ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មុខ​ប្រញាប់​បត់​ពេក​ អា​​ក្រោយ​​បុក​ចំ​កណ្តាល តើ​មានអី​ខុស?

3 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ រថយន្ត​២​គ្រឿង​បាន​បើក​ស្រប់​ទិស​គ្នា​មក​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​33 ​ស្រាប់តែ​មក​ដល់​ចំណុច​ភូមិ​បឹង​ធំ​ ឃុំ​អង្គ​សុរភី​ ស្រុក​កំពង់​ត្រាច​ ​​រថយន្ត​ម៉ា​កូ​រ៉ូ​ឡា ​ព​ណ៌.​ស​ គឺ​បាន​បត់​ចូល​ស្ថានីយប្រេង​ខាងឆ្វេង​ដៃ​ហើយ​រថយន្ត​មួយ​គ្រឿង​ទៀត​​ម៉ាក​ស្ការ​រិច​ ពណ៌​ទឹកប្រាក់​មក​ពីក្រោយ​…

ខេត្តកំពត ៖ រថយន្ត​២​គ្រឿង​បាន​បើក​ស្រប់​ទិស​គ្នា​មក​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​33 ​ស្រាប់តែ​មក​ដល់​ចំណុច​ភូមិ​បឹង​ធំ​ ឃុំ​អង្គ​សុរភី​ ស្រុក​កំពង់​ត្រាច​ ​​រថយន្ត​ម៉ា​កូ​រ៉ូ​ឡា ​ព​ណ៌.​ស​ គឺ​បាន​បត់​ចូល​ស្ថានីយប្រេង​ខាងឆ្វេង​ដៃ​ហើយ​រថយន្ត​មួយ​គ្រឿង​ទៀត​​ម៉ាក​ស្ការ​រិច​ ពណ៌​ទឹកប្រាក់​មក​ពីក្រោយ​ ក៏​​បុក​ចំពាក់​កណ្ដាល​រថយន្ត​កូ​រ៉​ឡា​នោះ​តែ​ម្ដង​ទៅ ​។

​ហេតុ​ការ​គ្រោះថ្នាក់​ដ៏​អាក្រក់អា​ក្រី​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦និង​៣០​នាទី​​ថ្ងៃ​ទី​១៥ កញ្ញា កន្លងមក ​មុន​បុណ្យ​ភ្ជុំ​បិណ្ឌ។​ លោក​ទំ ទិ​ត្យ នាយ​ផ្នែក​នគរបាល​សណ្ដាប់ធ្នាប់​ និង​ចរាចរ​ស្រុក​កំពង់ត្រាច កាលពី​ព្រឹក​ថ្ងៃ​ទី​25 ​កញ្ញា​ នេះ បាន​និយាយ​ថា​គ្រោះថ្នាក់​ចរាចរណ៍​​នេះ​ ដោយសា​តែ​រថយន្ត​កូ​រ៉ូ​ឡា​ព​ណ៌.​ស ​ដែល​មាន​ម្ចាស់​អ្នកបើកបរ​ឈ្មោះ​ឡាយ ផាត អាយុ​៤៦​ឆាំ្ន នៅ​ភូមិ​6​ សង្កាត់​មិត្តភាព​ខណ្ឌ​7​មក​រា​ រាជធានី​ភ្នំពេញ​។

អ្នក​បើក​បររថ​យន្ត​កូ​រ៉ូ​ឡា​គឺ​ពេល​បត់​រថយន្ត​មិន​មានការ​ប្រុង​ប្រ​យ័ត្នទេ ចង់​បត់​ក៏​បត់​ភ្លាម​ យ៉ាង​ល្ងីល្ងើពកថ្ងាស ​។​ ដោយឡែក ​អ្នកបើកបរ​រថយន្ត​ស្កា​រិច​ឈ្មោះ​ស៊ា​ន​ សុ​ថឹ​ន​ កើត​ឆ្នាំ​1994​ នៅ​ភូមិ​ត្រពាំង​ព្រីង​ ឃុំ​ទូក​មាស​ខាងកើត​ ​ក៏​​មិន​បាន​ប្រុង​ប្រ​យ​ត្ន័​ដែរ​ ព្រោះ​គេ​បើក​លើ​ផ្លូវ​ធំ​មាន​អត្ថិភាព​ច្រើន​។

លោក​ទំ ​ទិ​ត្យ​ ប្រធាន​ផ្នែក​នគរបាល​សណ្ដាប់ធ្នាប់​ និង​ចរាចរណ៍​​និយាយ​ថា ​បន្ទាប់​ពី​បុណ្យ​ភ្ជុំបិណ្ឌ​ហើយ​ កាលពី​ថ្ងៃ​ទី២២ កញ្ញា​ នេះ​ ម្ចាស់​រថយន្ត​ទាំង​ពីរ​គ្រឿង​បាន​ជួប​ដោះស្រាយ​គ្នា​ម្ដង​ហើយ​ តែ​ភាគី​ទាំង​សងខាង​មិន​ត្រូវ​រូ​វ​គ្នា​ទេ​។​ ព្រោះ​ម្ចាស់​រថយន្ត​ទាំង​ពីរ​សុទ្ធតែ​បាន​ទា​រសំណង​អោយ​សង​គ្នា​ទៅ​វិញ​ទៅ​មក​។​

ប៉ុន្តែសំណុំ​រឿងគ្រោះ​ថ្នាក់​នេះ​ អាច​និង​បញ្ជូន​ទៅ​កាន់ស្នងការដ្ឋាន​នគរបាល​ខេត្ត​វិញ​ ។ ​ប៉ុន្តែ​ជា​ការ​ពិត ​អ្នក​បើក​ពីមុខ​គេ​ គឺអាកូរ៉ូឡាមុន​និង​បត់​ឆ្វេង​ស្ដាំ​ត្រូវ​​តែ​ងាក​មើល​សិន​ថា​ តើ​មាន​គេ​មក​ពីក្រោយ​ដែរឬ​អត់? បើ​គេ​មក​ពីក្រោយ​ប្រកៀក​ប្រកិត​ដែរ​ ហើយ​យើង​នៅ​ពីមុខ​បត់​ភ្លាម​យ៉ាងល្ងីល្ងើបែបនេះ គេ​នៅ​ពីក្រោយ​ច្បាស់​ជា​បុក​ហើយ​ ទោះបី​ហ្វ្រាំង​យ៉ាងណា​ក៏​បុក​ដែរ​។​​

អត្ថបទសរសេរ ដោយ