ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ខណ្ឌដង្កោ ឃាត់ខ្លួន​អ្នក​ជួញដូរ​គ្រឿងញៀ.ន​បាន​២​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​២​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​បន្ទប់​លេខ​B17 ផ្ទះ​ជួល…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ដែល​ជា​អ្នក​ជួញដូរ​គ្រឿងញៀន​២​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​កាលពី​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ត្រង់​ចំណុច​បន្ទប់​លេខ​B17 ផ្ទះ​ជួល ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​ម្នាក់​ឈ្មោះ អ៊ូ តូ​រ៉ូ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ម​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ ផា​ន វ​ណ្ណា ហៅ​ត្រេ​ន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ អ្នក​ទាំង​២​ស្នាក់​នៅផ្ទះ​ជួល​ខាងលើ​។ នៅ​ខណៈនោះ​នគរបាល​ដកហូត​ថ្នាំ​ញៀន​ដែល​ច្រក​នៅ​ក្នុង​ទុយោ​បឺត​ភេសជ្ជៈ​ចំនួន​១១​កំណាត់​,​ទូ​ស័ព្ទ​១​គ្រឿង ,​ទុយោ​សម្រាប់​ចូក​ថ្នាំ​ញៀន​១, ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​មួយ​ចំនួន​,​បំពង់​ជ័រ​ពណ៌​ខ្មៅ​១​។

នគរបាល​បាន​និយាយ​ថា កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ​បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ ហើយ​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ខាងលើ​ទើប​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​។ ពេល​នោះ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ខាងលើ​និង​ដកហូត​វត្ថុ​តាង រួច​បាន​នាំ​យក​ទៅ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ