ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​៖ ឪពុក​សម្លា.ប់​កូនស្រី​ទី​៣ អាយុ​៦​ថ្ងៃ ចាក់​ទឹកសាប៊ូ​លាង​បង្គន់​ចូលមាត់ ​រួច​យក​ទៅ​កប់​ដី

3 ឆ្នាំ មុន

​ខេត្ត​ឈៀង​ម៉ៃ,ថៃ ៖ នៅ​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​ប៉ូ​លី​ស​ថៃ នៃ​ស្នងការដ្ឋាន​នគរបាល ស្រុក​ដ​យ​សាកេ​ត ក្នុង​ខេត្ត​ឈៀង​ម៉ៃ បាន​ឃាត់ខ្លួន​បុរស​ម្នាក់…

​ខេត្ត​ឈៀង​ម៉ៃ,ថៃ ៖ នៅ​ម៉ោង​៧​យប់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ កម្លាំង​ប៉ូ​លី​ស​ថៃ នៃ​ស្នងការដ្ឋាន​នគរបាល ស្រុក​ដ​យ​សាកេ​ត ក្នុង​ខេត្ត​ឈៀង​ម៉ៃ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ករណី​សម្លាប់​កូនស្រី​ទី​៣ របស់​ខ្លួន ដែល​ទារិកា​មាន​អាយុ​ទើបបាន​០៦​ថ្ងៃ ដោយ​ឪពុក​ចិត្តឃោរឃៅ​រូប​នេះ បាន​ចាក់​សាប៊ូ​លាង​បង្គន់ ចូល​ពេញមាត់ រួច​យក​ទៅ​កប់​ដី​ក្នុង​ព្រៃ ។

ជនសង្ស័យ​ជា​ឪពុក​មានឈ្មោះ Anupap Jo Panya អាយុ​៤៥​ឆ្នាំ ជា​ជនជាតិភាគតិច ក្នុង​កុលសម្ព័ន្ធ​ភ្នំ​លី​យូ ដែល​ជា​ម្ចាស់​អាជីវកម្ម ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​មួយ​មា​នទី​តាំងនៅ​ខាងក្រោយ​ផ្សារ Thanin ។

បន្ទាប់​ពី​ឃាត់ខ្លួន នា​យប់​ថ្ងៃ​ដដែល​នោះ កម្លាំង​ប៉ូលិស​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ចង្អុលបង្ហាញ​ពី​ចំណុច​ដែល​បញ្ចុះសព ដើម្បី​ជីក​រក​សព​កូនស្រី​មក​វិញ ដែល​ឪពុក​រូប​នេះ​បាន​យក​កប់​នៅ​ក្នុង​ព្រៃ នៅ​ខាងក្រោយ​ភូមិ​ម៉ៃ​សាន​ខុ​ង ក្នុងស្រុក​ដ​យ​សាកេ​ត ខេត្ដ​ឈៀង​ម៉ៃ ។ បន្ទាប់​ពី​ជីក​រក​ឃើញ​ទារិកា រុំ​ដោយ​កន្ទប​ពណ៌​ស មន្ត្រី​ជំនាញ​ក៏​បាន​យក​ចេញពី​រណ្តៅ ។

បើ​តាម​របាយការណ៍​របស់​ប៉ូលិស​ថៃ អោយ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ Anupap បាន​សារភាព​ថា រូប​គាត់​ពិតជា​បាន​សម្លាប់​កូនស្រី​ដោយ​ផ្ទាល់​ដៃ ប្រាកដ​មែន មូលហេតុ​គឺ​ដោយសារ​តែ​គាត់​បាន​បើកហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ជាមួយ​ប្រពន្ធ ហើយ​គាត់​មានកូន​ស្រី​២​នាក់​ហើយ ដូច្នេះ​គាត់​ចង់បាន​កូនប្រុស​ម្នាក់​ទៀត ។ ទើប​រូប​គាត់​ទៅ​រក​គ្រូពេទ្យ​ដើម្បី​ពិភាក្សា ព្រោះ​គាត់​ចង់បាន​កូនប្រុស​ម្នាក់ ដើម្បី​កាន់កាប់​ហាង​នោះ ។ ប៉ុន្តែ​ប្រពន្ធ​បាន​ពពោះ​មុន ហើយ​ប្រពន្ធ​ខក​ខានមិនបាន​ទៅ​ពិនិត្យ រហូត​ដល់​សម្រាល​បានកូន​ស្រី​នេះ នៅ​មន្ទីរពេទ្យ​មួយ បាន​៦​ថ្ងៃ គាត់​ត្រឡប់​មក​ផ្ទះ​វិញ បង្ក​ភាព​តានតឹង​ជាមួយ​ប្រពន្ធ ។ ដូច្នេះ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ រូប​គាត់​បាន​នាំ​កូនស្រី ឡើង​រថយន្ត​ដែល​ចត​នៅ​មុខ​ផ្ទះ ដឹក​ទៅ​ក្នុង​ព្រៃ នៅ​ខាងក្រោយ​ភូមិ​ម៉ៃ​សាន​ខុ​ង មុន​ពេល​ប្រើ​ទឹកសាប៊ូ​សម្អាត​បង្គន់ ចាក់​ចូល​ពេញមាត់​កូនស្រី ។

របាយការណ៍​ដដែល អោយ​ដឹង​បន្ត​ទៀត​ថា ក្រោយ​បាត់​កូនស្រី​ភ្លាម​ៗ ប្រពន្ធ​របស់​ជនជាប់ចោទ បាន​សង្ស័យ​ទៅ​លើ​ប្តី​ខ្លួនឯង​ជា​អ្នក​នាំ​កូនស្រី​យក​ទៅ ហើយ​ល្ងាច​ថ្ងៃ​ទី​២៣ គាត់​បាន​រាយការណ៍​ទៅ​មន្ត្រី​ប៉ូលិស នៃ​ប៉ុស្តិ៍​នគរបាល​ស្រុក​មឿង ខេត្ត​ឈៀង​ម៉ៃ ។ រហូត​ដល់ លោក​វរសេនីយ៍ទោ Greiangsak Kruathong អធិការរង បាន​នាំ​ខ្លួន​ជនជាប់ចោទ​មក​ធ្វើការ​សាកសួរ ។ បន្ទាប់​មក ជនជាប់ចោទ​ជា​ឪពុក​រូប​នេះ ក៏​បាន​សារភាព នៅ​ចំពោះ​មុខ​ប៉ូលិស ។ មន្ត្រី​ប៉ូ​លី​សបាន​ឃាត់ខ្លួន ដោយ​ចោទប្រកាន់​ពី​បទ ឃាតកម្ម​ដោយ​ចេតនា ។

បន្ទាប់​ពី​ជីក​យក​ចេញពី​រណ្តៅ សព​ទារិកា​ត្រូវ​បញ្ជូន​ទៅ​មន្ទីរពេទ្យ Maharaj Nakorn Chiang Mai ដើម្បី​ធ្វើ​កោសល្យវិច័យ​បន្ថែម​ទៀត ។ បច្ចុប្បន្ន ឪពុក​ចិត្តឃោរឃៅ ត្រូវ​ឃុំខ្លួន ដើម្បី​បន្ត​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ