នៅ​ពេល​ទឹកជំនន់​គំរាមកំហែង​ប្រជា​កសិករ សម្រុក​ប្រមូល​ផល​ស្រូវ​ដណ្តើម​ពី​ទឹក


ខេត្តបន្ទាយមានជ័យ ៖ នៅ​ពេល​ទឹកជំនន់​គំរាមកំហែង​ប្រជា​កសិករ​សម្រុក​ប្រមូល​ផល​ស្រូវ​ដណ្តើម​ពី​ទឹក​យក​ស្រូវ​លក់​ទទូច​សុំ​ឲ្យ​ក្រុមហ៊ុន ឬ​ឈ្មួញ​ជួយ​ទិញ​នៅ​ស្រុក​មង្គល​បូ​រី​។ ប្រជា​កសិករ​នៅ​ឃុំ​រហាត់​ទឹកបាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​ថា​៖ នៅ​ពេល​ទឹកជំនន់​កំពុង​គំរាមកំហែង​ដល់​ប្រជា​កសិករ​ដែល​រស់នៅ​តាម​ដងស្ទឹង ហើយ​នាំ​គ្នា​ប្រមូល​ដែល​ច្រូតកាត់​ដណ្តើម​ពី​ទឹកបាន​ផល​ហើយ​យក​មក​លក់​ឈ្មួញ​មិន​ទិញ​ទៅ​ទៀត​បើ​ឈ្មួញ​ចង់​ទិញ​ស្រូវ​សែន​ក្រអូប​១​តោន​តំលៃ​៧.០០០​ទៅ​៧.៥០០​បាត ដោយ​ឈ្មួញ​បង្អាប់​ថា​៖

ជា​ស្រូវ​ដែល​មាន​សម្បក​ខ្មៅ ជា​ស្រូវ​មិន​គ្រប់ទឹក ដែល​ជា​ប្រភេទ​ស្រូវ​លេខ​២​ទៅ​លេខ​៣​ទើប​មិន​ហ៊ាន​ទិញ បើ​ទិញ​ក្នុង​តំលៃ​ថោក​។ ប្រជា​កសិករ​ពោល​ពាក្យ​និង​ត្អូញត្អែរ​ថា​៖ ឆ្នាំ​នេះ​ពិតជា​បង្កបង្កើន​ផល​ជួប​ការ​លំបាក​ដោយ​គ្រោះ​ធម្មជាតិ​មិន​ប្រណី​ឡើយ​ដើមដៃ​ពេល​ដែល​សាប​ព្រួស​ស្រូវ​បាន​ដើមដង​ជួប​គ្រោះ​រាំង​ស្ងួត​រហូត​ដល់​ស្រូវ​គ្មាន​ទឹក​លើស​ខែ​ពេល​ដែល​មានទឹក​តិចតួច​ដណ្តើម​គ្នា​មូ​បទ​ទួល​បាន​ផល​ទាំង​វេទនា​ហើយ​ទឹកជំនន់​គំរាមកំហែង​ទៀត​ត្រូវ​បាន​ច្រូតកាត់​ដណ្តើម​ពី​ទឹកបាន​ហើយ​យក​មក​លក់​ឈ្មួញ​មិន​ចង់​ទិញ​បើ​ទិញ​តំលៃ​ថោក​ទៀត​។

ជា​ការ​ទទូច​ពី​ប្រជា​កសិករ​សុំ​ឲ្យ​ក្រុមហ៊ុន ឬ​ឈ្មួញកណ្តាល​ជួយ​ទិញ​ស្រូវ​ប្រជា​កសិករ​ក្នុង​តម្លៃ​ណាមួយ​ឲ្យ​បាន​សមរម្យ​ផង ដើម្បី​ជួយ​ដល់​ប្រជា​កសិករ​គ្រាន់​ជា​ទុន​សម្រាប់​សង​ថ្លៃ​ពូជ​ជី ថ្នាំ ការ​ភ្ជួរ​រាស់ និង​ការ​ប្រមូល​ផល​។ លោក ដុំ វណ្ណ​ឌី អនុប្រធាន​មន្ទី​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ល្ងាច​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០​ថា​៖ តម្លៃ​ទីផ្សារ​ស្រូវ​នៅ​ថ្ងៃនេះ​ប្រភេទ​ស្រូវ​សែន​ក្រអូប​ក្រុមហ៊ុន ឬ​ឈ្មួញកណ្តាល​ទិញ ស្រូវ​សែន​ក្រអូប​សើម​លេខ​១​ក្នុង​១​តោន​តម្លៃ​១.០៨២.០០០​រៀល និង​ស្រូវ​សែន​ក្រអូប​ស្ងួត​ក្នុង​១​តោន​តម្លៃ​១.៤៣៧.០០០​រៀល និង​ស្រូវ​អ៊ី​អ៊ែ​រ​ក្នុង​១​តោន​តម្លៃ​៨៣៥.០០០​រៀល​៕ ដោយ ៖ ប៊ុ​ន ធឿ​ន

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ