ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន ប្រេស្ទីហ្ស៍ អូតូ ទទួលបានសិទិ្ធផ្តាច់មុខនាំចូល និងចែកចាយរថយន្ត BMW នៅក្នុងព្រះរាជាណាចក្រកម្ពុជា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ យោងតាមលិខិតប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ នេះ ក្រសួងបានទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្ត…

រាជធានីភ្នំពេញ៖ យោងតាមលិខិតប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២០ នេះ ក្រសួងបានទទួលស្គាល់សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្ត និងគ្រឿងបន្លាស់ ម៉ាក BMW ជារបស់ក្រុមហ៊ុន ប្រេស្ទីហ្ស៍ អូតូ ឯ.ក តែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោយទទួលបានការប្រគល់សិទ្ធិផ្តាច់មុខពីក្រុមហ៊ុន Bayerische Motoren Werke Aktiengesellschaft និងក្រុមហ៊ុន BMW Asia Pte Ltd. ។

This image has an empty alt attribute; its file name is c7d9c391a09cc330805d9fcd5f891ea1-724x1024.jpg

BMW ជារថយន្តម៉ាកល្បីលំដាប់កំពូលមកពីប្រទេសអាល្លឺម៉ង់ ដែលមានភាពពេញនិយមយ៉ាងខ្លាំងនៅពាសពេញសាកលលោក និងត្រូវបានទទួលស្គាល់ពីប្រណីតភាព គុណភាព និងបច្ចេកវិទ្យាទំនើបៗស័ក្តិសមទៅនឹងជីវិតទាន់សម័យ និងថ្លៃថ្នូរ ។ សម្រាប់ប្រទេស កម្ពុជាយើងវិញវត្តមានរថយន្តដ៏ប្រណីតនេះ គឺមានតែក្រុមហ៊ុន ប្រេស្ទីហ្ស៍ អូតូ ឯ.ក តែមួយគត់ដែលត្រូវបានទទួលស្គាល់សិទិ្ធនាំចូល និងចែកចាយផ្តាច់មុខ រួមទាំងគ្រឿងបន្លាស់ និងទទួលបានការធានាប្រកបដោយវិជ្ជាជីវៈបំផុត ។

This image has an empty alt attribute; its file name is ce666b31cb16d82e7b62af0003603614-1024x683.jpg

គួរបញ្ជាក់ដែរថា សិទ្ធិនាំចូល និងចែកចាយផ្តាច់មុខនេះ ត្រូវបានអនុម័តដោយក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងការពារការនាំចូលរថយន្ត និងគ្រឿងបន្លាស់ BMW ដែលគ្មានប្រពភច្បាស់លាស់ដែលធ្វើអោយប៉ះពាល់ដល់អ្នកប្រើប្រាស់ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ