ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចាប់​បង្ខាំង​ជំរិត​ទារប្រាក់​ពី​ចិន ​ក្នុង​កាស៊ីណូ​ខ្សាច់​មាស​អន្តរជាតិ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ធ្វើ​ការ​បង្ក្រាប​ករណី​ចាប់ជំរិត​ជនជាតិ​ចិន​ដូច​គ្នា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ និង​រំដោះ​ជន​រង​គ្រោះ​បាន​ម្នាក់ នៅ​កា​ស៊ី​ណូ​ខ្សាច់មាស​អន្តរជាតិ…

ខេត្ត​ព្រះ​សីហ​នុ ៖ រសៀល​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​ធ្វើ​ការ​បង្ក្រាប​ករណី​ចាប់ជំរិត​ជនជាតិ​ចិន​ដូច​គ្នា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ និង​រំដោះ​ជន​រង​គ្រោះ​បាន​ម្នាក់ នៅ​កា​ស៊ី​ណូ​ខ្សាច់មាស​អន្តរជាតិ ស្ថិត​ក្នុងភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះ​សីហនុ ។

លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេ​បញ្ជា​ការ​អាវុធហត្ថ​ខេត្ត ថ្លែង​ថា ការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​​​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍​សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ឯកឧត្តម គួ​ច ចំរើន អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ក្រោម​ការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ឯកឧត្តម សៀង សុខ ។

ជនសង្ស័យ​ទាំង​២​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នេះ ម្នាក់​ឈ្មោះ Waing Ai Ming ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ចិន និង​ជា​បុគ្គលិក​ផ្នែក​ទីផ្សារ​ក្រុមហ៊ុន​អ៊ីន​ធើ​រ​ណេ​ត ស្នាក់​នៅ​ភូមិ​៣
សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​ម្នាក់​ទៀត​ឈ្មោះ ទូច សំណាង ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

ដោយឡែក ជន​រង​គ្រោះ​ឈ្មោះ Cai Changchun ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ចិនជា​បុគ្គលិក​កាស៊ីណូ ស្នាក់​នៅ​ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។

លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី បាន​ឲ្យ​ដឹង​ទៀត​ថា ជាមួយនឹង​ការ​បង្ក្រាប​នេះ កម្លាំងកង​រាជអាវុធហត្ថ​ក៏​បាន​ដកហូត ទូរស័ព្ទ​ដៃ​៤គ្រឿង ប័ណ្ណបើកបរ​រថយន្ត​១​សន្លឹក អត្តសញ្ញាណ
ប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក កាត​ផ្សេង​ៗ១៤​សន្លឹក ប្រាក់​៦​ដុល្លារ​និង​១៥.០០០​រៀល កាបូប​លុយ​មនុស្ស​ប្រុស​ចំនួន​១៧ និង​រថយន្ត​១​គ្រឿង ម៉ាក ឡិច​ស៊ីស RX ៣៣០ ពណ៌​ទឹកមាស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២P-៣៩៣៦ ។

ពាក់ព័ន្ធ​នឹង​ករណី​ចាប់​ឃុំឃាំង​និង​បង្ខាំង​មនុស្ស នៅ​កាស៊ីណូ​ខ្សាច់​មាស​អន្តជាតិ​នេះ ជន
សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​សាកសួរ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ