ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

COVID-19 ៖ រដ្ឋមន្ត្រី​អា​ល្លឺ​ម៉​ង់​២​រូប​ស្ថិត​​នៅ​ដាច់​ពី​គេ

3 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ក្រសួងការបរទេស​អា​ល្លឹ​ម៉​ង់​រាយការណ៍​ថា រដ្ឋ​មន្តី​ការ​បរទេស​ប្រទេស​នោះ លោក HEIKO MAAS កាលពី​ថ្ងៃ​ទី​២៣ កញ្ញា តម្រូវ​ឲ្យ​ស្ថិត​នៅ​ដាច់​ពី​គេ…

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ក្រសួងការបរទេស​អា​ល្លឹ​ម៉​ង់​រាយការណ៍​ថា រដ្ឋ​មន្តី​ការ​បរទេស​ប្រទេស​នោះ លោក HEIKO MAAS កាលពី​ថ្ងៃ​ទី​២៣ កញ្ញា តម្រូវ​ឲ្យ​ស្ថិត​នៅ​ដាច់​ពី​គេ ក្រោយ​អង្គរក្ស​ម្នាក់​របស់​លោក​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិ​ជ្ច​មាន​នៃ​ការ​ឆ្លង​វីរុស COVID-19 មក ។

ក្រសួងការបរទេស​អា​ល្លឹ​ម៉​ង់​និយាយ​ថា​ការធ្វើតេស្ត​ដំបូង លើ​រដ្ឋមន្ត្រី​រូប​នោះ​ពុំ​ទាន់​ឃើញ​មាន​ការ​ឆ្លង​នៅឡើយ ។ ទោះបី​យ៉ាងនេះ​ក្ដី​រដ្ឋ​មន្ត្រី​រូប​នោះ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ពី​គេ ក្រោយ​ពី​សមាជិក​ម្នាក់​នៃ​កង​អង្គរក្ស​ផ្ទាល់​របស់​លោក ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស ។ ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​នោះ​តម្រូវ​ឲ្យ​លោក​បោះបង់​ចោលការ​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ហ្ស័​ក​ដា​នី ។

ចំណែក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អា​ល្លឺ​ម៉​ង់​លោក​PETER ALTMAIER នា​ថៃ្ង​ទី​២៤​កញ្ញា​ក្លាយជា​រដ្ឋមន្ត្រី​ទី​២​របស់​អា​ល្លឺ​ម៉​ង់ ដែល​ត្រូវ​ស្ថិត​ក្នុងផ្ទះ​ដាច់​ពី​គេ ក្រោយ​ពី​លោក​ប៉ះពាល់​នឹង​ទីប្រឹក្សា​រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប​ម្នាក់ ដែល​ធ្វើតេស្ត​ឃើញ​ឆ្លង​វីរុស​មក​។

ប្រទេស​អា​ល្លឹ​ម៉​ង់​មក​ដល់​ថ្ងៃ​ទី​២៣​កញ្ញា​ចំនួន​អ្នក​ឆ្លង​វីរុស បាន​កើន​ដល់​២៧៥.៩២៧​នាក់​គឺ​១.៧៦៩​នាក់ លើស​កាលពី​ពេល​មុន​នេះ ។ មានអ្នក​ស្លាប់​ថ្មី​១៣​នាក់​ទៀត​នាំ​ឲ្យ​ចំនួន​អ្នក​ស្លាប់​សរុប​ឡើង​ដល់​៩.៤០៩​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ