ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​មនុស្ស​រាប់​សិប​នាក់ ​ក្រោយ​​ចូល​កាន់​តំណែង​អាណត្តិ​​ថ្មី​​​ប្រធានា​ធិ​បតី

3 ឆ្នាំ មុន

ប្រទេស​បេឡា​រុស ៖ មនុស្ស​ច្រើន​សិប​នាក់​ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ពិធី​ធ្វើ​សច្ចាប្រណិធានចូល​កាន់​តំណែង​អាណត្តិ​ថី្ម​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ថៃ្ង​ទី​២៣ កញ្ញា របស់​ប្រធានាធិបតី​បេឡា​រុស ។ ពួក​គេ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ធ្វើ​សច្ចា​ប្រណិធាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ប្រធានាធិបតី​លោក​អា​ឡិច​សាន់​ដ្រ៏​លូ​កា​ឆេ​ន​កូ ។ មនុស្ស​ជាង​១៥០​នាក់​បាន​ត្រូវ​ចាប់ខ្លួន…

ប្រទេស​បេឡា​រុស ៖ មនុស្ស​ច្រើន​សិប​នាក់​ត្រូវ​បាន​ចាប់ខ្លួន ក្រោយ​ពិធី​ធ្វើ​សច្ចាប្រណិធានចូល​កាន់​តំណែង​អាណត្តិ​ថី្ម​គួរ​ឲ្យ​ភ្ញាក់ផ្អើល​កាលពី​ថៃ្ង​ទី​២៣ កញ្ញា របស់​ប្រធានាធិបតី​បេឡា​រុស ។

ពួក​គេ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ធ្វើ​សច្ចា​ប្រណិធាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ប្រធានាធិបតី​លោក​អា​ឡិច​សាន់​ដ្រ៏​លូ​កា​ឆេ​ន​កូ ។ មនុស្ស​ជាង​១៥០​នាក់​បាន​ត្រូវ​ចាប់ខ្លួន នា​ថ្ងៃ​ទី​២៣ កញ្ញា​នោះ ។ មនុស្ស​ច្រើន​ពាន់​នាក់​បាន​លើកគ្នា​ដើរ​ហែក្បួន​នា​ពេល​ព្រលប់​ប្រឆាំង​ប្រមុខរដ្ឋ​នៅ​តាមមហាវិថី អ្នក​ឈ្នះ​នា​កណ្ដាល​រដ្ឋធានី​បេឡា​រុស ។

ប៉ូលិស​បាន​ប្រើ​កាណុង​បាញ់​ទឹក​បំបែកពួកបាតុករ និង​ចាប់ខ្លួន​មនុស្ស​ច្រើន​សិប​នាក់ ។ មនុស្ស
យ៉ាងតិច​២​នាក់​រង​របួស​ដោយសារ​ដំបង​របស់​ប៉ូលិស ។ ឧស្ម័ន​បង្ហូរទឹកភ្នែក​ក៏​ត្រូវ​បាន​ប្រើ​ដែរ ។
អង្គការសិទ្ធិមនុស្ស VIASNA កំណត់​ឃើញ​ការ​ចាប់ខ្លួន​មនុស្ស​យ៉ាងតិច​១៥៣​នាក់ ភាគច្រើន​នៅទីក្រុង​មីន​ស្ក៍ ព្រមទាំង​ក្នុង​ទីក្រុង​ឯទៀត​ៗ ។

ជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ពិធី​ធ្វើ​សច្ចា​ប្រ​ណិ​ធាន​ចូល​កាន់​តំណែង​របស់​លោក​លូ​កា​ឆេ​ន​កូ​ធ្វើ​ដោយ​ស្ងាត់​ៗ និង​ត្រូវ​បាន​ប្រកាស​កាលពី​ថៃ្ង​ទី​២៣ កញ្ញា ក្រោយ​ពិធី​នោះ​ចប់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ