ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zlatan ថា​កូ​វី​ដ​ក្លាហាន​ណាស់​ហ៊ាន​ប្រកួតប្រជែង​ជាមួយ​ខ្លួន

3 ឆ្នាំ មុន

អ៊ី​តា​លី ៖ កីឡាករ Zlatan Ibrahimovic ខ្សែប្រយុទ្ធ​ចាស់វស្សា​របស់​ក្រុម AC Milan បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩ នេះ​បើ​តាម​ការ​បញ្ជាក់​ពីក្លិប…

អ៊ី​តា​លី ៖ កីឡាករ Zlatan Ibrahimovic ខ្សែប្រយុទ្ធ​ចាស់វស្សា​របស់​ក្រុម AC Milan បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩ នេះ​បើ​តាម​ការ​បញ្ជាក់​ពីក្លិប និង​សាមីខ្លួន​ផ្ទាល់​។

ក្លិប AC Milan បាន​បញ្ជាក់​ថា អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​ស៊ុ​យ​អែ​ត​វ័យ ៣៨​ឆ្នាំ​រូប​នេះ ត្រូវ​បាន​ដាក់​ឱ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ តាម​ពិធីពិសារ​របស់​រដ្ឋាភិបាល​កំណត់​។ លទ្ធផល​នេះ​ធ្វើ​ឱ្យ Zlatan កា្ល​យ​ជា​កីឡាករ​ទី​២ ក្នុង​ក្រុម​បន្ទាប់​ពី​ខ្សែការពារ Leo Duarte ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​កាលពី​ថ្ងៃ​ពុធ ខណៈ​ដែល​កីឡាករ និង​បុគ្គលិក​ផ្សេង​ទៀត​សុទ្ធតែ​មាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់​។

ក្រោយ​ឆ្លង​វីរុស​នេះ Zlatan បាន​បង្ហោះ​សារ​មួយ​លើ​បណ្តាញ​សង្គម Twitter របស់​ខ្លួន​ថា​«​ខ្ញុំ​បាន​តេស្ត​អវិជ្ជមាន​កាលពី​ម្សិលមិញ និង​វិជ្ជមាន​នៅ​ក្នុងថ្ងៃនេះ​។ មិន​មាន​រោគ​សញ្ញា​អ្វី​កើតឡើង​ឡើយ​។ Covid ពិតជា​មាន​ភាព​ក្លាហានណាស់ ​ក្នុង​ការ​ប្រកួតប្រជែង​នឹង​ខ្ញុំ​។ វា​ពិតជា​គំនិតដ៏អាក្រក់​»​។

កីឡាករ​ទាំង​២ សុទ្ធតែ​ខកខាន​ការ​ប្រកួតជម្រុះ​ជុំ​ទី​៣ ពានរង្វាន់ Europa League ដែល AC Milan បាន​យកឈ្នះ​លើ​ក្រុម Bodø / Glimt ដោយ​លទ្ធផល ៣-២ កាលពី​ម្សិលមិញ​៕ (​ដកស្រង់​ចេញពី BBC)