ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមពាសមេឃ​ ហ៊ានលួច​ម៉ូតូ​ប៉ូលិស​​ប្រចាំការ​គោល​ដៅ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ ចៅក្រមស៊ើបសួរសម្រេចដីកាឃុំខ្លួនជនស​ង្ស័យម្នាក់​ជា​ចោរ​ថ្លើម​ធំហ៊ានចូលលួចម៉ូតូប៉ូលិសយាមប្រចាំការគោលដៅ២៤ម៉ោង ដាក់ពន្ធនា​គា​រ​ជា​បណ្តោះ​អាសន្ន ក្រោមការចោទប្រកាន់ពីបទលួច។ សូមរម្លឹកថា កាលពីថ្ងៃទី១៩ ​កញ្ញា ឆ្នាំ២០២០ វេលាម៉ោង៥…

រាជធានីភ្នំពេញ ៖​ ចៅក្រមស៊ើបសួរសម្រេចដីកាឃុំខ្លួនជនស​ង្ស័យម្នាក់​ជា​ចោរ​ថ្លើម​ធំហ៊ានចូលលួចម៉ូតូប៉ូលិសយាមប្រចាំការគោលដៅ២៤ម៉ោង ដាក់ពន្ធនា​គា​រ​ជា​បណ្តោះ​អាសន្ន ក្រោមការចោទប្រកាន់ពីបទលួច។

សូមរម្លឹកថា កាលពីថ្ងៃទី១៩ ​កញ្ញា ឆ្នាំ២០២០ វេលាម៉ោង៥ ទៀបភ្លឺ ប៉ុស្តិ៍នគរបាល​ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចគោលដៅយាម​ប្រចាំការ២៤ម៉ោងប៉ុស្តិ៍នគរបាលភ្នំពេញថ្មី ផ្លូលេខ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខថ្លែងថា ករណី​នេះ បង្កដោយជនសង្ស័យ៣នាក់ ដោយគេចខ្លួន២នាក់ឈ្មោះញ៉ា និងឈ្មោះពៅ ព្រម​ទាំង​មធ្យោបាយម៉ូតូ១គ្រឿង ។

ជនសង្ស័យត្រូវបានឃាត់ខ្លួនមានឈ្មោះ ពៅ សៅ ភេទប្រុស អាយុ២៥ឆ្នាំ​ មុខរបរ​មិន​ពិត​​ប្រាកដ ស្នាក់នៅបន្ទប់ជួល​ផ្លូវលំ​ក្នុងភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានសារធាតុញៀន បានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ឈ្មោះ ម៉ន បញ្ញា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ស្នាក់នៅផ្ទះលេខ៤៣A ផ្លូវ៣៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារបន្សល់ទុក ម៉ូតូ២គ្រឿង (១-ម៉ាកអ៊ិចសាយទ័រ ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ (នប.៥០២២) ប្រគល់ឲ្យជនរងគ្រោះវិញ និង ២-ម៉ាកMSX ពណ៌ស សេរីចាស់ ពាក់ស្លាកលេខភ្នំពេញ1FR-2803 របស់ជនសង្ស័យ ៕

អត្ថបទសរសេរ ដោយ