង​ប្រហែល​ជាង​៩​ព្រឹក ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០ ដោយ​គាត់​បាន​ស​ង្ងំ​នៅ​ក្នុងផ្ទះ​វីឡា​មួយ ក្នុង​បុរី​អា​ថែ​ន ភូមិ​គ្រួ​ស ឃុំ​ស្វាយ​ដង្គុំ ក្រុង​សៀមរាប ហើយ​ក្រុម​គ្រូពេទ្យ​បាន​ទៅ​ដឹក​យក​គាត់ និង​ភរិយា (​មិន​មានកូន និង​មិន​មាន​អ្នក​ផ្សេង​នៅ​ជាមួយ​ឡើយ​) មក​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប​រួចរាល់​ហើយ​ដែរ ។

ព័ត៌មាន​ដែល​ក្រសួង​ទទួល​បាន​នៅ​ព្រឹក​នេះ គឺ​ក្រោយ​ពី​បុរស​ជនជាតិ​ហុង​គ្រី​ខាងលើ​នេះ ចាក​ចេញពី​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២០ ឆ្ពោះទៅ​ខេត្តសៀមរាប​នោះ គាត់​បាន​ទៅ​ម៉ៅ​តាក់ស៊ី​មួយ​ជិះ​ម្នាក់ឯង (​ឈប់​ចាក់​ប្រេង​តែ​ម្តង​គត់​នៅ​តាម​ផ្លូវ​) ដោយ​មិន​បាន​ជួប ឬ​ប៉ះពាល់​អ្នក​ណា​ទាំងអស់ ក្រៅ​តែ​ពី​ជិះ​តាក់ស៊ី​នេះ​ទេ ។

ខណៈ​ពេល​មក​ដល់​ខេត្តសៀមរាប គាត់​នៅ​ស​ង្ខំ​ធ្វើការ​ក្នុងផ្ទះ ដោយ​គាត់​ជា​បណ្ឌិត​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច (​សរសេរ​សៀវភៅ​) មាន​តែ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២០ មួយ​ថ្ងៃ​គត់ ដែល​គាត់​ចេញ​ទៅ​ទិញ​ផ្ទាំងគំនូរ​ដោយ​ជិះ​ម៉ូតូ​កង់​បី (​តុ​តុ​) នៅ​គ្រឹះស្ថាន​អង្គរ​ក្រុង​សៀមរាប រួច​ក៏​ត្រឡប់​មក​ផ្ទះ​គាត់​វិញ ។ រីឯ​ភរិយា​គាត់ ដោយសារ​មាន​ម្ហូបអាហារ​ជា​ច្រើន​ក្នុងផ្ទះ​ស្រាប់ ស្ត្រី​រូប​នេះ ក៏​មិន​បាន​ចេញ​ទៅ​ណា​ដែរ គឺ​បាន​ចេញ​ទៅ​ផ្សារ​តែ​ម្តង​គត់​ប៉ុណ្ណោះ តែ​ពួក​គាត់​មានការ​អនុវត្ត​នូវ​វិធានការ​ការពារ ដោយ​បាន​ពាក់​ម៉ាស់​ពេល​ទៅ​កាន់​ទីកន្លែង​ដូច​បាន​ជម្រាប​ជូន​ខាងលើ ។ ចំណែកឯ​ការ​រស់នៅ​របស់​គាត់ គឺ​មិន​មាន​អ្នក​ផ្សេង​មក​ប៉ះពាល់​នោះ​ឡើយ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ