ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​សំរាម​! អាជ្ញាធរ​ភ្នំពេញ​កំពុង​ពិចារណា​ជ្រើស​យក​ក្រុមហ៊ុន​៣​ក្នុង​ចំណោម​២០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​នៃ​ការ​ប្រមូល​សំរាម​ដែល​កន្លង​មក​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ធំ​តែងតែ​ត្អូញត្អែរ​អំពី​ការ​យឺតយ៉ាវ​នៃ​ការ​ប្រមូល​សំរាម​នោះ ពេល​នេះ​ហាក់ដូចជា មាន​ដំណឹង​ល្អ ព្រោះ​មន្ត្រី​ជំនាញ​បាន​អះអាង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​តែ​ពិចារណា និង​វាយតម្លៃ​ជ្រើស​យក​ក្រុមហ៊ុន​ចំនួន​៣ ក្នុង​ចំណោម​ក្រុមហ៊ុន​២០​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ដេញថ្លៃ ដើម្បី​អោយ​ទទួល​សិទ្ធិ​លើ​សេវា​ប្រមូល​សំរាម​អោយ​មាន​ប្រសិទ្ធភាព…

រាជធានី​ភ្នំពេញ ៖ ជុំវិញ​រឿងរ៉ាវ​នៃ​ការ​ប្រមូល​សំរាម​ដែល​កន្លង​មក​អ្នក​រស់នៅ​រាជធានី​ភ្នំពេញ​មួយ​ចំនួន​ធំ​តែងតែ​ត្អូញត្អែរ​អំពី​ការ​យឺតយ៉ាវ​នៃ​ការ​ប្រមូល​សំរាម​នោះ ពេល​នេះ​ហាក់ដូចជា មាន​ដំណឹង​ល្អ ព្រោះ​មន្ត្រី​ជំនាញ​បាន​អះអាង​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​តែ​ពិចារណា និង​វាយតម្លៃ​ជ្រើស​យក​ក្រុមហ៊ុន​ចំនួន​៣ ក្នុង​ចំណោម​ក្រុមហ៊ុន​២០​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ដេញថ្លៃ ដើម្បី​អោយ​ទទួល​សិទ្ធិ​លើ​សេវា​ប្រមូល​សំរាម​អោយ​មាន​ប្រសិទ្ធភាព ។

លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល រាជធានី​ភ្នំពេញ បានអោយ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​នៅ​ថ្ងៃ​ទី​២៤ ខែកញ្ញា​នេះ​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​តែ​ពិចារណា និង​វាយតម្លៃ ក្នុង​ការ​សម្រេច​ជ្រើសរើស​យក​ក្រុមហ៊ុន​ចំនួន​៣​ប៉ុណ្ណោះ ក្នុង​ចំណោម​ហ៊ុន​ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ដេញថ្លៃ ដើម្បី​ផ្តល់​សិទ្ធិ​លើ​ការងារ​គ្រប់គ្រង​សេវា​ប្រមូល​សំរាម និង​សំណល់​រឹង​ក្នុង​រាជធានី​ភ្នំពេញ ។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​រៀបចំ​ការ​ប្រមូល សំរាម​ដោយ​បែងចែក​ខណ្ឌ​ទាំង​១៤ ជា​៣​តំបន់ ។ តំបន់​នីមួយ​ៗ មាន​មួយ​ក្រុមហ៊ុន មួយ​ជា​អ្នក​ទទួលខុសត្រូវ និង​រៀបចំ​តារាង​ពេលវេលា​ជាក់លាក់​ក្នុង​ការ ប្រមូល​សំរាម​ពី​គ្រប់​ច្រក​ផ្លូវ​ផង​ដែរ ។ ដោយសារ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន និង កំណើន​ប្រជាពលរដ្ឋ បាន​ធ្វើ​ឱ្យ​បរិមាណ​ផលិត​សំរាម សំណល់ រឹង​កាន់តែ​មានការ​កើន​ទ្បើ​ង ជាក់ស្ដែង នៅ​រាជធានី ភ្នំពេញ​ក្នុង​មួយ​ថ្ងៃ​ៗ សំរាម​ប្រមាណ ៣​ពាន់​តោន ត្រូវ​បាន​ប្រមូល និង​ដឹក​យក​ទៅ​ចាក់ចោល​នៅ​ទីលាន​ចាក់សំរាម ។ នៅ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១០ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ កាលពី​ពេល កន្លង​មក លោក ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ​ទទួល​បន្ទុក​ការងារ​សំរាម​បាន​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​ចំនួន​២០​ហើយ ដែល​បាន​មក​យកពាក្យ​ដេញថ្លៃ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ ។

លោក​បន្ត​ថា នៅ​ពេល​ខាង​មុខ យើង​នឹង​រៀបចំ​ការ​ប្រមូល​សំរាម​ជា​៣​តំបន់​ក្នុង​ខណ្ឌ​ទាំង​១៤​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ក្នុង​មួយ​តំបន់​មាន​១​ក្រុមហ៊ុន​ជា អ្នក​ទទួលខុសត្រូវ ។

ចំណែក​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា បញ្ហា​អនាម័យ​ជា​បញ្ហា​សំខាន់ ១​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​យកចិត្តទុកដាក់ តែ​បញ្ហា​ចន្លោះ​ប្រហោង​នៅ​តែ​មាន​ដោយ​ជៀស​មិន​ផុត ។ តែ​យ៉ាងណា​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ទទួលយក​ការ​លើក​ឡើង​របស់​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ដើម្បី​បំពេញបន្ថែម​នូវ​ចំណុច​ខ្វះខាត​លើ​ការ​ធ្វើ​អនាម័យ ។

រីឯ លោកប៉ា សុ​ជាតិ​វង្ស ប្រធាន ក្រុម ប្រឹក្សា រាជ ធានី ភ្នំពេញ វិញ បាន​កោតសរសើរ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដំណើរការ​អភិវឌ្ឍ​ន៏​រាជធានី​ភ្នំពេញ និង​សុំ​ឲ្យ​ធ្វើ​ការងារ​ជា​លក្ខណៈ​ប្រ​ព​ន្ធ័​ដោយ​បន្ស៊ី​គ្នា​រវាង​របាយការណ៍ និង​ការងារ​អនុវត្ត​ជាក់ស្ដែង ។

គួរ​រំលឹក ថា កាស​ពី​ខែតុលា ឆ្នាំ​២០១៩ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស ដកហូត​សិទ្ធិ ប្រមូល សំរាម​ពី​ក្រុមហ៊ុន​ស៊ិ​ន ទ្រី ដើម្បី​ឲ្យ​រដ្ឋ​កាន់កាប់​សិន ។ ហើយ​ការ​ប្រមូល សំរាម នៅ​រាជធានី​ភ្នំពេញ ក៏​តម្រូវ​ដាក់​ឱ្យ ដេញថ្លៃ​ជា​ថ្មី ដើម្បី​ស្វែងរក​ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព បទ​ពិសោធន៍ ចូលរួម ផ្ដល់​សេវា​ប្រមូល​និង​ដឹក​ជញ្ជូន​សំរាម និង​សំណង់​រឹង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ