ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ដ​ស៊េរី​ទំនើប បុក​រថយន្ត​ស៊េរី​ទំនើប​ដែល​ចត​ស្ងៀម​ពីក្រោយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ា​សឺ​ដេ​ស​ស៊េរី​ទំនើប​មួយ​គ្រឿង​បើកបរ​ដោយ​ជនជាតិ​ចិន​ជ្រុល​ទៅ​បុក​នឹង រថយន្ត​ស៊េរី​ទំនើប​ម៉ាក អូ​ឌី ដែល​ចត​លើ​ចិញ្ចើម បណ្ដាល​ឲ្យ​រថយន្ត អូ​ឌី ជ្រុល​ទៅ​បុក​ខឿន​មុខ​ហាង​មួយ​កន្លែង​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ា​សឺ​ដេ​ស​ស៊េរី​ទំនើប​មួយ​គ្រឿង​បើកបរ​ដោយ​ជនជាតិ​ចិន​ជ្រុល​ទៅ​បុក​នឹង រថយន្ត​ស៊េរី​ទំនើប​ម៉ាក អូ​ឌី ដែល​ចត​លើ​ចិញ្ចើម បណ្ដាល​ឲ្យ​រថយន្ត អូ​ឌី ជ្រុល​ទៅ​បុក​ខឿន​មុខ​ហាង​មួយ​កន្លែង​រង​ការ​ខូចខាត​យ៉ាងដំណំ​។ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២ និង​៤០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០២០ ជិត​នឹង​ភោជនីយដ្ឋាន ACE ផ្លូវ​ក្រោយ​ផ្សារ​ទំនើប អ៊ី​អន សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ជនជាតិ​ចិន​មួយ​ក្រុម មាន​ស្រី​មាន​ប្រុស បាន​បើករថយន្ត​ម៉ាក ម៉ា​សឺ​ដេ​ស 4MATIC ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2W-6623 ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ក្រោយ​ផ្សារ​ទំនើប​អ៊ី​អន​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ក្នុង​ល្បឿន​លឿន ដោយ​សង្ស័យ​ថា​អ្នកបើកបរ​ស្រវឹង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​រេ​ចង្កូត​ទៅ​ខាងស្ដាំ​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ស៊េរី​ទំនើប ម៉ាក​អូ​ឌី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2R -011 ដែល​ចត​លើ​ចិញ្ចើម រុញ​ផ្ទប់​នឹង​ខឿន​ថ្ម មុខ​ហាង​មួយ​កន្លែង​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្ដាំ និង​គូទ​ក្រោយ​។

ដោយឡែក​រថយន្ត​បង្ក​ម៉ា​សឺ​ដេ​ស វិញ រង​ការ​ខូចខាត​ក្រពឹត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្ដាំ តែ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ​។ ភ្លាម​ៗ​នោះ​ដែល​ភាគី​ខាង​រថយន្ត​ជនជាតិ​ចិន និង​គ្នីគ្នា​មក​រំដោះ​ទៅ​ម្ដង​មួយ​ៗ​បាត់​អស់ ដោយ​ឲ្យ​តំណាង​មក​សម្របសម្រួល​ជាមួយនឹង​រថយន្ត​រង​គ្រោះ​ផង​ដែរ​។ ក្នុង​ហេតុការណ៍​នេះ​ដែរ ភាគី​ខាង​រថយន្ត​ជនជាតិ​ចិន​បាន​យល់ព្រម​សង​សំណង​ទៅ​ខាង​រថយន្ត អូ​ឌី ចំនួន​៣០០០​ដុល្លារ ហើយ​នៅ​ពេល​ដែល​កំពុង​រាប់​លុយ​សង​ក៏​ស្រាប់តែ​មាន​អ្នក​ទី​២ ចេញ​មក​ឆក់​យក​លុយ​ទៅ​វិញ​មិន​ព្រម​សង​វិញ ទើប​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មូលដ្ឋាន ក៏​ដូច​ជា​ជំនាញ​ចុះ​ទៅ​វាស់វែង​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ រថយន្ដ​ទាំង​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ក្រុង​ចុះ​ទៅ​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ជា​បន្ត​ទៀត​៕ ដោយ ៖ យឹ​ម ឈឿ​ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ