IMF ត្រៀមខ្លួនសហការ និងផ្តល់អនុសាសន៍ក្នុងដំណើរការស្តារកំណើនសេដ្ឋកិច្ចកម្ពុជា !


រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២០មកនេះឯកឧត្តម ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោក Yasuhisa Ojima តំណាង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំប្រទេសកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សា ការងារនៅធនាគារជាតិនៃកម្ពុជា ។

ឯកឧត្តម ជា ចាន់តូ បានជម្រាបជូនពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារកម្ពុជា ក្នុងរយៈពេល ៨ខែដើមឆ្នាំ ២០២០នេះ ។ អតិផរណាបន្តរក្សាបានក្នុងកម្រិតទាបប្រមាណ ៣% ជាមួយនឹងស្ថិរភាពល្អនៃអត្រាប្តូរប្រាក់ ។ ទុនបម្រុងអន្តរជាតិបន្តកើនឡើង និងមាន កម្រិតស្មើនឹង ១០ខែនៃការនាំចូលទំនិញនិងសេវា ។ ប្រព័ន្ធធនាគារមានភាពរឹងមាំ និង បានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងជួយបន្ធូរបន្ថយការលំ បាករបស់វិស័យនានា និងប្រជាជនដែលទទួលរងផលប៉ះពាល់ពីឥទ្ធិពលនៃការរីករាល ដាលពីជំងឺកូវីដ ១៩ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

លោក Yasuhisa Ojima បានអបអរសាទរចំពោះប្រសិទ្ធភាពនៃការបង្ការការឆ្លងជំងឺកូវីដ ១៩ នៅកម្ពុជារបស់រាជរដ្ឋាភិបាល។ តំណាងឱ្យ IMF លោកក៏បានគាំទ្រគោលនយោបាយ របស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុង ដំណាក់កាលនេះ ស្របពេលដែលប្រទេសនានាលើពិភពលោកកំពុងប្រឈមនឹងការ ធ្លាក់ចុះសេដ្ឋកិច្ច និងការរីករាលដាលនៃជំងឺកូវីដ ១៩ ។ ទន្ទឹមនេះ IMF ក៏បានត្រៀមខ្លួនស ហការ និងផ្តល់ជាអនុសាសន៍ ក្នុងដំណើរការស្តារកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដែលកំ ពុងតែងើបឡើងវិញជាលំដាប់ ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ