ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះមកដឹងវិធី​មហាសេដ្ឋី​ប៊ី​ល ហ្គេ​ត​ស៍​ប្រើ ​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​​យល់​ពី​ចិត្ត​អ្នក​ដទៃ

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ធ្លាប់​ជា​មនុស្ស​ដែល​មិន​ពូកែ​និយាយ និង​ចូល​មិន​ចុះ​ក្នុង​សង្គម​។ កាលពី​ឆ្នាំ​មុន…

លោក​មហាសេដ្ឋី ប៊ី​ល ហ្គេ​ត​ស៍ (Bill Gates) ដែល​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ធ្លាប់​ជា​មនុស្ស​ដែល​មិន​ពូកែ​និយាយ និង​ចូល​មិន​ចុះ​ក្នុង​សង្គម​។ កាលពី​ឆ្នាំ​មុន លោក​បាន​ទទួល​ស្គាល់​ដែរ​ថា ប្រសិនបើ​លោក​អាច​ត្រលប់​ទៅ​អតីតកាល​វិញ លោក​នឹង​ពង្រឹង​ការ​យល់​ដឹង​ពី​ខ្លួនឯង និង​ជំនាញ​ក្នុង​ការ​ទាក់ទង​ជាមួយ​អ្នក​ដទៃ​។

ភាព​ឆ្លាត​វៃ​ផ្នែក​សតិអារម្មណ៍ និង​ចេះ​យល់​ពី​អ្នក​ដទៃ​គឺជា​គុណសម្បត្តិ​របស់​អ្នកដឹកនាំ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​ជា​ច្រើន​។ ខាងក្រោម​គឺជា​វិធី​ដែល​អ្នក​អាច​ពង្រឹង​ចំណុច​ទាំង​ពីរ​ខាងលើ​បាន​៖

១. ទទួលយក​សារៈសំខាន់​នៃ​ការ​កសាង​ទំនាក់ទំនង
អ្នកដឹកនាំ​មួយ​ចំនួន​ទម្លាប់ខ្លួន​នឹង​ការ​ដោះស្រាយ​បញ្ហា​ឡូ​ហ្សី​ក និង​ចំណោទ​គណិត​វិទ្យា​ផ្សេង​ៗ​។ ប៉ុន្តែ​អ្នកដឹកនាំ​ត្រូវ​តែ​រៀន​កសាង​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ដែរ​។ ជាដំបូង ការ​រៀនសូត្រ​ពី​មនុស្ស​ម្នាក់ និង​ព្យាយាម​ធ្វើ​ឲ្យ​ខ្លួន​ចាប់អារម្មណ៍​នឹង​មនុស្ស​ម្នាក់​គឺជា​ជំហាន​ល្អ​មួយ​ក្នុង​ការ​កសាង​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​។

២. ចាត់​ទុក​អ្នក​ដទៃ​ជា​មិត្ត
អ្នកដឹកនាំ​ភាគច្រើន​មាន​តួនាទី​ក្នុង​ការ​លក់​ផលិតផល សេវាកម្ម ឬ​ឈ្មោះ​ក្រុមហ៊ុន​ទៅ​កាន់​អតិថិជន​។ ដើម្បី​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពី​អតិថិជន​របស់​អ្នក​បាន អ្នក​គួរតែ​ចាត់​ទុក​ពួក​គេ​ដូច​ជា​មិត្ត ឬ​បងប្អូន​របស់​អ្នក​។ អ្នក​គួរតែ​ចាត់​ទុក​ខ្លួន​ជា​អ្នក​ណែនាំ​ដែល​គួរ​ឲ្យ​ជឿជាក់ និង​ព្យាយាម​គោរព​តាម​ពាក្យ​សន្យា​ដែល​បាន​ប្រាប់​ទៅ​អ្នក​ដទៃ​ជា​និច្ច​។

៣. កុំ​ចាត់​ទុក​ទំនាក់​ទំនងជា​ការ​ដោះ​ដូរ
ពេល​ខ្លះ ការ​កសាង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ម្នាក់​មិន​ចាំបាច់​នាំ​យក​អត្ថប្រយោជន៍​មក​ឲ្យ​អ្នក​វិញ​ទេ​។ វា​មិនជា​បញ្ហា​ឡើយ​ក្នុង​ការ​ចេញ​ទៅ​ផឹក​កាហ្វេ ឬ​ស្រា​បៀ​ជាមួយ​មនុស្ស​ម្នាក់​ដែល​មិន​បាន​ជួយ​រក​លុយ​ឲ្យ​ក្រិ​ម​ហ៊ុន​អ្នក​។ ការ​បង្ហាញ​នូវ​ចំណុច​នេះ​ភាគច្រើន​អាច​ធ្វើ​ឲ្យ​ភាគី​ម្ខាង​ទៀត​ងាយ​នឹង​ចូល​ចិត្ត​អ្នក​។

៤. បង្ហាញ​ភាព​លេចធ្លោ​ក្នុង​ពេល​ដែល​មាន​បញ្ហា
ជីវិត​មិន​តែងតែ​ល្អជា​និច្ចកាល​ទេ​។ បញ្ហា​ផ្សេង​ៗ​តែងតែ​កើត​មាន​ឡើង​និង​រាំងស្ទះ​ការងារ ឬ​អាជីវកម្ម​របស់​អ្នក​។ ប៉ុន្តែ​អ្នក​មិន​ត្រូវ​ចុះចាញ់​ទេ អ្នក​ត្រូវ​តែ​ហ៊ាន​ប្រឈម​មុខ​និង​ក្រោកឈរ​ឡើង​វិញ​ដើម្បី​ដោះស្រាយ​។ វា​ជា​ឱកាស​មួយ​ក្នុង​ការ​ធ្វើ​ឲ្យ​អតិថិជន ឬ​មិត្ត​រួមការ​ងារ​ដទៃ​ភ្ញាក់ផ្អើល​និង​គោរព​អ្នក​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ