ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​ចុច​ទូរស័ព្ទ​ក៏​ត្រូវ​គេ​វាយ​យក​បាត់ កន្លះ​​ម៉ោង​ក្រោយ​​​រក​ឃើញ​ផ្អើល​ម្តុំ​ផ្សារ​កណ្តាល

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភេទ​ទី​៣​ម្នាក់​បាន​ដើរ​ចុច​ទូរស័ព្ទ​ដៃ​ម៉ាក​11​ប្រូ​មេ​ក នៅ​លើ​សួនច្បារ​មាត់ទន្លេ ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​ទៀត​បាន​វាយ​យក​ទូរស័ព្ទ​របស់​គាត់ ហើយ​គេចខ្លួន​បាន​កន្លះ​ម៉ោង ក៏​ត្រូវ​ម្ចាស់​ទូរស័ព្ទ​ហៅ​បក្សពួក​ដើរ​រក​ឃើញ ក៏​ឈ្លោះប្រកែក​គ្នា​ផ្អើល​ពេញ​ផ្លូវ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​30​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​24 ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ ភេទ​ទី​៣​ម្នាក់​បាន​ដើរ​ចុច​ទូរស័ព្ទ​ដៃ​ម៉ាក​11​ប្រូ​មេ​ក នៅ​លើ​សួនច្បារ​មាត់ទន្លេ ស្រាប់តែ​មាន​ជនសង្ស័យ​មួយ​ក្រុម​ទៀត​បាន​វាយ​យក​ទូរស័ព្ទ​របស់​គាត់ ហើយ​គេចខ្លួន​បាន​កន្លះ​ម៉ោង ក៏​ត្រូវ​ម្ចាស់​ទូរស័ព្ទ​ហៅ​បក្សពួក​ដើរ​រក​ឃើញ ក៏​ឈ្លោះប្រកែក​គ្នា​ផ្អើល​ពេញ​ផ្លូវ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​12​និង​30​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​24 ខែកញ្ញា ឆ្នាំ​2020 តាម​បណ្តោយ​ផ្លូវ​លេខ​5 នៅ​ចំណុច​ម្តុំ​នឹង​ផ្សារ​កណ្តាល ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​1 ខណ្ឌដូនពេញ ។

តាម​ប្រភព​ពី​ជន​រង​គ្រោះជា​ភេទ​ទី​៣ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ខ្លួន​បាន​ដើរ​លេង​នៅ​លើ​សួន​មាត់ទន្លេ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ និង​ចុច​ទូរស័ព្ទ​ដៃ​លេង​ជាមួយ​មិត្តភក្តិ លុះដល់​ពេល​កើតហេតុ​ខាងលើ​នេះ ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​3​ទៅ​៤​នាក់ ក្នុង​នោះ​ក៏​មាន​ភេទ​ទី​៣​ម្នាក់ និង​មាន​ស្រី​ប្រុស​ចំនួន​3​នាក់​ទៀត បាន​មក​ធ្វើ​សកម្មភាព​វាយ​យក​ទូរស័ព្ទ​ដៃ​ម៉ាក​11​ប្រូ​មេ​ក បាន​សម្រេច ហើយ​រត់គេច​ខ្លួន​បាន​ជាង​កន្លះ​ម៉ោង ទើប​ជន​រង​គ្រោះ​ហៅ​បក្សពួក​មិត្តភក្តិ​ជា​ច្រើន​នាក់​ឱ្យ​ជួយ​ដើរ​រក​ឃើញ​នៅ​ឯ​ក្នុង​ហ្គេ​ម​មួយ​កន្លែង នៅ​ម្តុំ​ផ្សារ​កណ្តាល ក៏​ហៅ​ចេញ​មក​ក្រៅ​ដើម្បី​សួរនាំ ។

ជន​រង​គ្រោះ​បាន​និយាយ​ថា គឺ​ស្ត្រីភេទ​ទី​3​នឹង​ហើយ​ដែល​ជា​អ្នក​វាយ​យក​ទូរស័ព្ទ​ដៃ ប៉ុន្តែ​ខាង​ជនសង្ស័យ​ប្រកែក​ថា ច្រឡំ​មនុស្ស​ហើយ មួយ​ណា​ភាគី​ទាំង​សងខាង​បាន​ឈ្លោះប្រកែក​គ្នា​ឡើង​ផ្អើល​ពេញ​ម្តុំ​ផ្សារ​កណ្តាល ភ្លាម​ៗ​នោះ​ដែរ​ក៏​អត់​ឃើញ​សមត្ថកិច្ច ទើប​ជនសង្ស័យ​បាន​ដើរ​គេច​ចេញ​ទៅ​បាត់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ ជន​រង​គ្រោះ​គាត់​ក៏​មិន​បាន​ដាក់​ពាក្យបណ្តឹង​នោះ​ដែរ ក៏​ឡើង​ជិះ​ម៉ូតូ​មិត្តភក្តិ​ចេញ​ទៅ​បាត់​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ