ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​ឪពុក​ប្រើ​ហិ.ង្សា​លើ​ប្រពន្ធ និង​កូនស្រី​នៅ​បា​វិត​ត្រូវ​កាត់ទោស​ដាក់​ពន្ធនាគារ​៣​ឆ្នាំ​ហើយ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ជា​ឪពុក​ប្រើ​ហិង្សា​លើ​ប្រពន្ធ និង​កូនស្រី ត្រូវ​លោក​ចៅក្រម​សាលាដំបូង​ខេត្ដស្វាយរៀង​បាន​កាត់ទោស​សម្រេច​ដាក់​ពន្ធនាគារ​រយៈ​០៣​ឆ្នាំ ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​កូនស្រី​បង្កើត នៅ​ក្រុង​បា​វិត​។ បើ​តាម​លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ឲ្យ​អ្នក​ព័ត៌មាន​ដឹង​ថា…

ខេត្តស្វាយរៀង ៖ បុរស​ជា​ឪពុក​ប្រើ​ហិង្សា​លើ​ប្រពន្ធ និង​កូនស្រី ត្រូវ​លោក​ចៅក្រម​សាលាដំបូង​ខេត្ដស្វាយរៀង​បាន​កាត់ទោស​សម្រេច​ដាក់​ពន្ធនាគារ​រយៈ​០៣​ឆ្នាំ ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​កូនស្រី​បង្កើត នៅ​ក្រុង​បា​វិត​។

បើ​តាម​លោក​ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្វាយរៀង​បាន​ឲ្យ​អ្នក​ព័ត៌មាន​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក​ចៅក្រម​នៃ​សាលាដំបូង​ខេត្តស្វាយរៀង​កាត់ទោស​សម្រេច​ឃុំខ្លួន​ឈ្មោះ​ចាន់​ចំរើន ដាក់​ពន្ធនាគារ​រយៈពេល​០៣​ឆ្នាំ ។

លោក ខាំ សុ​ផា​រី បាន​គូសបញ្ជាក់​ថា ករណី​នេះ​តុលាការ​បាន​ធ្វើ​នីតិវិធី​បង្ហាញខ្លួន​ភ្លាម​ហើយ​កាត់ទោស​ប្រកាស​សាលក្រម​ដាក់​ពន្ធនាគារ រយៈពេល​បី​ឆ្នាំ​តែ​ម្ដង ហើយ​ឃុំខ្លួន​តាម​អំណាច​សាលក្រម​តែ​ម្ដង មិនមែន​តាម​ដីកា​នោះ​ទេ ។ លោក ខាំ សុ​ផា​រី បាន​បន្ត​ថា តំណាង​អយ្យការ​បាន​ចោទ​ប្រកាស​បុរស​ខាងលើ ពី​បទ​ហិង្សា​ដោយ​ចេតនា តាម​មាត្រា​២១៩​នៃ​ក្រមព្រហ្មទណ្ឌ ។

សូម​រំលឹក​ថា ស្ដ្រី​ម្នាក់​ត្រូវ​បាន​ឪពុក​បង្កើត​ប្រើប្រាស់​អំពើ​ហិង្សា​ដាក់​យ៉ាងដំណំ ហើយ​ត្រូវ​គេ​ថត​វី​ដេ​អូ​បាន ចែកចាយ​នៅ​តាម​បណ្ដាញ​សង្គម​កាលពី​ថ្ងៃ​ទី​២០ កញ្ញា ២០២០ ធ្វើ​ឲ្យ​មានកា​ភ្ញាក់ផ្អើល និង​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន ហើយ​ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២០​កន្លង​ទៅ ស្ថិត​ក្នុង​ក្រុង​បា​វិត​ខេត្តស្វាយរៀង ។ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា​ឆ្នាំ​២០២០ ជន​ដៃដល់​ទើបត្រូវ​បាន​កម្លាំង​នគរបាល​ចាប់ខ្លួន ក្រោយ​ឃើញ​វី​ដេ​អូ​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម ។

លោក​វរសេនីយ៍ទោ អែម សុ​វ​ណ្ណា​រិ​ទ្ធ អធិការ​នគរបាល​ក្រុង​បា​វិត ប្រាប់​អ្នក​សារព័ត៌មាន​ឲ្យ​ដឹង​ថា ហេតុការណ៍​នេះ​សមត្ថកិច្ច​ទើបតែ​ទទួល​ព័ត៌មាន​នៅ​លើ Facebook ប៉ុណ្ណោះ ដោយហេតុ​ថា ពេល​កើតហេតុ​ជន​រង​គ្រោះ​មិន​បាន​មក​ដាក់​ពាក្យបណ្ដឹង​ទេ ។ ប្រភព​បន្ត​ទៀត​ថា ក្រោយ​ឃើញ​ព័ត៌មាន​ចែកចាយ លោក​បាន​បញ្ជា​កម្លាំង​ស្រាវជ្រាវ​ជា​បន្ទាន់ និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជន​ដៃដល់​ជា​ឪពុក នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ដើម្បី​មក​សួរនាំ និង​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​នីតិវិធី ។

លោក​វរសេនីយ៍ទោ អែម សុ​វ​ណ្ណា​រិ​ទ្ធ បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​ទៅ​ជន​ដៃដល់​ជា​ឪពុក តែងតែ​បង្ក​បញ្ហា​នៅ​ក្នុង​គ្រួសារ​ជា​ញឹកញាប់ ហើយ​សមត្ថកិច្ច​ក៏​ធ្លាប់​ហៅ​មក​អប់រំ ដើម្បី​កុំ​ឲ្យ​បង្ក​ហិង្សា​នៅ​ក្នុង​គ្រួសារ​បន្ត​ទៀត​ដែរ ប៉ុន្ដែ​ជនសង្ស័យ​មិន​កែខ្លួន នៅ​តែ​បោក​របស់របរ​ក្នុងផ្ទះ ទើប​ប្រពន្ធ​ទ្រាំ​លែង​បាន​ក៏​រត់​ចោល​ទៅ​ភ្នំ​ព​ញ​បន្សល់​ទុក​កូន​២​នាក់​ស្រី​ម្នាក់ និង​ក្មួយ​ស្រី​២​នាក់​នៅ​ក្នុង​បន្ទុកគ្រួសារ ។

យោង​តាម​ការ​សួរ​ចម្លើយ ក្រោយ​សមត្ថកិច្ច​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាព​ថា មូលហេតុ​ដែល​ខ្លួន​ប្រើ​អំពើ​ហិង្សា​លើ​កូនស្រី ក៏​ព្រោះតែ​ខឹង​ណែនាំ​កូន​មិន​ស្ដាប់ រឿង​លេង​ទូរស័ព្ទ​នៅ​ពេល​យប់ ។ ទោស​បី​ជា​យ៉ាង​តុលាការ​ខេត្តស្វាយរៀង​បាន​ចេញ​ដីការ​ឃុំខ្លួន​បុរស​ដែល​ប្រើ​ហិង្សា​លើ​កូនស្រី​នៅ​សង្កាត់​ច្រក​ម្ទេស​ក្រុង​បា​វិត​រយៈពេល​០៣​ឆ្នាំ​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​នា​ល្ងាច​ថ្ងៃ​ទី​២៣ ក​ញ្ញ​២០២០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ