ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​គួរ​ធ្វើ​មុន ក្រោយ និង​ក្នុង​កំឡុង​ពេល​សម្ភាសន៍​អន​ឡាញ

3 ឆ្នាំ មុន

ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ផ្លាស់​ប្តូរ​ច្រើន​ណាស់​បើ​ធៀប​នឹង​ដើមឆ្នាំ ២០២០ កន្លង​មកនេះ​។ ប៉ុន្តែ​ស្ថាប័ន​ការងារ​ផ្សេង​ៗ​នៅ​តែ​កំពុង​រក​បុគ្គលិក​ថ្មី​ជា​និច្ច ខណៈ​ដែល​ស្ថាប័ន​ខ្លះ​ទៀត​ថែម​ទាំង​ងាក​មក​ធ្វើការ​សម្ភាសន៍​អន​ឡាញ​ថែម​ទៀត​ផង​។ ប្រសិនបើ​អ្នក​ទទួល​បាន​ឱកាស​ក្នុង​ការ​ចូល​សម្ភាសន៍​អន​ឡាញ​ជាមួយ​ស្ថាប័ន​ការងារ​ណាមួយ​នោះ អ្នក​គួរតែ​ពិចារណា​មើល​គន្លឹះ​ខាងក្រោម​នេះ​ជា​មុន​សិន​៖ ១. អ្វី​ដែល​អ្នក​ត្រូវធ្វើ​មុន​ពេល​សម្ភាសន៍ជាដំបូង​អ្នក​ត្រូវ​តែ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​មុន​ពេល​សម្ភាសន៍​។ អ្នក​គួរតែ​ធ្វើការ​ស្រាវជ្រាវ​លើ​ស្ថាប័ន​ការងារ…

ទីផ្សារ​ការងារ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ផ្លាស់​ប្តូរ​ច្រើន​ណាស់​បើ​ធៀប​នឹង​ដើមឆ្នាំ ២០២០ កន្លង​មកនេះ​។ ប៉ុន្តែ​ស្ថាប័ន​ការងារ​ផ្សេង​ៗ​នៅ​តែ​កំពុង​រក​បុគ្គលិក​ថ្មី​ជា​និច្ច ខណៈ​ដែល​ស្ថាប័ន​ខ្លះ​ទៀត​ថែម​ទាំង​ងាក​មក​ធ្វើការ​សម្ភាសន៍​អន​ឡាញ​ថែម​ទៀត​ផង​។

ប្រសិនបើ​អ្នក​ទទួល​បាន​ឱកាស​ក្នុង​ការ​ចូល​សម្ភាសន៍​អន​ឡាញ​ជាមួយ​ស្ថាប័ន​ការងារ​ណាមួយ​នោះ អ្នក​គួរតែ​ពិចារណា​មើល​គន្លឹះ​ខាងក្រោម​នេះ​ជា​មុន​សិន​៖

១. អ្វី​ដែល​អ្នក​ត្រូវធ្វើ​មុន​ពេល​សម្ភាសន៍
ជាដំបូង​អ្នក​ត្រូវ​តែ​ត្រៀមខ្លួន​ឲ្យ​បាន​រួចរាល់​មុន​ពេល​សម្ភាសន៍​។ អ្នក​គួរតែ​ធ្វើការ​ស្រាវជ្រាវ​លើ​ស្ថាប័ន​ការងារ និង​ការងារ​ដែល​អ្នក​កំពុង​ដាក់​ពាក្យ​។ បន្ទាប់​មក​អ្នក​ត្រូវ​តេ​កត់ត្រា​ទុក​នូវ​ទំនួល​ខុស​ត្រូវ​សំខាន់​ៗ​ចំនួន​ពីរ ឬ​បី​ក្នុង​ការងារ​នោះ​និង​ត្រៀមខ្លួន​ក្នុង​កា​រត​ភ្ជាប់​វា​ជាមួយនឹង​បទ​ពិសោធន៍​ដែល​អ្នកមាន និង​ការ​ដែល​វា​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​ក្នុង​ការងារ​ថ្មី​បាន​។

ប្រសិនបើ​អ្នក​មិន​ធ្លាប់​ចូល​រួមការ​សម្ភាសន៍​អន​ឡាញ​ពី​មុន​មក​ទេ អ្នក​គួរតែ​រៀន​ពី​កម្មវិធី​ដែល​តម្រូវ​ឲ្យ​ប្រើ​ជា​មុន​សិន​មុន​ពេល​សម្ភាស​ន៏ និង​ធានា​ថា​សម្លេង​របស់​អ្នក​អាច​លឺ​ច្បាស់​ល្អ​ផង​ដែរ​។

២. អ្វី​ដែល​អ្នក​ត្រូវធ្វើ​ក្នុង​កំឡុង​ពេល​សម្ភាសន៍
បន្ទាប់​ពី​អ្នក​ជ្រើសរើស​បាន​សម្លៀក​បំពាក់​ដែល​សមរម្យ​សម្រាប់​ការ​សម្ភាសន៍​ហើយ អ្នក​គួរតែ​ចូល​ទៅ​កម្មវិធី​នោះ​ឲ្យ​បាន​មុន​ពេល​សម្ភាសន៍​ប៉ុន្មាន​នាទី​។ អ្នក​ត្រូវ​តែ​រៀប​ការ​អង្គុយ​របស់​អ្នក​ឲ្យ​បាន​ល្អ​ផង​ដែរ និង​ជៀសវាង​ការ​ឱន​ចុះ​ទៅ​មើល​ស្គ្រី​ន​កុំព្យូទ័រ​របស់​អ្នក​ខ្លាំង​ពេក​។ អ្នក​ត្រូវ​តែ​ហ្វឹកហាត់​រក្សា​ខ្សែ​ភ្នែក​ជាមួយ​អ្នក​អ្នក​សម្ភាសន៍​របស់​អ្នកផង​ដែរ​ដើម្បី​បង្ហាញ​នូវ​ជំនឿ​ចិត្ត​។

៣. អ្វី​ដែល​អ្នក​ត្រូវធ្វើ​ក្រោយ​ពី​ការ​សម្ភាសន៍
មុន​ពេល​បញ្ចប់​ការ​សម្ភាសន៍ អ្នក​គួរតែ​សួរ​នូវ​សំណួរ​ដ៏​ល្អ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​សម្ភាសន៍​របស់​អ្នក​ចង​ចាំ​អ្នក​។ សំណួរ​នោះ​អាច​ទាក់ទង​នឹង​ក្រុមហ៊ុន ការងារ ឬ​អ្នក​ជ្រើសរើស​ជាដើម​។ វា​បង្ហាញ​ថា​អ្នក​ពិតជា​ចាប់អារម្មណ៍​នឹង​ការងារ​នេះ​ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នក​គួរតែ​ផ្ញើ​ជា​អ៊ីមែល​ថ្លែងអំណរគុណ​ទៅ​អ្នក​សម្ភាសន៍​របស់​អ្នក​។ ប្រសិនបើ​អ្នកមាន​សំណួរ​បន្ថែម​ទៀត អ្នក​អាច​ចោត​ជា​សំណួរ​ទៅ​កាន់​ពួក​គេ​បាន​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ