ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​កើតឡើង​តាម​ផ្លូវ​វាចា

3 ឆ្នាំ មុន

អ្នកបួស​រូប​ណា​ពោល​សរសើរគុណ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ក្នុង​សាសនា និង​ពោល​គុណមាតា​បិតា ឬ​អប់រំ​ទូន្មាន​អ្នក​ដទៃ​ឲ្យ​ស្គាល់​បាប បុណ្យ គុណ ទោស និង​ស្គាល់​កិច្ច​ជា​ប្រយោ​ជន៍ និង​មិនមែន​ជា​ប្រយោជន៍…

អ្នកបួស​រូប​ណា​ពោល​សរសើរគុណ​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ​ក្នុង​សាសនា និង​ពោល​គុណមាតា​បិតា ឬ​អប់រំ​ទូន្មាន​អ្នក​ដទៃ​ឲ្យ​ស្គាល់​បាប បុណ្យ គុណ ទោស និង​ស្គាល់​កិច្ច​ជា​ប្រយោ​ជន៍ និង​មិនមែន​ជា​ប្រយោជន៍ ទាំង​ជួយ​បង្ហាត់បង្រៀន​វិជ្ជា​ល្អ​គ្រប់​បែប​យ៉ាង​ទៅ​តាម​ចំណេះ​ដែល​ខ្លួន​មាន​ដោយ​មិន​លាក់លាម​ទុក អ្នកបួស​រូប​នោះ​នឹង​បាន​នាម​ថា ធ្វើបុណ្យ​តាម​ផ្លូវ​វាចា ។

កាលបើ​សាធុជន​ចេះ​អប់រំ​វាចា​មិន​និយាយ​ពាក្យ​រោយរាយ​ឥតប្រយោជន៍ មិន​និយាយ​ភូត​កុហក មិន​បោកប្រាស់​អ្នក​ដទៃ មិន​និយាយ​ញុះញង់​ស៊កសៀត មិន​និយាយ​សម្តី​អាក្រក់ ទ្រ​​​​គោះបោះបោក ហើយ​គេច​ចៀស​ចាក​ទៅ​រក​ទី​ស្ងាត់ នៅ​អប់រំ​កាយ អប់រំ​ចិត្ត តាំងស្មារតី​ភាវនា​ជា​ឧបាយ​ទប់​អារម្មណ៍​ឲ្យ​ហ្នឹង​នៅ​តែ​មួយ​ជាដើម​នេះ ហៅ​ថា​ធ្វើបុណ្យ​តាម​ផ្លូវ​វាចា ។

អ្នក​ដែល​ធ្វើបុណ្យ​តាម​ផ្លូវ​វាចា​តែង​បានជា​ទីស្រឡាញ់​រាប់អាន​អំពី​ជំនុំ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន និង​រមែង​ទទួល​សព្ទសាធុការពរ​ពី​ទេវតា​ឱ្យ​បាន​សុខ​ចម្រើន​ទៀត​ផង ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ