ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របាំ​កម្ពុជា ត្រៀម​ស្វាគមន៍​កិច្ចប្រជុំ​រដ្ឋ​មន្ត្រី​វប្បធម៌​អាស៊ាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ស្នាដៃ​សិល្បៈ​របាំ​ដ៏​រស់​រវើក​មួយ​ត្រូវ​បាន​ដំឡើង​ដើម្បី​ត្រៀម​សម្តែង​ស្វាគមន៍​ក្នុង​កម្មវិធី​ប្រជុំ​រដ្ឋមន្ត្រី​វប្បធម៌​អាស៊ាន ។ កិច្ចប្រជុំ​នោះ​ប្រទេស​កម្ពុជា​ធ្វើ​ជា​ប្រធាន ដោយ​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ស​ប្ដា​ហ៍​ទី​៣ ខែតុលា ឆ្នាំ​២០២០…

រាជធានី​ភ្នំពេញ ៖​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ស្នាដៃ​សិល្បៈ​របាំ​ដ៏​រស់​រវើក​មួយ​ត្រូវ​បាន​ដំឡើង​ដើម្បី​ត្រៀម​សម្តែង​ស្វាគមន៍​ក្នុង​កម្មវិធី​ប្រជុំ​រដ្ឋមន្ត្រី​វប្បធម៌​អាស៊ាន ។ កិច្ចប្រជុំ​នោះ​ប្រទេស​កម្ពុជា​ធ្វើ​ជា​ប្រធាន ដោយ​គ្រោង​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ស​ប្ដា​ហ៍​ទី​៣ ខែតុលា ឆ្នាំ​២០២០ ។ ក្រុម​សិល្បករ​-​សិល្ប​កិ​រិ​នី​បាន​យកចិត្តទុកដាក់​ហាត់​សម ធ្វើ​យ៉ាងណា​សម្ដែង​ឲ្យ​បាន​ល្អ​ក្នុង​ឱកាស​សម្ដែង​ជា​ផ្លូវការ ។

លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ​ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​ឯកឧត្ដម លោក​ជំទាវ ជា​ថ្នាក់ដឹកនាំ​ក្រសួង បាន​អញ្ជើញ​ទៅ​ជួប​សំណេះសំណាល និង​ពិនិត្យ​ការ​ដំឡើង​របាំ​នោះ​នៅ​សាលសន្និសីទ​ចតុម្មុខ រាជធានី​ភ្នំពេញ ។

លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ​ភឿ​ង ស​កុ​ណា បាន​ជួប​សំណេះសំណាល ព្រមទាំង​ផ្តល់​អនុ​សាសន៍​ណែនាំ​ដល់​សិល្បករ​សិល្ប​ការិនី ដែល​កំពុង​ហាត់​សម​សម្តែង​សិល្ប​:​របាំ​នោះ ។

នា​ឱកាស​នោះ​លោក​ជំទាវ​រដ្ឋមន្ត្រី​បាន​សម្តែង​កោតសរសើរ​ចំពោះ​លោកគ្រូ អ្នកគ្រូ ដែល​បាន​ខិតខំ​រៀបចំ​ដំឡើង​ស្នាដៃ​នេះ​ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ។ ជាមួយ​នេះ​បាន​ថ្លែងអំណរគុណ​ចំពោះ​សិល្បករ​សិល្ប​ការិនី​ទាំងអស់ ដែល​បាន​ខិតខំ​យក​អស់កម្លាំង​កាយ​ចិត្ត​ក្នុង​ការ​ហាត់​សមប្រកប​ដោយ​ភាព​រស់​រវើក​គាប់​នេត្រា ។

ក្រុម​សិល្បករ និង​សាស្ត្រាចារ្យ​រំពឹង​ថា​ស្នាដៃ​របាំ​នេះ​នឹង​សម្ដែង​ដោយ​ជោគជ័យ​សម្រាប់​ស្វាគមន៍​​កិច្ចប្រជុំ​រដ្ឋមន្ត្រី​វប្បធម៌​អាស៊ាន ដែល​កម្ពុជា​មាន​កិត្តិយស​ធ្វើ​ជា​ម្ចាស់ផ្ទះ និង​ជា​ប្រធាន​នោះ ។

សិល្បករ​សិល្ប​ការិនី​ដែល​ខិតខំ​ហាត់​សម បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​លើកទឹកចិត្ត​ពី​លោក​ជំទាវ​រដ្ឋមន្ត្រី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ