ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ធ្វើ​សមយុទ្ធ​យោធា​ប្រឈម​មុខ​នឹង​សមយុទ្ធ​របស់​រុ​ស្ស៊ី

3 ឆ្នាំ មុន

ប្រទេស​អ៊ុយ​ក្រែ​ន ៖ កងទ័ព​អ៊ុយ​ក្រែ​នរាយការណ៍​នា​ថ្ងៃ​ទី​២៣ កញ្ញា ថា អ៊ុយ​ក្រែ​ន​បាន​ធ្វើ​សម​យុទ្ធ​យោធា​ដ៏​ធំ​មួយ ជា​ប្រតិកម្ម​តប​ចំពោះ​សមយុទ្ធ​យោធា​ធំ​នៅ​ប្រទេស​រុ​ស្ស៊ីជិតខាង​មានឈ្មោះ​ថា​កូ​កាស់​២០២០ ។ កងទ័ព​អ៊ុយ​ក្រែ​ន​និយាយ​ថា សមយុទ្ធ​នោះរបស់​ខ្លួន​ចាត់ទុកជា​ការ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​វាយ​រុញច្រាន​រាល់​ការ​វាយប្រហារ​មក​ពី​ដែនដី​រុ​ស្ស៊ី…

ប្រទេស​អ៊ុយ​ក្រែ​ន ៖ កងទ័ព​អ៊ុយ​ក្រែ​នរាយការណ៍​នា​ថ្ងៃ​ទី​២៣ កញ្ញា ថា អ៊ុយ​ក្រែ​ន​បាន​ធ្វើ​សម​យុទ្ធ​យោធា​ដ៏​ធំ​មួយ ជា​ប្រតិកម្ម​តប​ចំពោះ​សមយុទ្ធ​យោធា​ធំ​នៅ​ប្រទេស​រុ​ស្ស៊ីជិតខាង​មាន
ឈ្មោះ​ថា​កូ​កាស់​២០២០ ។

កងទ័ព​អ៊ុយ​ក្រែ​ន​និយាយ​ថា សមយុទ្ធ​នោះរបស់​ខ្លួន​ចាត់ទុកជា​ការ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​វាយ​រុញច្រាន​រាល់​ការ​វាយប្រហារ​មក​ពី​ដែនដី​រុ​ស្ស៊ី ។ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង
២​មាន​ភាព​តានតឹង​ចាប់តាំងពី​រុ​ស្ស៊ី​បញ្ចូល​តំបន់​គ្រី​មេ ទៅ​ក្នុង​ដែនដី​ខ្លួន​និង​ការ​ងើប​បះបោរ​របស់​ពួក​យុទ្ធ​ជន​បំបែក​ខ្លួន​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​ជា​ពួក​ស្និទ្ធ​រុ​ស្ស៊ី កាលពី​ឆ្នាំ​២០១៤​មក ។

ទាហាន​ប្រមាណ​ជា​១២.០០០​នាក់ និង​រថពាស​ដែក​ច្រើន​សិប​គ្រឿង ចូលរួម​ក្នុង​សមយុទ្ធតាម​ជើង​គោក ។ សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នេះ​ក៏​រួម​មាន​សមយុទ្ធ​របស់​កងកម្លាំង​នាវាចរណ៍​នៅ​សមុទ្រ​ខ្មៅ​ផង​ដែរ ។

ប្រទេស​រុ​ស្ស៊ី​បាន​ធ្វើ​សមយុទ្ធ​របស់​ខ្លួន​ឈ្មោះ​កូ​កាស់​២០២០ ពី​ថ្ងៃ​ទី​២១ កញ្ញា មក ។ កាលពី​ស​ប្ដា​ហ៍​មុន​អ៊ុយ​ក្រែ​ន និង​សហរដ្ឋអាមេរិក បាន​រៀបចំ​ធ្វើ​សមយុទ្ធ​យោធា​រួម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ការ​ចាប់ផ្ដើម​សមយុទ្ធ​យោធា​រុ​ស្ស៊ីនៅ​បេឡា​រុស ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ