ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គល​ដែល​ជោគជ័យ​អនុវត្ត​តាម​ចំណុច​ខាងក្រោម​នេះ​ពេល​ដែល​សុំ​យោបល់​ស្ថាបនា

3 ឆ្នាំ មុន

សម្រាប់​ក្រុមហ៊ុន​ជា​ច្រើន ការ​ភ័យ​ខ្លាច​របស់​អ្នកដឹកនាំ​មិនមែន​ជា​កត្តា​ដែល​រាំងស្ទះ​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​ទេ តែ​វា​ជា​ឱកាស​តូច​ៗ​រាប់​ពាន់​ដែល​ត្រូវ​បាន​មើល​រំលង​ព្រោះ​បុគ្គលិក​មិន​ចូលរួម​ក្នុង​ការ​ចែករំលែក​មតិយោបល់​របស់​ពួក​គេ​។ ប៉ុន្តែ​គ្រាន់តែ​សូរ​ទៅ​កាន់​បុគ្គលិក​ថា «​ពួក​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ល្អ​ប្រសើរ​ជាង​មុន?» គឺ​មិន​គ្រប់គ្រាន់​ទេ​។ ប្រសិនបើ​បុគ្គលិក​របស់​អ្នក​គិត​ថា​អ្នក​មិន​ចង់​ស្តាប់​មតិយោបល់​របស់​ពួក​គេ​ទេ ពួក​គេ​ក៏​មិន​ខ្វល់ខ្វាយ​ក្នុង​ការ​ចែករំលែក​ដែរ​។ បុគ្គលិក​ដែល​មានគំនិត​ល្អ​ៗ​តែងតែមាន​គំនិត​ជា​និច្ច ប៉ុន្តែ​ពួក​គេ​មិន​ចែករំលែក​ជាមួយ​អ្នក​ទេ​។…

សម្រាប់​ក្រុមហ៊ុន​ជា​ច្រើន ការ​ភ័យ​ខ្លាច​របស់​អ្នកដឹកនាំ​មិនមែន​ជា​កត្តា​ដែល​រាំងស្ទះ​ការ​អភិវឌ្ឍ​ក្រុមហ៊ុន​ទេ តែ​វា​ជា​ឱកាស​តូច​ៗ​រាប់​ពាន់​ដែល​ត្រូវ​បាន​មើល​រំលង​ព្រោះ​បុគ្គលិក​មិន​ចូលរួម​ក្នុង​ការ​ចែករំលែក​មតិយោបល់​របស់​ពួក​គេ​។ ប៉ុន្តែ​គ្រាន់តែ​សូរ​ទៅ​កាន់​បុគ្គលិក​ថា «​ពួក​យើង​អាច​ធ្វើ​អ្វី​ដើម្បី​ល្អ​ប្រសើរ​ជាង​មុន?» គឺ​មិន​គ្រប់គ្រាន់​ទេ​។

ប្រសិនបើ​បុគ្គលិក​របស់​អ្នក​គិត​ថា​អ្នក​មិន​ចង់​ស្តាប់​មតិយោបល់​របស់​ពួក​គេ​ទេ ពួក​គេ​ក៏​មិន​ខ្វល់ខ្វាយ​ក្នុង​ការ​ចែករំលែក​ដែរ​។ បុគ្គលិក​ដែល​មានគំនិត​ល្អ​ៗ​តែងតែមាន​គំនិត​ជា​និច្ច ប៉ុន្តែ​ពួក​គេ​មិន​ចែករំលែក​ជាមួយ​អ្នក​ទេ​។ ផ្ទុយ​មក​វិញ ពួក​គេ​ចាប់ផ្តើម​ក្រុមហ៊ុន​ឬ​អាជីវកម្ម​ដោយ​ខ្លួនឯង​ទៅ​វិញ​។ ដូច្នេះ​តើ​អ្នក​ត្រូវ​សួរ​បុគ្គលិក​របស់​អ្នក​យ៉ាងដូចម្តេច​ដើម្បី​ឲ្យ​ពួក​គេ​ចូលរួម​ផ្តល់​មតិយោបល់​ស្ថាបនា?

១. សួរ​ឲ្យ​ចំ​ៗ
អ្នកដឹកនាំ​ត្រូវ​តែ​សួរ​ពី​អ្វី​ដែល​ខ្លួន​ត្រូវការ និង​ចង់បាន​ឲ្យ​បាន​ចំ​ៗ និង​ច្បាស់លាស់​។ ឧទាហរណ៍​ដូ​ជ​ជា តើ​ចំណុច​អ្វី​ធំ​ជាងគេ​ដែល​ធ្វើ​ឲ្យ​អតិថិជន​របស់​ពួក​យើង​មិន​ពេញចិត្ត ? តើ​ពួក​យើង​អាច​ដោះស្រាយ​វា​បាន​ដោយ​វិធី​ណា?

២. រក្សា​ការ​ដាក់ខ្លួន
សំណួរ​ទាំងនេះ​បង្ហាញ​នូវ​ចំណុចខ្សោយ​របស់​ស្ថាប័ន​ការងារ ឬ​ចំណុចខ្សោយ​របស់​អ្នកដឹកនាំ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បុគ្គលិក​មានការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ចែករំលែក​។ ប៉ុន្តែ​អ្នកដឹកនាំ​ត្រូវ​តែ​ចេះ​ដាក់ខ្លួន​ដើម្បី​អាច​រកបាន​ចំណុច​ខ្វះខាត​បាន​។ អ្នក​ត្រូវ​តែ​សួរ​នូវ​សំណួរ​ដែល​បង្ហាញ​ថា អ្នក​មិនល្អ​ឥត​ខ្ចោះ​ទេ​ដួច​ជា តើ​មាន​គម្រោង​មួយ​ណា​របស់​ពួក​យើង​ដែល​ធ្វើ​មិន​បាន​ល្អ​ជាងគេ?

៣. កុំ​ឆ្លើយ​តប​ភ្លាម​ៗ
អ្នកគ្រប់គ្រង​ភាគច្រើន​បរាជ័យ​ក្នុង​ការ​សួរ​រក​មតិ​ស្ថាបនា​ព្រោះ​ពួក​គេ​មិន​ទាន់​ត្រៀមខ្លួន​បាន​រួចរាល់​ក្នុង​ការ​ស្តាប់​ភាព​ស្មោះត្រង់​របស់​បុគ្គលិក​ដែល​បង្ក​ឲ្យ​ពួក​គេ​ចេញ​មុខ​មក​ការពារ​ខ្លួន​មួយ​រំពេច​។ ការ​សួរ​មតិយោបល់​មុន​នឹង​ចេញ​មុខ​មក​បដិសេធ​ធ្វើ​ឲ្យ​មនុស្ស​បាក់ទឹកចិត្ត​ជាង​ការ​មិន​សួរ​ទាល់តែ​សោះ​ទៅ​ទៀត​។
ពេល​ដែល​អ្នក​សួរ​សំណួរ​ទាំងនេះ អ្នក​ត្រូវ​តែ​អនុញ្ញាត​ឲ្យ​ខ្លួនឯង​ស្តាប់ កត់ត្រា អរគុណ​អ្នក​ដែល​បាន​ចូលរួម​មតិ មុន​នឹង​យក​វា​ទៅ​គិតពិចារណា​ដោយ​ខ្លួនឯង​ជា​មុន​សិន​មុន​នឹង​ធ្វើការ​ឆ្លើយ​តប​។

វា​ទាមទារ​ឲ្យ​មានការ​ហ្វឹកហាត់ និង​សាកល្បង​ជា​ច្រើន​លើក​ច្រើន​សារ​ទើប​អ្នក​អាច​ជោគជ័យ​ក្នុង​ការ​ជំរុញ​ឲ្យ​បុគ្គលិក​របស់​អ្នក​ផ្តល់​មតិយោបល់​ស្ថាបនា​ដែល​ជួយ​ដល់​ស្ថាប័ន​កា​រង​រា​បាន ប៉ុន្តែ​ប្រសិនបើ​អ្នក​ជោគជ័យ​ក្នុង​ការ​បង្កើត​វា​ឲ្យ​ក្លាយជា​ទម្លាប់​ក្នុង​ការងារ​នោះ អ្នក​នឹង​អាច​ស្តាប់​លឺ​គំនិតល្អ​ៗ​កាន់តែ​ច្រើន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ