ចាញ់ក្លិនស្រាពេក ងាកមកហូបប៊ីយៀ កម្ពុជា ម្តងស្រាប់តែត្រូវបាន ៥លានទាំងព្រឹក !


ខេត្តព្រះសីហនុ ៖ អ្នកបិតស្រាលក់ប្រចាំភូមិបឹងតាព្រហ្ម ឃុំតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះ សីហនុ លោក យន្ត ថាន ហាក់ចាញ់នឹងក្លិនស្រាដែលខ្លួនបិតអស់រាប់ឆ្នាំមកហើយនោះ បានងាកមកពិសាស្រាបៀរ កម្ពុជា វិញម្តងដែលនាំឲ្យលោកត្រូវរង្វាន់ទឹកប្រាក់សុទ្ធ ៥ លានរៀល ។

This image has an empty alt attribute; its file name is c4ca4238a0b923820dcc509a6f75849b-30-1024x683.png

លោកបានឱ្យដឹងថា ៖ «ខ្ញុំបានទិញស្រាបៀរ កម្ពុជា មក ១កេសគ្រាន់ទុកសែនក្បាលទឹក ។ ដល់តែសែនហើយ ខ្ញុំក៏ហូបខ្លះ ។ ដល់តែថ្ងៃទី ១៩ ខែកញ្ញា ខ្ញុំបានយកចេញមកហូបកន្លះ កេសម្នាក់ឯងស្រាប់តែគាស់ឈ្នះកំប៉ុង ដែលសែនហើយទី ៣ បាន ៥លានតែម្តង ។ ថ្ងៃនោះខ្ញុំរំភើបឡើងគេងអត់លក់ពេញមួយយប់ ។ អរពេក គិតទៅធ្វើបុណ្យកាលភ្ជុំ បានបុណ្យមែនៗ» ។

This image has an empty alt attribute; its file name is 2db0874cc1843a7520d8d5fc2f8e3f37-1024x683.jpg

ទឹកប្រាក់នេះលោកនឹងយកទៅបង់ថ្លៃធ្វើសំយាបផ្ទះ ដែលទើបនឹងសាងសង់ឲ្យបានគ្រប់ជ្រុងជ្រោយ ព្រោះភ្លៀងប៉ុន្មានមេមកនេះ នាំឲ្យខូចខាតរបស់របរក្នុងផ្ទះអស់សន្ធឹក ។ ពេលនេះលោកអស់កង្វល់ហើយ ដោយសារទឹកប្រាក់ ៥លាន ។ ក្នុងមួយសប្តាហ៍ មានអ្នកឈ្នះទឹកប្រាក់ ៥លានរៀលជាច្រើននាក់មកពីខេត្តក្រុងនានាក្នុងប្រទេស ។ ដូច្នេះសូមពិនិត្យក្រវិលកំប៉ុងជានិច្ចរាល់ពេលគាស់ស្រាបៀរ កម្ពុជា ។ ពិសាដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ