ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្កើន​ការ​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ច្រើន​កាត់​បន្ថយ​ការ​បំពុលបរិស្ថាន

9 ឆ្នាំ មុន

អាជ្ញាធរ​ដឹក​ជញ្ជូន​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា បរិមាណ​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី​ជំនួស​ឱ្យ​ការ​ប្រើ​សាំង នឹង​មាន​វត្តមាន​លើ​ដងផ្លូវ​ប្រទេស​ចិន​នៅ​ឆ្នាំ​២០២០

អាជ្ញាធរ​ដឹក​ជញ្ជូន​បាន​ប្រកាស​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា បរិមាណ​រថយន្ត​ប្រើប្រាស់​ថាមពល​អគ្គិសនី​ជំនួស​ឱ្យ​ការ​ប្រើ​សាំង នឹង​មាន​វត្តមាន​លើ​ដងផ្លូវ​ប្រទេស​ចិន​នៅ​ឆ្នាំ​២០២០ ប្រមាណ​ជា​៣០​ម៉ឺន​គ្រឿង ស្រប​ពេល​ប្រទេស​នេះ​ដាក់​ទិស​ដៅ​សន្សំ​សំចៃ​ថាមពល និង​ការ​ប្រយុទ្ធ​ប្រឆាំងការ​បំពុលបរិស្ថាន ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួង​ដឹក​ជញ្ជូន​ចិន​នឹង​បង្កើត​ផលិតភាព​ដែល​អនុគ្រោះ​ដល់​បរិស្ថាន​ចំពោះ​រថយន្ត​ប្រភេទ​នេះ ដើម្បី​ជួយ​គាំទ្រ​នូវ​ការ​សម្រេច​កំណើន​លឿន​ជាង​មុន​នៃ​អ្នក​ចូល​ចិត្ត​ប្រើ​វា​ជា​មធ្យោបាយ​ធ្វើ​ដំណើរ ។ តាម​ផែនការ​គេ​បាន​ដាក់​ទិស​ដៅ​សម្រាប់​រថយន្តក្រុង​ប្រើ​ថាមពល​អគ្គិសនី​ឱ្យ​បាន​២០​ម៉ឺន​គ្រឿង និង​រថយន្ត​តាក់ស៊ី​(​ដឹក​ភ្ញៀវ​) តាម​ទីប្រជុំជន​ប្រមាណ​ជា​១០​ម៉ឺន​គ្រឿង សម្រាប់​ចែកចាយ​ឆ្នាំ​២០២០ ដើម្បី​ជា​ការ​លើកទឹកចិត្ត​ផលិតកម្ម​និង​ការ​ទិញ​រថយន្ត​ប្រភេទ​នេះ ។ ចិន​នឹង​បន្ត​លើកទឹកចិត្ត​ដល់​ការ​សាងសង់​មធ្យោបាយ ឬ​ស្ថានីយ​សាក​បញ្ចូល​ភ្លើង​នានា​ផង​ដែរ នៅ​តាម​ក្រុង​ជា​ច្រើន ហើយ​ថែម​ទាំង​អនុវត្ត​នូវ​គោលការណ៍​លើកលែង​ពន្ធ ក៏​ដូច​ជា​ជួយ​ទំនុកបម្រុង​ជា​ប្រាក់​សម្រាប់​អ្នកទិញ​វា​យក​ទៅ​ប្រើប្រាស់ ។ បើ​តាម​ទិន្នន័យ​ពី​ក្រសួង​ចាប់ពី​ថ្ងៃ​ទី​១ កញ្ញា ឆ្នាំ​២០១៤ ដល់​ដំណាច់ឆ្នាំ​២០១៧ បណ្តា​អ្នកទិញ​រថយន្ត​អគ្គិសនី​ដែល​មានគុណ​សម្បត្តិ​គ្រប់គ្រាន់​នឹង​មិន​ចាំបាច់​បង់ពន្ធ​ថ្លៃ​ទិញ​នោះ​ទ្បើ​យ ។

គួរ​រំឭក​ថា គិត​ចាប់តាំងពី​ឆ្នាំ​២០១៤ មក​ចិន​បាន​ដាក់​ចេញ​នូវ​វិធានការ​ផ្សេង​ៗ ដើម្បី​ផ្សព្វផ្សាយ​នូវ​ការ​ប្រើប្រាស់​រថយន្ត​បើកបរ​ដោយ​ថាមពល​អគ្គិសនី ឬ​បញ្ចូល​ភ្លើង ដើម្បី​នឹង​សន្សំ​សំចៃ​ថាមពល និង​ការ​ប្រយុទ្ធ​ប្រឆាំង​ការបំពុលបរិស្ថាន ក្នុង​នោះ​រួម​មានការ​លើកលែង​ពន្ធ ការ​ទំនុកបម្រុង​ជា​ប្រាក់​សម្រាប់​អ្នកទិញ និង​ការ​ស្នើ​សុំ​រដ្ឋាភិបាល​រៀបចំ​ទិញ​រថយន្ត​ទាំងនោះ​ឱ្យ​បាន​ច្រើន​ថែម​ទៀត​ជាដើម ។

ដោយ​ទ្បែ​ក តួលេខ​ពី​ក្រសួង​ឧស្សាហកម្ម​និង​បច្ចេកវិទ្យា​ព័ត៌មាន​បង្ហាញ​ថា ផលិតកម្ម​រថយន្ត​ប្រើប្រាស់​ថាមពល​ថ្មី​នេះ របស់​ប្រទេស​ចិន​កើន​ទ្បើ​ង​មួយ​ជា​៤​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ប្រមាណ​ជា​៨៣.៩០០​គ្រឿងក្នុង​ឆ្នាំ​២០១៤ ៕