ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វីដេអូលោកយាយម្នាក់​​ហាត់​សម្រក​ទម្ងន់​កំពុងទាក់ទាញអ្នកទស្សនា​ជាង​១លានដង​

3 ឆ្នាំ មុន

ចិន ៖ លោកយាយ Chen Jifang កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពី​សំណាក់​ប្រជាជន​ចិន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម អំពី​របៀប​ហាត់ប្រាណ​សម្រក​ទម្ងន់​នៅ​ក្នុង​គោល​គំនិត «​អាយុ​គ្រាន់តែ​ជា​តួលេខ​»​។…

ចិន ៖ លោកយាយ Chen Jifang កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ពី​សំណាក់​ប្រជាជន​ចិន​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម អំពី​របៀប​ហាត់ប្រាណ​សម្រក​ទម្ងន់​នៅ​ក្នុង​គោល​គំនិត «​អាយុ​គ្រាន់តែ​ជា​តួលេខ​»​។

លោកយាយ Jifang ដែល​បច្ចុប្បន្ន​មាន​វ័យ​៦៨​ឆ្នាំ បាន​បញ្ជាក់​ថា លោកយាយ​ដើរ​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់២​ម៉ោង​ក្នុង​មួយ​ថ្ងៃ រួម​ជាមួយ​លំ​ហាត់ប្រាណ​រាង​កាយ​ដ៍​ត្រឹមត្រូវ​។

ទោះ​ស្ថិត​ក្នុង​វ័យ​ក្បែរ​៧០​ឆ្នាំ លោកយាយ​កំពុង​ចូលរួម​យ៉ាង​សកម្ម ក្នុង​ការ​ផ្តល់​បទ​ពិសោធន៍​ដល់​ប្រជាជន​ចិន អំពី​ការ​ហាត់ប្រាណ ដើម្បី​ឱ្យ​មាន​សុខភាព​ល្អ និង​ការ​រក្សា​ទម្ងន់​ឱ្យ​បាន​ត្រឹមត្រូវ​ស្ថិត​ក្នុង​វ័យ​ចំណាស់​។

លោកយាយ Jifang ដែល​រស់នៅ​ក្នុង​ទីក្រុង​សៀង​ហៃ បច្ចុប្បន្ន​កំពុង​ក្លាយជា​តារា​ដ៏​ល្បីឈ្មោះ នៅ​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ដោយ​មាន​អ្នកគាំទ្រ​លើ​បណ្តាញ​សង្គម​យ៉ាងច្រើន និង​បាន​ផ្តល់​ជូន​អ្នកគាំទ្រ​ចំនួន​៤១​ម៉ឺន​នាក់​នៅ​លើ TikTok ជាមួយនឹង​ទម្លាប់​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍ និង​ការ​លើកទឹកចិត្ត​ឱ្យ​អ្នក​ដទៃ​ធ្វើ​តាម​គំរូ​របស់​លោកយាយ ដែល​មាន​អ្នក​ចូល​ទស្សនា​ច្រើន​ជាង​១​លាន​ដង​ក្នុង​ការ​បង្ហោះ​មួយ​លើក​។

សូម​បញ្ជាក់​ថា លោកយាយ​បាន​ចាប់ផ្តើម​ហាត់ប្រាណ​នៅ​ថ្ងៃ​ទី ២៩ ខែ ធ្នូ ឆ្នាំ ២០១៨ ដោយ​ព្យាយាម​ហ្វឹកហាត់​សម្រក​ទម្ងន់​បាន១៤​គីឡូក្រាម​ក្នុង​រយៈពេល​៣​ខែ​។ ហើយ​សព្វថ្ងៃ លោកយាយ​កំពុង​បន្ត​ហ្វឹកហាត់​ប្រភេទ​យក​ក្បាលពោះ​រាបស្មើ និង​សាច់ដុំ (Toned Muscles) ដែល​មនុស្ស​វ័យក្មេង​ចង់បាន​។ លោកយាយ​បាន​មាន​ប្រសាសន៍​នៅ​ឯ​កន្លែង​ហាត់ប្រាណ​មួយ នៅ​ជាយក្រុង​សៀង​ហៃ​ថា «​ខ្ញុំ​នឹង​បន្ត​ហាត់ប្រាណ​រហូត​ដរាបណា​ខ្ញុំ​នៅ​មានជីវិត​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ