រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែក


ខេត្តតាកែវ ៖ កាលពីរសៀលថៃ្ងទី ២៥ ខែកញ្ញា ឆ្នាំ ២០២០ ក្នុងដំណើរបេសកកម្មចុះពិ និត្យស្ថានភាពទឹក ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំង ឯកឧត្តមរដ្ឋលេខាធិការប្រចាំការដែលជាប្រធានមុខព្រួញ ឯកឧត្តមអនុរដ្ឋលេខា ធិការ មន្រ្តីបច្ចេកទេស និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បាន ចុះពិនិត្យមើលការងារអន្តរាគមន៍ជួសជុលទំនប់អាងទឹកខ្ពបត្របែកដែលរងការខូចខាត ដោយសាររូងនាគ ព្រោះសំណង់បានធ្វើជាយូរឆ្នាំមកហើយ ។

This image has an empty alt attribute; its file name is 62b2d42544c4f0e0b5266c8ccb06faca-1024x682.jpg

សូមបញ្ជាក់ជូនថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋកាលពីយប់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២០ ថា មានករណីរូងនាគនៅត្រង់ចំណុចក្បាលស្ពាន ទ្វារទឹកធំនៃអាង ទឹកខ្ពបត្របែក មន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បានចុះអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់គ្រឿងចក្រធ្វើការជួសជុលរូងនាគដែលមានអង្កត់ផ្ចិតប្រវែង ១,៣ ម៉ែត្រ ត្រង់ទីតាំងនោះ ។ កិច្ចការងារអន្តរាគមន៍បិទផ្ជិតរូងនាគបានដោយជោគជ័យនៅពេល កណ្តាលអធ្រាតយប់ថ្ងៃដដែល រហូតមកដល់ពេលនេះនៅសល់តែការងារចាក់បំពេញដី និងបង្ហាប់ឲ្យកាន់តែប្រសើរបន្ថែមទៀតប៉ុណ្ណោះ ។

This image has an empty alt attribute; its file name is 74169f0f224c48bc87b2c4a677705a29-1024x768.jpg

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំលោកប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តតាកែវ និងមន្រ្តីបច្ចេកទេស ឲ្យបន្តយកចិត្តទុកដាក់តាមដាន ត្រួតពិនិត្យ ធ្វើ យ៉ាងណាឲ្យការងារជួសជុលបានល្អប្រសើរទៅតាមលក្ខណ:បច្ចេកទេស ដើម្បីធានាក្នុង ការរក្សាទឹកទុកប្រើប្រាស់នាពេលខាងមុខ ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

១០:២៧ | ក្នុងស្រុក

លោក សុធា អរុណ ចាញ់​ការ​ប្ដឹងផ្ដល់​ថ្នាក់​សាលាឧទ្ធរណ៍​បន្ទាប់​ពី​ផ្តល់​ឯកសារ​ក្លែងក្លាយ ​ដើម្បី​ទទួល​បានការ​គ្រប់គ្រង​លើ​មណ្ឌលកុមារ​កំព្រា​ជា​ថ្មី​ម្ដងទៀត !

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ