សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បួង​សួង​​សុំ​សេចក្តីសុខ​​ដល់​ក្រុមការងារ​ចុះ​​សាងសង់​ផ្លូវ៣៨​ខ្សែ​ ក្នុង​ខេត្តសៀមរាប


ខេត្ត​សៀម​រា​ប ៖ នា​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២០ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ពិភាក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​នៅ​ខេត្តសៀមរាប​ដឹកនាំ​ប្រតិភូ​អន្តរ ក្រសួង​ចូលរួម​បួងសួង​សុំ​សេចក្តីសុខ​នៅ​ព្រះ​អង្គ​ចេក​ព្រះ​អង្គ​ចម​បាន​ដឹកនាំ​ប្រតិភូ​អន្តរក្រសួង​ចូលរួម​បួងសួង​សុំ​សេចក្តីសុខ​នៅ​ព្រះ​អង្គ​ចេក​ព្រះ​ចម​។

​ពិធី​​បួងសួង​ខាងលើ​​នេះ គឺ​ដើម្បី​សុំ​សេចក្តីសុខ​ដល់​ក្រុមការងារ​ចុះ​អនុវត្ត​គម្រោង​សាងសង់​ផ្លូវ៣៨​ខ្សែ​ ក្នុង​ខេត្តសៀមរាប និង​បងប្អូន​ប្រជា​ពលរដ្ឋ​ទូ​ទាំង​ប្រទេស​ផង​ដែរ​។

សូម​បញ្ជាក់​ថា ផ្លូវ​ទាំង​៣៨​ខ្សែ​នេះ គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា ក្នុង​ការ​ស្តារ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ក្នុង​ក្រុង​សៀមរាប​ឱ្យ​ក្លាយជា​ទីក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ​៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ