ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​គ្រោះថ្នាក់​ណាស់​! រក​ឃើញ​ស្រោមអនាម័យ​ប្រើ​រួច​ត្រូវ​កែ​ច្នៃ​ធ្វើ​ថ្មី

3 ឆ្នាំ មុន

សមត្ថកិច្ច​វៀតណាម​បាន​ចុះ​បង្ក្រាប​សិប្បកម្ម ដែល​យក​ស្រោមអនាម័យ​ប្រើប្រាស់​រួច​មក​លាង​ទឹក រួច​ច្រក​កញ្ចប់​ថ្មី ដើម្បី​លក់​មក​ម្តងទៀត និង​រឹបអូស​បាន​ស្រោមអនាម័យ​ប្រើប្រាស់​រួច 360​គីឡូក្រាម ស្មើនឹង​ប្រមាណ 32 ម៉ឺន​ស្រោម ។…

សមត្ថកិច្ច​វៀតណាម​បាន​ចុះ​បង្ក្រាប​សិប្បកម្ម ដែល​យក​ស្រោមអនាម័យ​ប្រើប្រាស់​រួច​មក​លាង​ទឹក រួច​ច្រក​កញ្ចប់​ថ្មី ដើម្បី​លក់​មក​ម្តងទៀត និង​រឹបអូស​បាន​ស្រោមអនាម័យ​ប្រើប្រាស់​រួច 360​គីឡូក្រាម ស្មើនឹង​ប្រមាណ 32 ម៉ឺន​ស្រោម ។

ម្ចាស់​សិប្បកម្ម​នោះ​បាន​និយាយ​ថា គាត់​បាន​ទិញ​ស្រោម​ទាំងនេះ ពី​បុរស​ម្នាក់​ដែល​តែងតែ​ប្រមូល​ទិញ​វា​ពី​សណ្ឋាគារ​នានា​នៅ​ក្នុង​តំបន់​ដូច​ទិញ​អេ​ត​ចាយ​អ៊ីចឹង ។ នេះ​បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​ព័ត៌មាន​វៀតណាម ដែល​មានឈ្មោះ​ថា Thời sự VTV បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ ។

លោកស្រី​ផា​ម​ធី​ថា​ញ់​ង៉ុ​ក ស្នាក់​នៅផ្ទះ​សំណាក់​ម៉ូ​តែ​ល សង្កាត់​តាន់​វិញ​ហៀ​ប ខេត្ត​ប៊ិ​ញ​ដុ​ង​អះអាង​ថា​« ជា​មធ្យម ១​ខែ ខ្ញុំ​ទទួល​បាន​ស្រោមអនាម័យ​ប្រើ​ពី​អា​ស័​យ​ដ្ឋា​ន​ដែល​មិន​ស្គាល់​សម្រាប់​បោកគក់ ដើម្បី​ត្រឡប់​អោយ​រាង​ដូច​ថ្មី ហើយ​ចែកចាយ​នៅ​ថ្ងៃ​ដដែល ព្រោះ​វា​ទំនិញ​កែ​ច្នៃ​បន្ត​មិនបាច់​ប្រើ​ពេល​យូរ » ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ