ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អា​មេ​រិ​កបាន​បង្កើន​ការ​លក់​នៅ​កម្ពុជា ខណៈ​កម្លាំង​ទិញ​របស់​ពលរដ្ឋ​មានការ​កើន​ទ្បើ​ង

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​(CDC) បាន​សម្តែង​ការ​សាទរ​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក​នានា​ដែល​បាន​បង្កើន​ការ​លក់​នៅ​កម្ពុជា ខណៈ​ដែល​កម្លាំង​ទិញ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​កើន​ទ្បើ​ង តាម​រយៈ​ការ​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​នា​ពេល​កន្លង​មក…

រាជធានី​ភ្នំពេញ ៖ លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​(CDC) បាន​សម្តែង​ការ​សាទរ​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក​នានា​ដែល​បាន​បង្កើន​ការ​លក់​នៅ​កម្ពុជា ខណៈ​ដែល​កម្លាំង​ទិញ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​មានការ​កើន​ទ្បើ​ង តាម​រយៈ​ការ​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​នា​ពេល​កន្លង​មក ។ នេះ​បើ​យោង​តាម CDC ឱ្យ​ដឹង​នៅ​ក្នុង​ការ​ពិភាក្សា​ការងារ​តាម​រយៈ​ប្រព័ន្ធ​វី​ដេ​អូ​ជាមួយ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អា​មេ​រិ​ក​-​អាស៊ាន ថ្មី​ៗ​នេះ ។

លោក​បាន​សង្កត់ធ្ងន់​ថា «​បើ​ទោះបី​ជំងឺ​កូ​វី​ឌ​-១៩ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​ជា​ច្រើន​ក្នុង​សេដ្ឋកិច្ច តែ​វា​បាន​បង្កើត​ឱកាស​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែល​ផ្តល់​សេវាកម្ម​អន​ឡាញ ដូច​ជា​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក និង​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ។

រាជរដ្ឋាភិបាល ជា​ពិសេស​ក្នុង​ការ​ដាក់​ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ចុះបញ្ជី​ធុរកិច្ច​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ដែល​នឹង​ទាក់ទាញ​ការ​វិនិយោគ​ពី​បរទេស ជា​ពិសេស ការ​វិនិយោគ​ពី​ក្រុមហ៊ុន​អា​មេ​រិ​ក​បន្ថែម​ទៀត ដែល​នឹង​ពុំ​គ្រាន់តែ​នាំ​មក​នូវ​ទុន​វិនិយោគ​ប៉ុណ្ណោះ​ទេ តែ​ក៏​នឹង​នាំ​មក​នូវ​បច្ចេកវិទ្យា​» ។

លោក Alexander Feldman ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន​បាន​លើក​ឡើង ថា «​កំណើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ ក្នុង​រយៈពេល​៨​ខែ ឆ្នាំ​២០២០ ដែល​បាន​កើនឡើង​ប្រមាណ ១៧% បើ​ធៀប​នឹង​ឆ្នាំ​២០១៩ ។

ជាមួយនឹង​ការ​បន្ត​ផ្តល់​កិច្ចសហការ​ដ៏​ល្អ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​ជួយ​សម្របសម្រួល​ឆ្លើយ​តប​នូវ​ក្ដី​កង្វល់ និង​សំណូមពរ​របស់​អ្នក​វិនិយោគ​អា​មេ​រិ​ក លោក​ប្រធាន​ក្រុមប្រឹក្សា​ធុរកិច្ច​សហរដ្ឋអាមេរិក​-​អាស៊ាន មាន​សុ​ទិដ្ឋិ​យម​ថា​អ្នក​វិនិយោគ​អា​មេ​រិ​ក​នឹង​មក​បណ្តាក់ទុន​វិនិយោគ​បន្ថែម​នៅ​កម្ពុ​ជានា​ថ្ងៃ​អនាគត​»​។ ពាក់ព័ន្ធ​និង​កិច្ច​សហប្រតិបត្តិការ​និង​ការ​វិនិយោគ​រវាង​កម្ពុជា​-​សហរដ្ឋអាមេរិក បើ​តាម​លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា បើ​យើង​ក្រឡេក​មើល​ល្បឿន​នៃ​ការ​ចម្រើន​ឡើង នៃ​ទំនាក់ទំនង​នេះ វា​គួរ​ឲ្យ​កត់សម្គាល់​។

គ្រាន់តែ​កាលពី ២០ ឆ្នាំ​មុន​សោះ ពាណិជ្ជកម្ម​ទ្វេភាគី​មាន​បរិមាណ ៨៥០ លាន​ដុល្លារ​អា​មេ​រិ​ក ។ គ្រាន់តែ កាលពី​ឆ្នាំទៅ វា​បាន​ឡើង​ដល់ ៥,៩ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ពោល គឺ​កើន​៧​ដង ។ លោក​លើក​ឡើង​ថា​«​ការ​ធ្វើ​ពាណិជ្ជកម្ម ពិសេស​លទ្ធភាព​ចូល​ទៅ​ក្នុង​ទីផ្សារ​សហរដ្ឋអាមេរិក បាន​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​កម្ពុជា​យ៉ាងច្រើន ក្នុង​ពេល​រាប់​ឆ្នាំ​មកនេះ ។ សហរដ្ឋអាមេរិក​គឺជា​គោលដៅ​នាំ​ចេញ​ធំ​ជាងគេ​របស់​ប្រទេស​កម្ពុជា ដោយ​ក្នុង​ឆ្នាំ ២០១៩ កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​សហរដ្ឋអាមេរិក ក្នុង​តម្លៃ ៥,៤ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

ទោះបីជា​ពេល​នេះ មាន​មេរោគ​រាតត្បាត​ជា​សាកល​ក្តី ក៏​ការ​នាំ​ចេញ​មាន​កំណើន​ចំនួន ២៣​ភាគរយ​ដែរ ក្នុង​ឆ្នាំ ២០២០ ។ ការ​នាំ​ចេញ​នេះ​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​រាប់​ម៉ឺន​នាក់​មានការ​ងារ​ធ្វើ រាប់​ពី​ការងារ​តាម​រោងចក្រ នៅ​ក្រុងព្រះសីហនុ និង​ក្រុង​បា​វិត ដល់​កសិករ នៅ​ខេត្តបាត់ដំបង និង​កំពង់ចាម ដល់​អ្នកជំនាញ​ព័ត៌មាន បច្ចេកវិទ្យា នៅ​ភ្នំពេញ​។ ការ​នាំ​ចេញ ទាំងនេះ​មាន​ចំណែក​យ៉ាង​សំខាន់ ក្នុង​កំណើនសេដ្ឋកិច្ច​ដ៏​ច្រើន របស់​កម្ពុជា​»​។

បើ​តាម​លោក W. Patrick Murphy​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ការ​នាំ​ចេញ​របស់​កម្ពុជា​ថែម​ទាំង​ផ្តល់​ការ​ចំណេញ​ដល់​អតិថិជន​អា​មេ​រិ​ក​ផង​ដែរ ដោយ​ផ្តល់​ឲ្យ នូវ​ជម្រើស​។ ពេល​នេះ មាន​ទំនិញ ពី​កម្ពុជា​នៅ​ក្នុង​ហាង​ក្នុង​សហរដ្ឋអាមេរិក​ច្រើន​ជាង​ពេល​ណា​ទាំងអស់​។ ទំនិញ​ទាំង នេះ មាន​មិន​ត្រឹមតែ​សម្លៀក​បំពាក់ និង​ស្បែកជើង​តែ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​មាន​ផលិតផល​កសិកម្ម​ដែល​បាន​ទទួល​រង្វាន់ ដូច​ជា​ម្រេច​កំពត និង​អង្ករ​កម្ពុជា​។ លើស​ពី​នេះ​ទៀត លោក​អ្នក​អាច​ឃើញ​មាន​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ដែល​ធ្វើ នៅ​កម្ពុជា មាន​លក់ កាន់តែ​ច្រើន​ឡើង នៅ​ក្នុង​សហរដ្ឋអាមេរិក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ