ផ្លូវ​៣៨​ខ្សែ​នៅ​ក្រុង​សៀមរាប​ប្រវែង​១០០​គីឡូម៉ែត្រ​នឹង​ជួយ​លើក​ស្ទួយ​ពី​វ​ភាព​ប្រជាពលរដ្ឋ​ក្នុង​ក្រុង


រាជធានី​ភ្នំពេញ ៖ ផ្លូវ​៣៨​ខ្សែ នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ប្រវែង​សរុប​១០០ គីឡូម៉ែត្រ​នឹង​ជួយ​លើក​ស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​ក្នុង​ក្នុង​ក្រុង ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​គណៈកម្មការ​អន្តរក្រសួង​នៅ​កិច្ចប្រជុំ​អន្ត​ក្រសួង​លើក​ដំបូង ។

យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​លើក​ឡើង​ថា សម្តេច​ពិជ័យ សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន គណៈកម្មការ​អន្តរក្រសួង​បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា និង​អនុវត្ត​គម្រោង​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ។

កិច្ចប្រជុំ​បាន​សម្តែង​នូវ​កតញ្ញុតាធម៌​ដ៏​ជ្រាលជ្រៅ​ជាទី​បំផុត ចំពោះ​សម្តេច​អគ្គ​មហា​សេ នា បតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​សម្រេច​ផ្តល់​ថ​វិ កា​សម្រាប់​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ចំនួន​៣៨​ខ្សែ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប ក្នុង​បំណង​កែ​លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង បង្កើត​ការងារ​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ សម្រួល​ចរាចរណ៍​បង្កើន​សោភ័ណ​ភាព​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ និង​កំណើន​សេដ្ឋកិច្ចជាតិ ។

ប្រភព​បន្ត​ថា​ក្រោយ​ពី​ស្តាប់​របាយការណ៍​ស្តី​ពី​ផែនការមេ​នៃ​ការ​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​របស់​ក្រុមការងារ បច្ចេកទេស នៃ​ក្រសួង សាធារណកា រ​និង​ដឹក​ជញ្ជូន និង​បទ​បង្ហាញ​ស្តី​ពី​នគរូបនីយកម្ម និង​ស្ថាបត្យកម្ម​ផ្លូវ​ក្រុង របស់ ក្រុមការងារ​បច្ចេកទេស​នៃ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ កិច្ចប្រជុំ បាន​ពិភាក្សា និង​សម្រេច​ជ្រើសរើស​ខ្សែ​ផ្លូវ​សរុប​ចំនួន​៣៨ ខ្សែ ប្រវែង​សរុប ១០០ គ​.​ម ដោយ​អនុលោម​តាម​ផែនការមេ និង​តាម​ប្លង់​គោល​ប្រើប្រាស់​ដី​ក្រុង​សៀមរាប ចក្ខុវិស័យ​ឆ្នាំ ២០៣៥ ដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើប្រាស់​ដោយ​សេចក្តីសម្រេច លេខ ០០៤ សសរ​ចុះ​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០១៨ របស់ គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគ​រូប​នី​យ កម្ម​ថ្នាក់​ជាតិ និង ផែនការមេ​នៃ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ នៅ​ក្រុង សៀមរាប ខេត្តសៀមរាប ។

ជាមួយ​គ្នា​នោះ​ដែរ​គណៈកម្មការ​អន្តរក្រសួង អំពាវនាវ ដល់ អាជ្ញា​ធរមាន​សមត្ថកិច្ច គ្រប់​លំដាប់ ថ្នាក់ កង កម្លាំង ប្រដាប់​អាវុធ ភ្ញៀវ​ទេសចរ និង ប្រជា​ពល រដ្ឋ នៅ ក្រុង សៀមរាប ទាំងអស់ ចូលរួម សហការ ប្រកប ដោយ ការ​យោគយល់​ជាមួយ​គណៈកម្មការ​អន្តរក្រសួង ក្រុម ការងារ​បច្ចេកទេស និង អង្គភាព និង​ក្រុមហ៊ុន សាងសង់ ដើម្បី ឱ្យ​ការ​សិក្សា​និង​ការ អនុវត្ត គម្រោង ស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​នៅ​ក្រុង សៀមរាប ខេត្តសៀមរាប ប្រព្រឹត្ត ទៅ​បាន ដោយ រលូន និង ទទួល​បាន ផ្លែផ្កា តាម​ការ​រំពឹង​ទុក​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ