ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់ថា ​​សាវតារ​នៃ​​កកើត​ខេត្ត​កោះកុងឡើង​យ៉ាង​ដូច​ម៉្តេច?

3 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង​បាន​បង្កើត​ឡើង​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​នៃ​រជ្ជកាល​ព្រះបាទ​សម្តេចព្រះ​នរោត្តម សុរា​ម្រឹត ដោយ​ព្រះរាជក្រម​លេខ ២៤៦ ន​.​ស​. ចុះ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​១៩៥៨ ដែល​បាន​កាត់​ចេញពី​ខេត្តកំពត និង​តាំងនៅ​កន្លែង​មួយ​ហៅ​ថា…

ខេត្តកោះកុង​បាន​បង្កើត​ឡើង​ក្នុង​សម័យ​សង្គមរាស្ត្រនិយម​នៃ​រជ្ជកាល​ព្រះបាទ​សម្តេចព្រះ​នរោត្តម សុរា​ម្រឹត ដោយ​ព្រះរាជក្រម​លេខ ២៤៦ ន​.​ស​. ចុះ​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​១៩៥៨ ដែល​បាន​កាត់​ចេញពី​ខេត្តកំពត និង​តាំងនៅ​កន្លែង​មួយ​ហៅ​ថា «​ចាំ​យាម​» ក្នុង​ឃុំ​កោះ​ប៉ោ មាន​ផ្ទៃដី​ទំហំ​៦០៦.៦៤០ ហិ​កតា និង​មានស្រុក​ចំនួន​២ កាល​ជំនាន់​នោះ​គឺ​កំពង់សោម និង​កោះកុង ។
ឯកសារ​រដ្ឋបាល​ខេត្ត​បន្ត​ថា​ខេត្តកោះកុង បាន​កែប្រែ និង​បង្កើត​ជា​ខេត្ត​មួយ​ហៅ​ថា ខេត្តកោះកុង ដែល​មា​នទី​តាំងនៅ​ភូមិ​បាង​ចាក ក្នុង​ឃុំ​ពាម​ក្រសោប ដោយ​ព្រះរាជក្រម លេខ ៣៣២-​ន​.​ស​. ចុះ​ថ្ងៃ​ទី​១៣ សីហា គ​.​ស​១៩៥៩ នៃ​រជ្ជកាល ព្រះបាទ​សម្តេចព្រះ​នរោត្តម សុរា​ម្រឹត វិសុទ្ធ​មហាខត្តិយវង្ស​វិសិដ្ឋ​ហរិ​ពង្ស គុណា​តិ​រេ​ក ធម្ម​ច​រិ​យោ​ត្តម បរមបពិត្រ ព្រះ​ចៅ​ព្រះរាជ​អាណាចក្រ​កម្ពុជា ជា​អ​ម្ចាស់ជីវិតលើត្បូង ។

ថ្នាក់ដឹកនាំ និង​ឥស្សរជន​ជាន់ខ្ពស់
-​វរសេនីយ៍ត្រី​សុខ ជៀប ថ្ងៃ​ទី​២៨/១១/១៩៥៩ ។
-​អនុសេនីយ៍ឯក​សេក សំ​អៀ​ត ថ្ងៃ​ទី​២៨/០៤/១៩៦១ ។
-​វរៈសេនីយ៍ត្រី​យង់ យុក ហង់ ថ្ងៃ​ទី​០៣/០៥/១៩៦៨ ។
-​លោក​មូល​ហ៊ា​ង ឧត្តមមន្ត្រី ថ្នាក់​លេខ​៣ ថ្ងៃ​ទី​០៦/១០/១៩៧០ ។
-​ឧត្តមសេនីយ៍ត្រី​សី អ៊ឹ​ង ថ្ងៃ​ទី​១០/០៧/១៩៧២ ។
-​វរសេនីយ៍ឯក​ចេ​ង គឹ​ម​នួន ថ្ងៃ​ទី​០៨/០១/១៩៧៤ ។

-​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩២ ឯកឧត្តម​រុង ផ្លា​ម​កេស​ន លេខា​បក្ស​ខេត្ត និង ឯកឧត្តម​មុន សិរិ អនុ​លេខា​បក្ស​ខេត្ត និង​ជា​ប្រធាន​ខេត្ត ។
-​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៨ ឯកឧត្តម រុង​ផ្លា​ម កេស​ន អភិបាលខេត្ត ។
-​ឆ្នាំ​១៩៩៨ ដល់​ឆ្នាំ​២០០៩ ឯកឧត្តម យុទ្ធ ភូ​ថង អភិបាលខេត្ត ។
-​ឆ្នាំ​២០០៩ ដល់​ឆ្នាំ​២០១៧ ឯកឧត្តម ប៊ុ​ន លើ​ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត ។
-​ឆ្នាំ​២០១៧ ដល់​ប​ច្ចប្ប​ន្ន លោក​ជំទាវ មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត ។

ខេត្តកោះកុង (​ជា​ភាសា​អង់គ្លេស Koh Kong province និង​មាន​អក្សរ​កាត់ KKG) គឺជា​ខេត្ត​មួយ​ក្នុង​ចំណោម​ខេត្ត​ជាប់​សមុទ្រ​ទាំង​បួន និង​ស្ថិត​នៅ​ប៉ែក​នីរ​តី​បំផុត​នៃ​ប្រទេស​កម្ពុជា ហើយ​មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកំពង់ស្ពឺ ខាងលិច​និង​ខាងត្បូង​ជាប់​នឹង​ឈូង​សមុទ្រ និង​ប្រទេស​ថៃ និង​ខាងជើង​ជាប់​ខេត្តពោធិ៍សាត់ ។

ខេត្តកោះកុង​មាន​ក្រុង​ចំនួន​១ និង​ស្រុក​ចំនួន​៦ ឃុំ​ចំនួន ២៦ និង​សង្កាត់​ចំនួន ៣ ដែល​បាន​បែងចែក​ជា ១១៩ ភូមិ និង​មាន​ផ្ទៃដី​សរុប ១០,០៤៥.៥៨ គីឡូម៉ែត្រ​ការេ​៉ ។ ជាមួយនឹង​ធនធានធម្មជាតិ និង​ជីវចម្រុះ​ដ៏​សំបូរ​បែប ខេត្តកោះកុង​មាន​ឆ្នេរសមុទ្រ​សរុប ២១៥ គីឡូម៉ែត្រ ស្នើ​នឹង​ជាង ៥០% នៃ​ឆ្នេរសមុទ្រ របស់​ប្រទេស​កម្ពុជា​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ