ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Hyundai នឹង​បញ្ចេញ​Sonata ស៊េរី​ថ្មី​នៅ​ចិន​ឱ្យ​បាន​12​ម៉ឺ​ន​គ្រឿង​ត្រឹម​1​ឆ្នាំ

9 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​រថយន្ត​លំដាប់​កំពូល​របស់​កូរ៉េ​ខាងត្បូង​Hyundai Motor បាន​លើក​ឡើង​កាលពី​ថ្ងៃអាទិត្យ​ទី​២២ មីនា នេះ​ថា ខ្លួន​គ្រោង​លក់​ម៉ូ​ដែល​Sonata ដែល​ទើប​បង្ហាញ​វត្តមាន

ក្រុមហ៊ុន​ផលិត​រថយន្ត​លំដាប់​កំពូល​របស់​កូរ៉េ​ខាងត្បូង​Hyundai  Motor បាន​លើក​ឡើង​កាលពី​ថ្ងៃអាទិត្យ​ទី​២២ មីនា នេះ​ថា ខ្លួន​គ្រោង​លក់​ម៉ូ​ដែល​Sonata ដែល​ទើប​បង្ហាញ​វត្តមាន​លើក​ដំបូង​ឱ្យ​បាន​១២​ម៉ឺន​គ្រឿង​សម្រាប់​តែ​ទីផ្សារ​ចិន​ប៉ុណ្ណោះ​ក្នុង​រយៈពេល​១​ឆ្នាំ ។

លោក​Choi Sung-Kee ប្រធាន​ផ្នែក​ទីផ្សារ​ប្រចាំ​ប្រទេស​ចិន​របស់​ក្រុមហ៊ុន​បាន​ថ្លែង​ថា «​ទិស​ដៅ​ចាប់​យក​អតិថិជន​ចំពោះ​ម៉ូ​ដែល​Sonata ស៊េរី​ថ្មី​ក្នុង​ទីផ្សារ​ចិន​គឺ​ផ្ដោត​ជា​ពិសេស​លើ​បណ្ដា​អ្នកជំនួញ​ក្នុង​វ័យ​កណ្ដាល​ហើយ​គោលដៅ​របស់​យើង​គឺ​នឹង​លក់​ឱ្យ​បាន​១២​ម៉ឺន​គ្រឿង​ប្រចាំឆ្នាំ​នៅ​ទីនោះ​តាម​រយៈ​យុទ្ធសាស្ត្រ​ទីផ្សារ​ដែល​គួរ​ឱ្យ​ទាក់ទាញ​» ។ ម្យ៉ាង​រថយន្ត​ស៊ីដាន​ខ្នាត​កណ្ដាល​Sonata LF បាន​បង្ហាញខ្លួន​កាលពី​ពេល​ថ្មី​ៗ​នេះ​នៅ​ទីផ្សារ​ចិន​ដែល​ជាទី​ផ្សារ​រថយន្ត​ធំ​ជាងគេ​បំផុត​លើ​ពិភពលោក ។ ចំពោះ​ការ​កែទម្រង់​ថ្មី​របស់​ម៉ូ​ដែល​Sonata រួម​មាន​ម៉ា​ស៊ី​ន​សាំង​៣​ម៉ូ​ដែល​ផ្សេង​ៗ​គ្នា​គឺ​ទំហំ​២.០​លី​ត្រ ២.៤​លី​ត្រ និង​១.៦​លី​ត្រ ។ ការ​រចនា​ម៉ូ​ដ​នៃ​ផ្នែក​ខាង​មុខ​គឺ​ក្រឡា​សំណាញ់​និង​បាន​បន្ថែម​ខ្នាត​៣៥​មី​ល្លី​ម៉ែត្រ ខណៈ​ទទឹង​សរុប​របស់​រថយន្ត​ពង្រីក​បន្ថែម​៣០​មី​ល្លី​ម៉ែត្រ​ដែរ និង​កម្ពស់​១០​មី​ល្លី​ម៉ែត្រ ។ តួលេខ​ពី​គ្រឹះស្ថានស្រាវជ្រាវ​រថយន្ត​កូរ៉េ​បង្ហាញ​ថា កាលពី​ខែ​មុន​Hyundai លក់​រថយន្ត​បាន​សរុប​១០៣.៣១៩​គ្រឿង ក្នុង​ប្រទេស​ចិន​ធ្លាក់​ចុះ​១០,៣%​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ធៀប​នឹង​ឆ្នាំទៅ ។

ចំណែក​តម្រូវការ​សរុប​ទាំងអស់​របស់​ចិន​ចំពោះ​រថយន្ត​ខ្នាត​កណ្ដាល​ឆ្នាំ​នេះ​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ទុក​នូវ​កំណើន​៨,៣% ឬ​ស្មើនឹង​១,៥៥​លាន​គ្រឿង ៕