ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វីមួយ​ដែល​អ្នក​មិន​ត្រូវ​សុំ​ពី​ចៅហ្វាយ​របស់​អ្នក​ដាច់ខាត​ក្នុង​កំឡុង​ពេល​នេះ

3 ឆ្នាំ មុន

ទោះជា​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​នូវ​ឧបសគ្គ​ជា​ច្រើន​សម្រាប់​បុគ្គលិក​ពិតមែន​ក្តី បុគ្គលិក​មួយ​ចំនួន​ប្រៀប​ដូច​ជា ​បាន​សម្រប​ខ្លួន​បាន​ល្អ​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ ហើយ​កម្ពុជា​ក៏​មើលឃើញ​មានការ​រីក​ចម្រើន​វិស័យ​ថ្មី​ៗ​ខ្លះ​ៗ​ដែរ ។ សម្រាប់​បុគ្គលិក​មួយ​ចំនួន​ដែល​មើលឃើញ​ក្រុមហ៊ុន​លូតលាស់​បាន​ល្អ ឬ​កំពុង​តែ​រ៉ាប់រង​ទំនួល​ខុស​ត្រូវ​ច្រើន អ្នក​ប្រហែលជា​គិត​ចង់​ទាមទារ​ចៅហ្វាយ​ឲ្យ​តម្លើង​ប្រាក់ខែ​ហើយ…

ទោះជា​ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​នូវ​ឧបសគ្គ​ជា​ច្រើន​សម្រាប់​បុគ្គលិក​ពិតមែន​ក្តី បុគ្គលិក​មួយ​ចំនួន​ប្រៀប​ដូច​ជា ​បាន​សម្រប​ខ្លួន​បាន​ល្អ​ជាមួយនឹង​ការ​ផ្លាស់​ប្តូរ ហើយ​កម្ពុជា​ក៏​មើលឃើញ​មានការ​រីក​ចម្រើន​វិស័យ​ថ្មី​ៗ​ខ្លះ​ៗ​ដែរ ។ សម្រាប់​បុគ្គលិក​មួយ​ចំនួន​ដែល​មើលឃើញ​ក្រុមហ៊ុន​លូតលាស់​បាន​ល្អ ឬ​កំពុង​តែ​រ៉ាប់រង​ទំនួល​ខុស​ត្រូវ​ច្រើន អ្នក​ប្រហែលជា​គិត​ចង់​ទាមទារ​ចៅហ្វាយ​ឲ្យ​តម្លើង​ប្រាក់ខែ​ហើយ ។

Smiling young Asian businessman executive extending his arm in a handshake to making a success deal with customer or partner.

ប៉ុ​ន្តេ​យោង​ទៅ​តាម​អ្នកស្រី​សូ​ស៊ី វេច (Suzy Welch) ដែល​ជា​អ្នកនិពន្ធ​សៀវភៅ​គ្រប់គ្រង​ដ៏​ល្បី​មួយ​រូប​បាន​ប្រាប់​ទៅ CNBC Make It ថា វា​ប្រហែលជា​មិនមែន​ជា​ពេលវេលា​ល្អ​ក្នុង​ការ​សុំ​ឡើង​ប្រាក់ខែ​ទេ​។

មូល​ហេ​តុ ​គឺ​មក​ពី​ស្ថាប័ន​ការងារ​ផ្សេង​ៗ​ប្រហែលជា​មិន​មាន​ថវិកា​ទុក​សម្រាប់​តម្លើង​ប្រាក់ខែ​ឲ្យ​ទៅ​បុគ្គលិក​ទេ​ក្នុង​ពេល​នេះ​ ។

អ្នកស្រី​បាន​បកស្រាយ​ថា ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ ១៩ បាន​បង្ក​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ជា​ច្រើន​ក្នុង​សេដ្ឋកិច្ច ដូច្នេះ​ម្ចាស់​អាជីវកម្ម និង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ភាគច្រើន​កំពុង​តែ​តាមដាន​ការ​ចំណាយ​ដោយ​ព្រួយបារម្ភ​ដែរ​ ។

យ៉ាងណា​ក្តី វា​មិនមែន​មាន​ន័យ​ថា ​អ្នក​មិន​ស័ក្តិសម​នឹង​ការ​ទទួល​បានការ​ឡើង​ប្រាក់ខែ​ទេ ​។ អ្នកស្រី វេច បាន​បន្ថែម​ថា «​ប្រសិនបើ​និយាយ​ប្រាប់​ខ្លួនឯង​ថា ខ្ញុំ​មិន​ទទួល​បាន​ប្រាក់ខែ​ដែល​ស្មើនឹង​អ្វី​ដែល​ខ្ញុំ​គួរ​បាន​ទេ នោះ​អ្នក​ក៏​អាច​គិត​ត្រូវ​ដែរ​។​» ប៉ុន្តែ​អ្វី​ដែល​អ្នក​ត្រូវ​ដឹង​គឺ មនុស្ស​កាន់តែ​ច្រើន​កំពុង​តែ​ខិតខំ​ធ្វើការ​កាន់តែ​ខ្លាំង​ឡើង និង​ទទួលយក​ការងារ​កាន់តែ​ច្រើន​ផង​ដែរ​ ។

លើស​ពី​នេះ​ទៅ​ទៀត អ្នក​ត្រូវ​ដឹង​ថា ​ទីផ្សារ​ការងារ​ក៏​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ដែរ​ក្នុង​ពេល​ដែល​មនុស្ស​ជា​ច្រើន​កំពុង​តែ​រក​ការងារ​ធ្វើ រួម​មាន​ទាំង​និស្សិត​ដែល​ទើបតែ​បញ្ចប់​ការ​សិក្សា​ថ្មី​ៗ​ថែម​ទៀត​ផង ​។

ប្រសិនបើ​អ្នកមាន​ឱកាស​ក្នុង​ការ​ធ្វើការ​ពី​ចម្ងាយ​ទៀត​នោះ អ្នក​កាន់តែ​មានសំណាង​ល្អ​ជាង​អ្នក​ដទៃ​ទៅ​ទៀត ព្រោះ​អ្នក​អាច​កាត់​បន្ថយ​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ​ចុះឡើង និង​ការ​ទទួលទាន​អាហារ​នៅ​ក្រៅ​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ