ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្ងល់​​​! ម៉េច​មិន​ចេញ ក៏ទៅ​​​មើល​បន្ទប់​​​ឃើញ​ជាប់​​គន្លឹះ លុះ​អើត​​​តាម​បង្អួច​ភ័យ​​ស្លន់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់ ខណៈ​ស្នាក់​នៅផ្ទះ​ជួល​តែ​ម្នាក់ឯង ហើយ​មិន​ឃើញ​​ចេញ​ទៅ​ធ្វើការ​ដូច​សព្វដង ស្រាប់តែ​អ្នក​ជិតខាង​ទៅ​មើល​បន្ទប់​ឃើញ​ដាក់​គន្លឹះ​ពី​ក្នុង លុះ​យក​​ពិល​មក​ឆ្លុះ​អើត​មើល​តាម​ប​ង្អូ​ច ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ដេក​ផ្កាប់មុខ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ដោយ​មិនដឹង​ថា តាំងពី​ពេល​ណា​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់ ខណៈ​ស្នាក់​នៅផ្ទះ​ជួល​តែ​ម្នាក់ឯង ហើយ​មិន​ឃើញ​​ចេញ​ទៅ​ធ្វើការ​ដូច​សព្វដង ស្រាប់តែ​អ្នក​ជិតខាង​ទៅ​មើល​បន្ទប់​ឃើញ​ដាក់​គន្លឹះ​ពី​ក្នុង លុះ​យក​​ពិល​មក​ឆ្លុះ​អើត​មើល​តាម​ប​ង្អូ​ច ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ដេក​ផ្កាប់មុខ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ ដោយ​មិនដឹង​ថា តាំងពី​ពេល​ណា​នោះ​ទេ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រលប់ ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ក្នុង​បន្ទប់​ជួល ក្រោយ​នឹង​សាកលវិទ្យាល័យ​ភូមិន្ទ កសិកម្ម​ចំការ​ដូង ស្ថិត​ក្នុងភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ ។

សព​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ជួន យ៉េ​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់​ស្នាក់​នៅផ្ទះ​ជួល ក្រោយ​សាកលវិទ្យាល័យ ភូមិ​មិ​ន្ទ​កសិកម្ម​ចំការ​ដូង ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ភូមិ​ត្រ​យឹ​ង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

តាម​សម្ដី​បុរស​ម្នាក់​ដែល​ជា​អ្នក​រស់នៅ​ជិតខាង​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ គឺ​មិន​បាន​ចេញ​ទៅ​ធ្វើការ​ដូច​សព្វដង លុះ​មក​ដល់​ថ្ងៃ​ល្ងាច រូប​គាត់​ក៏​បានលឺ​សំលេង​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​រោ​ទិ៍ តែ​មិន​មាន​អ្នក​លើក​និយាយ​ឡើយ ដូច​ច្នេះ​ហើយ​ទើប​រូប​គាត់​បាន​ដើរទៅ​មើល​ក៏​ឃើញ​បន្ទប់​បាន​ខ្ទាស់​គន្លឹះ​ពី​ខាងក្នុង ពេល​នោះ​រូប​គាត់​បាន​យក​ពិល​មក​បញ្ចាំង​អើត​មើល​តាម​បង្អួច ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​បាន​ដេក​ផ្កាប់មុខ​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​បាត់​ទៅ​ហើយ មិនដឹង​តាំងពី​ពេល​ណា​នោះ​ទេ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ពេល​នោះ​ដែរ រូប​គាត់​ឃើញ​សភាព​បែប​នេះ ភ័យ​ស្លន់ស្លោ ក៏​រត់​ទៅ​ស្រែក​ប្រាប់​អ្នក​ជិតខាង​ឱ្យទៅ​មើល ព្រមទាំង​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ឱ្យ​ចុះ​ទៅ​ពិនិត្យ ពិតជា​ឃើញ​ថា មាន​មនុស្ស​បាត់បង់​ជីវិត​ពិតប្រាកដ​មែន ទើប​រាយការណ៍​ជូន​ទៅ​ខាង​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ​បច្ចេកទេស​វិទ្យាសាស្ត្រ​រាជធានី​ភ្នំពេញ ឱ្យ​ចុះ​ទៅ​ពិនិត្យ​សាកសព ព្រមទាំង​ធ្វើការ​ទាក់ទង​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​រួច​ហើយ ទើប​សន្និដ្ឋាន​ថា សព​ជន​ង​គ្រោះ​ពិតជា​បាត់បង់​ជីវិត​ដោយសារ​ខ្យល់គរ (​គាំងបេះដូង​) មិន​ពាក់ព័ន្ធ​នឹង​ករណី​អ្វី​ផ្សេង​នោះ​ទេ ទើប​សមត្ថកិច្ច​បាន​ប្រគល់​សព​ឱ្យទៅ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ