​​បញ្ចប់​ការ​ស៊ើប​សួរ ប្រគល់​​ទៅចៅ​ក្រម​ឃុំខ្លួន​ជន​ជាតិ​រ៉ុ​ស្សី​២​និងអ៊ុយ​ក្រែ​ន​​១


រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ​កញ្ញា ឆ្នាំ​២០២០ បាន​បញ្ចប់​ការ​ស៊ើបសួរ​លើ​សំណុំរឿង​រក្សា​ទុក​ដឹក​ជញ្ជូននិង​ជួញ​ដូរ​គ្រឿងញៀន​ដោយ​ខុសច្បាប់ ដែល​មាន​ជន​សង្ស័យ​៣​នាក់​ជា​ជនជាតិ​រ៉ុ​ស្សី និង​អ៊ុយ​ក្រែ​ន​នោះ​ហើយ ។ ក្រោយ​បញ្ចប់​ការ​ស៊ើបសួរ​ស្ថាប័ន​អយ្យការ បាន​ចោទប្រកាន់​ជន​សង្ស័យ​ទាំង​៣ នាក់​ជា​ផ្លូវការ រួច​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ ដើម្បី​សម្រេច​​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

សូម​រំលឹក​ថា នាយកដ្ឋាន​នគរបាល​សន្តិសុខ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ បាន​ធ្វើការ​បញ្ជូន​ខ្លួន​ជនជាតិ​រ៉ុ​ស្សី​២ នាក់ និង​អ៊ុយ​ក្រែ​ន​ម្នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ករ ណី​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​នូវ​សារធាតុ​ញៀន​ប្រមាណ​ជា​២០​គីឡូ ក្រាម នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ។ នៅ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ ត្រូវ​បាន​គេ​ស្គាល់ ជនសង្ស័យ ១.​ឈ្មោះ EVGENY KARAS ភេទ​ប្រុស ២.​ឈ្មោះ DMITRIY KARAS ភេទ​ប្រុស​(២​នាក់​ជនជាតិ​រ៉ុ​ស្សី​) នឹង​៣.​ឈ្មោះ BONDARENKO KARAS ភេទ​ស្រី ជា​ជនជាតិ​អ៊ុយ​ក្រែ​ន ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣ នាក់​ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បើក​ការ​ស៊ើបអង្កេត​ឈាន​ដល់​ការ​បង្ក្រាប និង​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ក្រោម​កា​រស ម្រ​ប​សម្រួល​ពី​លោក ហេង ផេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។

ប្រភព​បន្ត​ថា ជនសង្ស័យ​បាន​រក្សា​ទុក និង​វេច​ខ្ចប់​សារធាតុ​ញៀ ន​មួយ​ចំនួន​ធំ ដើម្បី​ផ្ញើ​ចេញពី​ប្រទេស​កម្ពុជា ទៅ​កាន់​ប្រទេស​អង់គ្លេស និង​ប្រទេស​ក្រិ​ច ប៉ុន្តែ​ត្រូវ​បាន​សមត្ត​កិច្ច​ស្រាវជ្រាវជា​លក្ខណៈ​សម្ងាត់​ឈាន​ទៅ ដល់​ការ​ឃាត់ខ្លួន ជនសង្ស័យ​៣ នាក់ និង​គ្រឿងញៀន​ជាង​២០ គីឡូក្រាម ដែល​មាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​កាន់​សាលា ដំបូង​រាជធានី​ភ្នំពេញ​នេះ ។

យ៉ាងណា​ក្តី​សមត្ថ​កិច្ច​មិន​បាន​ផ្តល់​ព័ត៌មាន​ជា​ផ្លូវការ​ណាមួយ ទាក់ទិន​ករណី​បង្ក្រាប​គ្រឿងញៀន​ដោយ​ទ្រង់ទ្រាយ​ធំ មាន ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនជាតិ​រ៉ុ​ស្សី​២ នាក់ និង​អ៊ុយ​ក្រែ​ន​ម្នាក់ ដល់​អ្នក​សារព័ត៌មាន​នោះ​ទេ ដែល​នេះ​ជា​ព័ត៌មាន​ក្រៅផ្លូវការ​ទទួល​បាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​តែ​ប៉ុណ្ណោះ ។ ជនសង្ស័យ​ក៏​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​ការ​ស៊ើបសួរ ពី​ស្ថាប័ន​អយ្យការ​សាលា​ដំបង​ផង​ដែរ ប៉ុន្តែ​ពួក​គេ​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន​នោះ​ឡើយ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ