ការបង្ក្រាប​មួយយ៉ាងជោគជ័យ ក្របួច.កទាំង​ចង្កោម


​ខេត្តសៀមរាប ៖ ​កម្លាំង​មូលដ្ឋាន​ស្រុក​ក្រឡាញ់ ​​មូលដ្ឋាន​ស្រុក​ពូក​ មូលដ្ឋាន​ស្រុក​ជីក្រែង សហ​ការ​ជាមួយ​កំ​ម្លាំ​ង​កា​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ដឹកនាំ​​នាយ​ការិ​យា​ល័យ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀន ឃាត់ខ្លួន​បាន​ជន​សង្ស័យ ប្រុស​-ស្រី ចំនួន​១១​នាក់ រួច​នាំ​យក​មក​សួរ​នៅ​ការិយាល័យ​ជំនាញ​នៃ​ទីបញ្ជាការ​កង​រាជ អាវុធហត្ថ​ខេត្តសៀមរាប ហើយ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​និង​វត្ថុ​តាង​ទៅកាន់​តុលា​ការ​ខេត្ត ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។​

ការបង្ក្រាប​ក្រុមជនសង្ស័យ​ខាងលើ ​​​ធ្វើ​ឡើង​​កាលពី​​វេលា​ម៉ោង​០៣រសៀលថ្ងៃ​ទី២៣​ កញ្ញា ​ស្ថិត​នៅ​ចំណុច​ភូមិ​ច្រាំង ឃុំ​ក្រឡាញ់ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។

ក្រោយ​កម្លាំង​ជំនាញ​បាន​នាំ​គ្នា​សហការ​យ៉ាង​ស្អិតរ​មួ​ត រវាង ៣ ស្រុករហូត​​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ប្រុស ស្រី ចំនួន​១១​នាក់ រួច មក ក្នុង​នោះ ដកហូត​បាន​វត្ថុ​តាង រួម​មាន​៖-​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ព៍​ណ​ស​ថ្លា​ចំនួន ៦២ កញ្ចប់​ទម្ងន់ ១៦.៩៧ ក្រាម ។ ទូរ​ស័ព្ទ​ដៃ​ចំនួន ១០ គ្រឿង និង ឧបករណ៍ ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន ព្រមទាំង​ធ្វើ​តេស្ត​ទឹកនោម​ចំនួន ១១ នាក់​ប្រុស ០៩ នាក់​និង​ស្រី ០២ នាក់ ( វិជ្ជមាន​ចំនួន ១១​នាក់ ) ផង​ដែរ​។

បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុ​តាង កម្លាំង​ជំនាញ កំពុង​រៀបចំ​កសាង​សំណុំរឿង បន្ត​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕​​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ