ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិននឹកស្មានដល់! កម្មករ​អូស​រទេះ​​ធ្លាក់ខ្លួនជួបទុក្ខវេទនាបែបនេះ (វីដេ​អូ)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ មេរោគ​កូវីដ​១៩ ក្រៅពី​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន​ជួប​ប​ញ្ហា​ស្ទើ​រ​គ្រប់​វិស័យ​ វាក៍​ធ្វើ​ឲ្យ​មនុស្ស​​បាត់បង់ជីវិត ​និង​ធ្លាក់ខ្លួន​ឈឺ​រាប់​លាន​នាក់​ ពិសេស​ជួប​វិបត្តិ​សេដ្ឋកិច្ច​​ក្នុង​គ្រួសា​ផង​ដែរ​។​ ដោយឡែក​កម្ពុជា​​ដ្បិត​​គ្មាន​អ្នក​​​បាត់បង់ជីវិត​ដោយសារកូវីដ១៩ ​ហើយ​អ្នកជម្ងឺ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​អស់​ស្ទើរ​ទាំងស្រុង ​តែ​ដោយសា​មេរោគ​ខាងលើ​បាន​ធ្វើ​ឲ្យ​ពលរ​ដ​ខ្មែរ​ដែល​ក្រីក្រ…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ មេរោគ​កូវីដ​១៩ ក្រៅពី​ធ្វើ​ឲ្យ​ប្រទេស​ជា​ច្រើន​ជួប​ប​ញ្ហា​ស្ទើ​រ​គ្រប់​វិស័យ​ វាក៍​ធ្វើ​ឲ្យ​មនុស្ស​​បាត់បង់ជីវិត ​និង​ធ្លាក់ខ្លួន​ឈឺ​រាប់​លាន​នាក់​ ពិសេស​ជួប​វិបត្តិ​សេដ្ឋកិច្ច​​ក្នុង​គ្រួសា​ផង​ដែរ​។​

ដោយឡែក​កម្ពុជា​​ដ្បិត​​គ្មាន​អ្នក​​​បាត់បង់ជីវិត​ដោយសារកូវីដ១៩ ​ហើយ​អ្នកជម្ងឺ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​អស់​ស្ទើរ​ទាំងស្រុង ​តែ​ដោយសា​មេរោគ​ខាងលើ​បាន​ធ្វើ​ឲ្យ​ពលរ​ដ​ខ្មែរ​ដែល​ក្រីក្រ ​ពិសេស​អ្នក​រស់នៅ​តាម​បន្ទាត់​ព្រំដែន​រស់​អាស្រ័យ​លើការ​​ប្រើ​កម្លាំង​ពលកម្ម​ដូច​ជា​កម្មករ​អូស​រទេះ​ បាន​ជួបប្រទះ​​បញ្ហា​ខ្វះខាត​ក្នុង​ជីវភាព​គ្រួសារយ៉ាងធ្ងន់ធ្ងរ​​។​ ដោយឡែក​រទេះដែក​និង​ឈើ​ជា​ច្រើន​គ្រឿង​របស់​កម្មករ​អូស​រទេះ​ដែល​ជា​ឆ្នាំងបាយ​របស់​អ្នកស្រុក​ ពេល​នេះ​គេ​សង្កេត​ឃើញ​ទុក​ចោល​ខូច​ជិត​អស់ទាំង​ស្រុងទៅ​​ហើយ​។

​សម្រាប់​រទេះដែក​ច្រែះ​​ស៊ី​ និង​បែក​កង់​ទាំង​សងខាង​ ​ចំណែក​​រទេះ​ឈើ​ក៍​ដូច​គ្នា​ដែរ​មាន​តែ​ស្មៅ​ដុះ​លេច​រក​មើល​រទេះ​លែង​ចង់​ឃើញ​ទៀត​ផង​។ ​ទាំងនេះក៏​ដោយសា​រ​មេរោគ​កូ​វីដ​១៩​ក្រោយ​ថៃ​បិទ​ព្រំដែន​ដើម្បី​ទប់ស្កាត់​មេរោគ​​ប្រភេទនេះ ។

​កម្មករ​អូស​រទេះ​ជា​ច្រើន​គ្រួសារ ត្រូវបានគេសង្កេតឃើញ​​គ្មានទី​​ជ​ម្រក​ត្រឹមត្រូវ ​ខ្លះ​យក​អតីត​បន្ទប់ទឹក​គេ​ទុក​ចោល​ធ្វើ​ជា​កន្លែង​ស្នាក់​នៅ​ ខ្លះ​បោះ​តង់​ដេក​តាម​ព្រៃ​ និង​មួយ​ចំនួន​ទៀត​យក​រទេះ​ធ្វើ​ជា​ជម្រក​ (​ដេក​ក្នុង​រទេះ​) ​ហើយ​អះអាង​ថា​ ដោយសា​រកូ​វីត១៩ ​ថៃ​បិទ​ព្រំដែន​គ្មាន​ប្រាក់​ឲ្យ​ថ្លៃ​ផ្ទះ​ឬ​បន្ទប់​ជួល គេ​ឈប់​ជួល​ឲ្យ​ ទើប​នាំ​គ្នា​រស់នៅ​វេទនា​បែប​នេះ ​។

​ពួក​គាត់​លើក​ឡើង​បន្ត​ថា ​បច្ចុប្បន្ន​នាំ​គ្នា​រើស​អេ​ត​ចាយ ​ខ្លះ​រើស​យប់​ ខ្លះ​រើស​ថ្ងៃ​ ធ្វើ​យ៉ាងណា​ឲ្យ​តែ​មាន​ប្រាក់​តិចតួច​ទុក​ដោះស្រាយ​ជីវភាព​គ្រួសារ​ ​ហើយ​ថា​ បញ្ហា​នេះ​កើតឡើង​ ក្រោយ​ថៃ​បិទ​ព្រំដែន ​ដោយសា​រ​មេរោគ​កូ​វីត​តែ​ម្តង​។

​ក្រុម​ពលរដ្ឋ​ដែល​រស់នៅ​មើលទៅ​គួរ​ឲ្យ​វេទនា​ទាំងនេះ​លើក​ឡើង​ថា បើ​ព្រំដែន​នៅ​តែ​បន្ត​បិទ​យូរអង្វែង​ទៀត​ ពួក​គាត់​នឹង​ប្រឈម​បញ្ហា​ជីវភាព​កាន់តែ​ធ្ងន់ធ្ងរ​ជាក់​ជា​មិន​ខាន​ឡើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ