ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ហេតុ​អ្វីខ្លះ?ទើប​អ្នក​នាង​ឈិ​ន សុធា​រី បន្ត​ផ្លោង​សម្តី​ខ្លាំង​បែប​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ​ ទំនាស់​រវាង​អ្នក​នាងឈិ​ន សុធា​រី និង​អតីត​ស្វាមី​លោក សុវណ្ណ មក​រា ហាក់​មិន​ទាន់​ថមថយ​កំ​ដៅ​នៅឡើយ​ទេ ខណៈ​ពេល​ដែល…

រាជធានីភ្នំពេញ ៖ រហូត​មក​ទល់​ពេល​នេះ​ ទំនាស់​រវាង​អ្នក​នាងឈិ​ន សុធា​រី និង​អតីត​ស្វាមី​លោក សុវណ្ណ មក​រា ហាក់​មិន​ទាន់​ថមថយ​កំ​ដៅ​នៅឡើយ​ទេ ខណៈ​ពេល​ដែល ឈិ​ន សុធា​រី នៅ​បន្ត​ផ្លោង​សម្តី​ដាក់​លោក សុវណ្ណ មក​រា ជា​ថ្មី​ម្តងទៀត ​តាម​បណ្តាញ​សង្គម​​ហ្វេ​ស​ប៊ុ​ក​។

បើ​ទោះបីជា​ការ​ខឹងសម្បា​រទៅ​លើ​លោក សុវណ្ណ មក​រា មិន​ត្រូវ​បាន ឈិ​ន សុធា​រី បញ្ជាក់​ច្បាស់​ក៏​ដោយ ប៉ុន្តែ​មហាជន​ជា​ច្រើន​បាន​សន្និដ្ឋាន​រឿងរ៉ាវ​មួយ​នេះ​ទំនង​អាច​មក​ពី​បញ្ហា​ការ​មើលថែ​កូនភ្លោះ​របស់​ពួក​គេ ខណៈ​ពេល​ដែល​អ្នក​ទាំង​ពីរ​មិន​បាន​ដាក់​បម្រាម​ខាង​ណាមួយ​មិន​អោយ​ជាប់​មុខ​កូន​នោះ​ឡើយ បើ​ទោះបីជា​ពួក​ក​គេ​បាន​លេង​លះ​។

ជា​ការ​កត់សម្គាល់ បើ​យោង​តាម​សំ​ណេ​រដែ​ល ឈិ​ន សុធា​រី បាន​បង្ហោះ​នោះ​បាន​បង្កប់ន័យ​យ៉ាង​មុតមាំ​ថា «អា​ពូកែ​សម្តែង 😡😡​បន្តិចទៀត​ផុស​អោយ​ខ្មាស់​គេ​ម្តង​កុំអោយ​សម្តែង​ពេក​អោយ​ឯង​ខ្មាស់​គេ​ម្តង អោយ​ដឹង​ការ​ពិត​ ថា​វា​យ៉ាង​មិច MKR» ​។

តាម​រយៈ​សារ​ដែល ឈិ​ន សុធា​រី បាន​បង្ហោះ​នេះ​ គឺ​ច្បាស់​ណាស់​ថា នាង​សំដៅ​ទៅ​លើ​លោក សុវណ្ណ មក​រា ដែល​ទំនងជា​បាន​ចោទប្រកាន់​នាង​មិន​បាន​ជួយ​មើលថែ​កូន ដែល​នោះ​អាច​ជា​មូលហេតុ​ដែល​នាង​ហាក់​ក្តៅ​ចុង​ច្រមុះ​ ទើប​បង្ហោះ​សារ​បែប​នេះ​។

យ៉ាងណា នៅ​ពេល​មាន​មិត្តភក្តិ​ជា​ច្រើ​នបាន​សាកសួរ​ ក្រោយ​ពេល​ដែល​នាង​បាន​បង្ហោះ​សារ​ខាងលើ​នេះ​រួច​មក ឈិ​ន សុធា​រី មិន​បាន​បញ្ជាក់​មូលហេតុ​អ្វី​នោះ​ឡើយ ដោយ​នាង​បែរជា​ឲ្យ​ទៅ​សួរ​លោក សុវណ្ណ មក​រា ទៅ​វិញ​។

ទោះជា​បែប​ណា រហូត​មក​ដល់​ថ្ងៃ​ទី​២៥ ​កញ្ញា ឆ្នាំ​២០២០ នេះ គេ​នៅ​មិន​ទាន់​មាន​ឃើញ ឈិ​ន សុធា​រី បង្ហោះ​រឿងរ៉ាវ​ដែល​នាង​និយាយ​នោះ​ឡើយ ក្រៅពី​ការ​បង្ហោះ​វី​ដែ​អូ​រូប​កូនស្រី​ដែល​បាន​និយាយ​ចង់​នៅ​ជាមួយ​ខ្លួន​រហូត និង​មួយ​ខ្លួ​ថា ស្តាប់​សម្តី​កូន​ខ្ញុំ​ផង​… ព្រោះតែ​ខំ​រក​ប្រាក់​ដើម្បី​ចិញ្ចឹម​កូន​ទាំង​ពីរ ម្តាយ​សុខចិត្ត​ទ្រាំ ឲ្យ​គេ​យក​ទៅ​យក​មក ម្តាយ​ចង់​ឆ្កួត​ព្រោះតែ​រវល់​ពេក​..​បារម្ភ​កូន​ផង បារម្ភ​ពី​កិច្ចការ​រកស៊ី​ខ្លួនឯង​ផង ខ្លាច​គ្មាន​ប្រាក់​ចិញ្ចឹម​ឫ​បង់​សាលា​កូន​.. 😥 ម្ចាស់ជីវិត​ម្តាយ​។

គួ​របញ្ជាក់​ថា កន្លង​មក​ទោះបីជា​អ្នក​នាង ឈិ​ន ច័ន្ទ​សុធា​រី និង​លោក សុវណ្ណ មក​រា មិន​មានឈ្មោះ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ដូច​ពេល​មុន​ក្ដី​តែ​អ្នក​ទាំង​ពីរ​ហាក់​មិន​មាន​គំនុំគំកួន ឬ​ពាក់មុខយក្ស​ដាក់​គ្នា​ឡើយ ពោល ឈិ​ន ច័ន្ទ​សុធា​រី តែង​បើកដៃ​ឲ្យ សុវណ្ណ មក​រា ចេញចូល​ផ្ទះ​របស់​ខ្លួន គ្រប់ពេល​អតីត​ស្វាមី​រូប​នេះ​នឹក​កូន​ៗ​ទាំង​ពីរ ដោយ​អ្នក​នាង​មិន​បាន​កាត់​ផ្ដាច់​មនោសញ្ចេតនា​រវាង​ឪពុក និង​កូន​ឡើយ​។

ឈិ​ន សុធា​រី ធ្លាប់​លើក​ឡើង​ថា ការ​ធ្វើ​បែប​នេះ​គឺ នាង ចង់​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូន​ៗ​ជាទី​ស្រលាញ់ មិន​ចង់​ឲ្យ​ពួក​គេ​ធំ​ឡើង​មាន​អារម្មណ៍​ឯកោ​។
ឈិ​ន សុធា​រី និង​លោក សុវណ្ណ មក​រា បាន​ដឹក​ដៃ​គ្នា​ចូល​រោងការ កាលពី​អំឡុង​ចុងឆ្នាំ​២០១៥ ហើយ​អ្នក​ទាំង​ពី​បាន​ជួប​ភាព​រកាំរកូស​គ្នា​រហូត​ឈាន​ដល់​ការ​លេង​លះ​គ្នា​នៅ​អំឡុង​ឆ្នាំ​២០១៧ បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​ចំណងដៃ​កូនភ្លោះ​ប្រុស​ស្រី​ពី​នាក់​នេះ​រួច​មក​។

ឈិ​ន ច័ន្ទ​សុធា​រី ធ្លាប់​បញ្ជាក់​ថា ចាប់តាំងពី​ចែកផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​នា​ពេល​នោះ បន្ទុក​ទាំងស្រុង​ក្នុង​ការ​ចិញ្ចឹម​បីបាច់​មើលថែ​រក្សា​កូន​ទាំង​ពី​គឺ​ធ្លាក់​មក​លើ​នាង​ទាំងអស់ ចំណែក​ស្វាមី​មិន​បាន​ជួយ​ទំនុកបម្រុង​នោះ​ទេ តែ​ក្នុង​បណ្ដឹង​លែងលះ​ខ្លួន​បាន​ទាមទារ​អាហារកិច្ច ពី សុវណ្ណ មក​រា ទើប​រហូត​មក​ទល់​ពេល​នេះ​លោក សុវណ្ណ មក​រា ក៏​បាន​ទទួល​ភារកិច្ច​មើ​ក​ថែ និង​ទំនុកបម្រុង​ខ្លះ​សម្រាប់​កូន​ទាំង​ពីរ​នេះ​ផង​ដែរ​៕ ​

អត្ថបទសរសេរ ដោយ