ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត សូ​ដា នី​តា ប្រកាស​ថា មាន​ដំណឹង​ល្អស​ម្រា​ប់​នាង​នៅ​ឆ្នាំ​២០២១

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មិន​ទាន់​ដល់​ឆ្នាំ​២០២១​នោះ​ទេ ប៉ុន្តែ​តារា​សម្តែង តារាចម្រៀង និង​ជាតា​រា​ម៉ូ​ដែល កញ្ញា សូ​ដា នី​តា ស្រាប់តែ​មាន​គម្រោង​ការងារ​សិល្បៈ​ជា​ច្រើន​ទាំង​នៅ​ក្នុងស្រុក…

រាជធានី​ភ្នំពេញ ៖ មិន​ទាន់​ដល់​ឆ្នាំ​២០២១​នោះ​ទេ ប៉ុន្តែ​តារា​សម្តែង តារាចម្រៀង និង​ជាតា​រា​ម៉ូ​ដែល កញ្ញា សូ​ដា នី​តា ស្រាប់តែ​មាន​គម្រោង​ការងារ​សិល្បៈ​ជា​ច្រើន​ទាំង​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក ដែល​រូប​នាង​ត្រៀមខ្លួន​នឹង​ឆាប់​យក​ឱកាស​មួយ​នេះ​អោយ​ល្អ​បំផុត ។

ទោះបី​វ័យ​កាន់តែ​ច្រើន​មែន​ពិតតែ​ទីផ្សារ​សិល្បៈ​របស់​តារា​ស្រី​ជើង​ចាស់​មាន​កម្ពស់​ខ្ពស់​ស្រឡៈ​សមជា​តារា​ម៉ូ​ដែល​ពិត​ៗ​នេះ នៅ​តែ​ក្តោប​ណែន​ពេញដៃ ជា​ពិសេស​នាង​ប្រកាស​ថា នឹង​មាន​ដំណឹង​ល្អ​សម្រាប់​រូប​នាង​នៅ​ឆ្នាំ​២០២១ ដែល​នឹង​ឈាន​ចូល​មក​ដល់​នា​ពេល​ខ្លី​ខាង​មុខ​ដែល​មហាជន និង​អ្នកគាំទ្រ​ក៏​ចង់​ដឹងផង​ដែរ​ថា តើ​ឆ្នាំ​២០២១ ខាង​មុខ​នេះ ស្រី​ស្អាត​សាច់​ស ម៉ត់ខៃ​នឹង​មាន​ដំណឹង​ល្អ​ក្នុង​ន័យ​កសាង​គ្រួសារ ឬ​ក៏​ពាក់ព័ន្ធ​នឹង​ការងារ​សិល្បៈ ឬ​ក៏​មុខ​ជំនួញ​អ្វី​ថ្មី​ទៅ ។

ជុំវិញ​ច​ម្ង​ល់​មួយ​នេះ ត្រូវ​បាន​ស្រី​ស្រស់ សូ​ដា នី​តា បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០២១​ខាង​មុខ​នេះ​នាង​ពិតជា​មាន​ដំណឹង​ល្អ​ពិតមែន ហើយ​ក៏​បាន​ព្រមព្រៀង​គ្នា​ផង​ដែរ​ដែរ តែ​នោះ​មិនមែន​ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​គូជីវិត​ស្នេហា​អ្វី​នោះ​ទេ តែ​នោះ គឺ​រូប​នាង​នឹង​មាន​គម្រោង​ចេញ​ទៅ​សម្តែង​នៅ​ឯ​ក្រៅប្រទេស គឺ​ទៅ​សម្តែង​នៅ​ទឹកដី​មហាអំណាច សហរ​ដ្ឋា​អា​មេ​រិ​ក ដែល​តារា​ស្រី​រូប​នេះ បាន​និយាយ​ជាមួយ​គេ (​អ្នក​រៀបចំ​កម្មវិធី​) រួច​មក​ហើយ និង​ចាំតែ​ដល់​ថ្ងៃ​ដែល​ត្រូវ​ចេញ​ទៅ​សម្តែង​តែ​ប៉ុណ្ណោះ ។

គួរ​បញ្ចា​ក់​ផង​ដែរ​ថា បើ​ទោះបីជា​មាន​អាយុ​៣៩​ឆ្នាំ ក៏​ដោយ ក៏​សូ​ដា នី​តា នៅ​តែ​ស្រស់​ស្អាត និង​ការ​លែងខ្លួន​ទាក់ទាញ​មិន​ចាញ់​តារា​ស្រី​ក្មេង​ៗ​នោះ​ទេ រីឯ​ចំពោះ​រឿង​ស្នេហា​វិញ​រូប​នាង​ហាក់​មិនសូវ​ខ្វល់ខ្វាយ ក្រោយ​ពី​មាន​បុរស​ជា​ច្រើន​តាម​ញ៉ែ​ញ​ង​រូប​នាង នេះ​ក៏​ព្រោះតែ​រូប​នាង​ធ្លាប់​ជួប​ប្រទេះ​ស្នេហា​មិន​សមបំណង​ពី​មុន​មក ទើប​នាង​ហាក់​មិន​ទាន់​បើកចំហរ​បេះដូង​ទទួលយក​សុភាពបុរស​ណា​ម្នាក់​នា​ពេល​នេះ ៕

កែសម្រួលដោយ