ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​នឹង​អភិវឌ្ឍ​គម្រោង​ខ្សែក្រវាត់​បៃតង​ជួយ​ឲ្យ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ក្លាយជា «​ក​សិ​ទេសចរណ៍​»

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្ពុជា ក្រោយ​ពី​ក្រុមហ៊ុន​ជប៉ុន​បាន​ស្នើ​សុំ កិច្ចសហការ​គាំទ្រ​ពី​ក្រសួងទេសចរណ៍ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខ្សែក្រវាត់​បៃតង (Green Belt) នៅ​ប្រទេស​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​ទេសចរណ៍…

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ល្អ​មួយ​សម្រាប់​កម្ពុជា ក្រោយ​ពី​ក្រុមហ៊ុន​ជប៉ុន​បាន​ស្នើ​សុំ កិច្ចសហការ​គាំទ្រ​ពី​ក្រសួងទេសចរណ៍ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ខ្សែក្រវាត់​បៃតង (Green Belt) នៅ​ប្រទេស​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​ទេសចរណ៍ ផ្នែក​សង្គម និង​ផ្នែក​សេដ្ឋកិច្ច ខណៈ​កម្ពុជា​ណែនាំ​ខេត្ត​ចំនួន​២ គឺ​កំពង់ធំ និង​សៀមរាប​ថា មាន​សក្តានុពល​បំផុត​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​ក​សិ​ទេសចរណ៍ និង​ទេសចរណ៍​ជនបទ ពិសេស​ការ​កសាង​ខ្សែក្រវាត់​បៃតង ។

លោក ណា​បិ​ស្ស៊ី​ម៉ា កាត់​ស៊ូ​ហ៊ី​តុ (Nabeshima Katsuhito) អគ្គនាយក​ក្រុមហ៊ុន យ៉ា​ម៉ា​តុ ហ្គ្រី​ន ខូ​អ៊ិ​ល​ធី​ឌី (Yamato Green Co.,Ltd) បាន​ថ្លែងប្រាប់​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​នៅ​ឯ​កិច្ចប្រជុំ​នៅ​ទីស្តីការក្រសួង នា​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា នេះ​ថា តាម​រយៈ​គម្រោង​អភិវឌ្ឍ​ខ្សែក្រវាត់​បៃតង ដែល​ពាក់ព័ន្ធ​នឹង​ផ្នែក​ទេសចរណ៍​ខាងលើ​នេះ ក្រុមហ៊ុន យ៉ា​ម៉ា​តុ ហ្គ្រី​ន «​នឹង​ធ្វើ​ឱ្យ​ផលិតផល​កសិកម្ម​របស់​កម្ពុជា​ក្លាយទៅជា «​ក​សិ​ទេសចរណ៍​» ហើយ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​អាច​ទទួលទាន​អាហារ ដែល​មាន​ស្រាប់​នៅ​តាម​តំបន់​ទេសចរណ៍​នីមួយ​ៗ ប្រកបដោយ​សុវត្ថិភាព ។ជាង​នេះ​ទៅ​ទៀត ភ្ញៀវ​ទេសចរ​ក៏​អាច​ចូលរួម​ទស្សនា​បច្ចេកទេស​នៃ​ការ​ដាំ​ដុះ និង​ថែទាំ​បាន​ដោយ​ផ្ទាល់​ផង​ដែរ​» ។

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន យ៉ា​ម៉ា​តុ ហ្គ្រី​ន ក៏​បាន និង​កំពុង​ទទួល​បាន​ភាព​ជោគជ័យ និង​មាន​ភាព​ល្បីល្បាញ​ណាស់​ដែរ នៅ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ក​សិ​ទេសចរណ៍ និង​វិស័យ​អេកូ​ទេសចរណ៍ នៅ​ខេត្តបាត់ដំបង និង​ខេត្តមណ្ឌលគិរី ។ ដោយសារ​កត្តា​នេះ​ហើយ ទើប​ជំរុញ​ឱ្យ​ក្រុមហ៊ុន​មាន​គម្រោង​អភិវឌ្ឍន៍​ថ្មី​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ខ្សែក្រវាត់​បៃតង​ខាងលើ​នេះឯង​។

លោក ថោ​ង ខុន បាន​បង្ហាញ​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ដ៏​ធំ​របស់​ក្រុមហ៊ុន​ជប៉ុន​មួយ​នេះ និង​បាន​ឧទ្ទេសនាម​ជូន​លោក ណា​បិ​ស្ស៊ី​ម៉ា និង​គណៈប្រតិភូ​ជប៉ុន​បន្ថែម​ទៀត​ថា កម្ពុជា គឺជា​មិត្ត​ជិត​ស្និទ្ធ​របស់​ជប៉ុន និង​ស្វាគមន៍​ជា​និច្ច​រាល់​ការ​វិនិយោគ​របស់​ជប៉ុន ពិសេស គឺ​វិស័យ​ទេសចរណ៍​នេះ​តែ​ម្ដង ពីព្រោះ​កម្ពុជា​មាន​សក្ដានុពល​យ៉ាងច្រើន​សម្បូរ​បែប ដែល​អំណោយ​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ ពិសេស​គឺ​វិស័យ​អេកូ​ទេសចរណ៍ វិស័យ​ក​សិ​ទេសចរណ៍ ក៏​ដូច​ជា​ទេសចរណ៍​ជនបទ​ជាដើម​។

ប្រសិនបើ​និយាយ​អំពី​ការ​អភិវឌ្ឍ​លើ​វិស័យ​ទេសចរណ៍​ទាំង ៣ ប្រភេទ​ខាងលើ​នេះ ខេត្តសៀមរាប និង​ខេត្តកំពង់ធំ គឺ​ពិតជា​អំណោយផល​ច្រើន​បំផុត​សម្រាប់​ការ​វិនិយោគ​លើ​វិស័យ​ក​សិ​ទេសចរណ៍ និង​ទេសចរណ៍​ជនបទ ពិសេស​ការ​កសាង​ខ្សែក្រវាត់​បៃតង ដោយ​លោក ថោ​ង ខុន ចង់ឱ្យ​ក្រុមហ៊ុន​ពិចារណា​លើ​ការ​វិនិយោគ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ទាំងនេះ បន្ទាប់​ពី​បាន​វិនិយោគ​នៅ​បាត់ដំបង និង​ខេត្ត​មណ្ឌល​គី​រី​។ ម្យ៉ាងទៀត ក្រុមហ៊ុន​គប្បី​កសាង​ឱ្យ​បាន​គំរូ​មួយ​ក្នុង​ខេត្ត​នីមួយ​ៗ​មុន​នឹង​ពង្រីក​ទៅ​ខេត្ត​ដទៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ