ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចម្លើយ​សម្រាប់​សំណួរ​មួយ​ប្រសិនបើ​មិន​ចង់​មាន​បញ្ហា​លុយ

3 ឆ្នាំ មុន

ក្នុង​ពេល​ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​រក​ការងារ​ធ្វើ ខណៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​តែ​ប្រឈម​មុខ​នឹង​ភាព​មិន​ប្រាកដប្រជា វា​ជា​រឿង​ធម្មតា​ក្នុង​ការ​ព្រួយបារម្ភ​ពី​លុយ​ដែល​អ្នក​បាន​សន្សំទុក​។ យោង​ទៅ​តាម​លោក ប្រា​ដ​លី ធី ខ្លុ​ន​ស៏ (Bradley T. Klontz)…

ក្នុង​ពេល​ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​រក​ការងារ​ធ្វើ ខណៈ​ដែល​សេដ្ឋកិច្ច​ពិភពលោក​កំពុង​តែ​ប្រឈម​មុខ​នឹង​ភាព​មិន​ប្រាកដប្រជា វា​ជា​រឿង​ធម្មតា​ក្នុង​ការ​ព្រួយបារម្ភ​ពី​លុយ​ដែល​អ្នក​បាន​សន្សំទុក​។ យោង​ទៅ​តាម​លោក ប្រា​ដ​លី ធី ខ្លុ​ន​ស៏ (Bradley T. Klontz) ដែល​ជា​សាស្ត្រាចារ្យ​ផ្នែក​ចិត្តសាស្ត្រ​ហិរញ្ញវត្ថុ​នៅ​សាកលវិទ្យាល័យ Creighton University បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​អ្នកមាន​ប្រាក់​សន្សំ​ខ្លះ​ហើយ អ្នក​ត្រូវ​តែ​ឆ្លើ​នឹង​សំណួរ​មួយ​គឺ «ហេតុ​អ្វី​បានជា​អ្នក​គួរ​មាន​លុយ​ខណៈ​ដែល​អ្នក​ដទៃ​ទៀត​មិន​មាន?»

លោក​បាន​ប្រាប់​ទៅ The New York Times មក​ថា ការ​ឆ្លើយ​នឹង​សំណួរ​មួយ​នេះ​មិនមែន​តម្រូវ​ឲ្យ​អ្នក​ប្រ​ធៀប​ស្ថាន​ការ​ហិរញ្ញវត្ថុ​របស់​អ្នក​ជាមួយ​អ្នក​ដទៃ​ទេ តែ​វា​នឹង​ជំរុញ​ឲ្យ​អ្នក​មើលឃើញ​លុយ​ជា​ឧបករណ៍ មិនមែន​ជា​រង្វាស់​ឡើយ​។ហើយ​លោក​បាន​បន្ត​ទៀត​ថា ការ​មាន​ចម្លើយ​សម្រាប់​សំណួរ​ខាងលើ​មាន​សារៈសំខាន់​ណាស់ ជា​ពិសេស​ប្រសិនបើ​អ្នករក​លុយ​បាន​លឿន​។ ប្រសិនបើ​អ្នក​មិន​មាន​ចម្លើយ​ដែល​ល្អ​ទេ អ្នក​នឹង​បំផ្លាញ​អនាគត​ខ្លួនឯង ព្រោះ​អ្នក​នឹង​ព្យាយាម​ករក​វិធី​ដើម្បី​ចាយ​លុយ​ដែល​រកបាន​ឲ្យ​អស់ ឬ​ផ្តាច់ខ្លួន​ពី​សហគមន៍​របស់​អ្នក​ជាដើម​។

យោង​ទៅ​តាម​ការ​សិក្សា​មួយ​នៅ​ឆ្នាំ ២០១៩ ដែល​មាន​ប្រភព​មក​ពី Applied Research in Quality of Life បាន​ព្យាយាម​សិក្សា​ពី​ទស្សនៈ​របស់​មនុស្ស​លើ​ទ្រព្យសម្បត្តិ និង​សម្ភារៈ​និយម​។ ការ​សិក្សា​នេះ​បាន​ប្រទះ​ឃើញ​ថា ការ​គិត​ថា​ទ្រព្យសម្បត្តិ​នាំ​យក​សុភមង្គល​ក្នុង​ជីវិត​ជា​បញ្ហា​មួយ​ព្រោះ​អ្នក​ដែល​មាន​ទស្សនៈ​នេះ​នឹង​ចំណាយ​ពេលវេលា កម្លាំង និង​លុយ​លើ​អ្វី​ផ្សេង​ពី​ផ្នែក​មួយ​ចំនួន​ដែល​អាច​នាំ​យក​សុភមង្គល​ដល់​ពួក​គេ​បាន​ដូច​ជា​ក្រុម​គ្រួសារ និង​សុខភាព​ជាដើម​។

ប៉ុន្តែ​ការ​គិត​ថា ទ្រព្យសម្បត្តិ​គឺជា​រង្វាស់​មួយ​នៃ​ភាព​ជោគជ័យ​អាច​ជំរុញ​ទឹកចិត្ត​មនុស្ស​ឲ្យ​ខិតខំ​ប្រឹងប្រែង​ធ្វើការ​បន្ថែម​ដើម្បី​បង្កើន​គុណភាព​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​វិញ​។

ដោយហេតុ​ដូចនេះ​ទើប​សាស្ត្រាចារ្យ​ខាងលើ​បាន​ប្រាប់​មក​ថា​អ្នក​ត្រូវ​តែ​រៀបចំ​ផែនការ​ក្នុង​ការ​ចាត់ចែង​លុយ​របស់​អ្នក និង​ធ្វើ​អ្វី​ដែល​ល្អជា​មួយ​លុយ​ផង​ដែរ​ប្រសិនបើ​អ្នកមាន​សមត្ថភាព ដូច​ជា​ជួយ​ដល់​សហគមន៍​របស់​អ្នក​ជាដើម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ