បញ្ជូន​ជនជាតិ​ចិន ០៣​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​គ្រឿងញៀន


រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ ជា​ជនជាតិ​ចិន ចំនួន​០៣​នាក់ (​ប្រុស​០២ ស្រី​០១) ទៅ​កាន់​តុលាការ នា​រសៀល​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ។

ជនជាតិ​ចិន​ទាំង​០៣​នាក់​រួម​មាន ៖
ទី​១. ឈ្មោះ ZHOU CHAOJIANG ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ
ទី​២. ឈ្មោះ MENG LINGSHUANG ភេទ​ស្រី អាយុ​៣៦​ឆ្នាំ
និង​ទី​៣. ឈ្មោះ ZHAI FAQIN ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ។

ជនសង្ស័យ​ទាំង​០៣​នាក់​នេះ ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន រួម​ជាមួយ​កម្លាំង​ជំនាញ នៃ​ការិយាល័យ​ព្រហ្មទណ្ឌ និង កម្លាំង​ជំនាញ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហ​ការណ៍​គ្នា​ឆ្មក់​បង្ក្រាប កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​គ្មាន​លេខ​ជាន់​ទី​១ ផ្លូវ​លេខ​៧៨ ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្លង់ សុផល ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នោះ សមត្ថកិច្ច​ជំនាញ បាន​ចាប់​យក​វត្ថុ​តាង​គ្រឿងញៀន ប្រភេទ​ក្រាម​ស​ថ្លា ចំនួន​០២​កញ្ចប់ និង​០១​ដប ទម្ងន់​១៤.៨៨​ក្រាម ព្រមទាំង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន និង​ថង់​ប្លា​ស្ទិ​ក សម្រាប់​ច្រក​គ្រឿងញៀន មួយ​ចំនួន​ទៀត ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ