ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធទី១ក៏រត់ ទី២ក៏រត់ កូនក៏ទៅបាត់ បុរសម្នាក់ដាច់ចិត្តធ្វើរឿង​មួយ​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ត្រូវបាន​ឪពុកប្រទះឃើញ​​ចងក បណ្តាល​ឱ្យបាត់បង់ជីវិត​ក្នុង​​បន្ទប់ជួល ។ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានគេសង្ស័យ​ថា បុរសរងគ្រោះ​ទំនង​ជា​មាន​វិបត្តិ​ ព្រោះតែ​ប្រពន្ធ​​ទី​១​​រត់​ចោល ហើយ​ប្រពន្ធ​ទី​២ក៏​​រត់​ចោល​ទៀត…

​រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ត្រូវបាន​ឪពុកប្រទះឃើញ​​ចងក បណ្តាល​ឱ្យបាត់បង់ជីវិត​ក្នុង​​បន្ទប់ជួល ។ ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានគេសង្ស័យ​ថា បុរសរងគ្រោះ​ទំនង​ជា​មាន​វិបត្តិ​ ព្រោះតែ​ប្រពន្ធ​​ទី​១​​រត់​ចោល ហើយ​ប្រពន្ធ​ទី​២ក៏​​រត់​ចោល​ទៀត ចំណែក​កូនៗ​ក៏​ចាកចេញទៅស្រុក​អស់ដែរ ទើបធ្វើ​ឱ្យ​បុរសរងគ្រោះ​​​គិតខ្លី​​​ រហូតឈានដល់ការ​បញ្ចប់ជីវិត​បែបនេះ ។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​​ឱ្យមានការ​​ភ្ញាក់ផ្អើលកើតឡើង​​កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ​B5 ផ្លូវ​បេតុង ក្រុម​២ ភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានីភ្នំពេញ​។

​បុរសរងគ្រោះ​ឈ្មោះ ប៊ុ​ន ចាន់​រ៉ា​វី អាយុ​៣២​ឆ្នាំ ជា​កម្មករ​សំណង់ ​ស្នាក់​នៅ​ជាមួយឪពុក​នៅ​​បន្ទប់​ជួល​កន្លែងក្នុងភូមិឃុំ​កើតហេតុ​​​​ខាងលើ​ និង​មានស្រុក​កំណើត​នៅ​ភូមិ​គក សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិសាត់ ខេត្តពោធិសាត់ ។ ជនរងគ្រោះ​ធ្លាប់​មាន​ប្រពន្ធ​​ចំនួន២​នាក់ ​ប៉ុន្តែ​​រត់​ចោល​អស់ហើយ ដោយ​ប្រពន្ធ​ក្រោយ​ឈ្មោះ ស្រី​មុំ មានកូន​២​នាក់ (ប្រុស​ម្នាក់ ស្រី​​ម្នាក់​) ហើយ​ប្រពន្ធ​ក្រោយរូបនេះ​បាន​យក​កូន​ទៅ​ជាមួយ​អស់ហើយ ។

បើ​តាម​​ប្រភពពី​បុរស​ឈ្មោះ កែន ផ​ល្លី អាយុ​៥៥​ឆ្នាំ ​ជា​​សន្តិសុខ​ឯកជន ស្នាក់​នៅ​បន្ទប់​កើតហេតុខាងលើ និង​ត្រូវជា​ឪពុក​របស់​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា គាត់​មានកូន​ចំនួន​៤​នាក់ (ប្រុស​២​នាក់ ស្រី​២​នាក់) ​ដោយឡែក​ជន​រងគ្រោះគឺ​ជា​កូន​ទី​២ ហើយជនរងគ្រោះ​​បាន​​ចាក​ចេញពី​ស្រុក​កំណើត​ឯ​ខេត្តពោធិសាត់​អស់​ជា​ច្រើន​ឆ្នាំ​​កន្លងមក​​ហើយ​ ​ដោយធ្វើ​ជា​កម្មករ​សំណង់ ​និង​​ស្នាក់​នៅ​មិន​ប្រាកដ ។

តាម​ប្រភព​ដដែល​​បាន​បន្ត​​ថា ​ជនរងគ្រោះ​មាន​ប្រពន្ធ​​ចំនួន​២នាក់​ ដោយ​ពួកគេ​បាន​រត់​ចោល​ជនរងគ្រោះ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​កន្លង​មក​ហើយ រហូត​​ធ្វើ​ឱ្យ​ជនរងគ្រោះ​ខូចចិត្ត ដើរ​ផឹក​ដើរ​ស៊ី យក​ស្រា​ធ្វើ​ជា​ត្រីមុខ ផឹក​រហូត​ដល់​ក្លាយជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី លុះ​​រយៈ​ពេល​ជាង​១​ខែ​ចុង​ក្រោយ​នេះ ​ជនរងគ្រោះ​​កាន់តែ​មាន​អាកា​រៈ​ធ្ងន់​ធ្ងរទ្វេរ​ឡើង និយាយ​លែង​ដឹង​ខុស​ត្រូវ ទើប​គាត់​ជា​​ឪពុក​នាំ​​ជនរងគ្រោះ​​​ឱ្យមក​​ស្នាក់​នៅ​បន្ទប់​ជួល​ជាមួយ ព្រមទាំង​នាំ​ទៅ​មន្ទីរ​​ពេទ្យ បើក​ថ្នាំ​ជា​ប្រចាំ ។

​តាម​ប្រភពដដែលបាន​បន្តទៀត​ថា រហូត​​ដល់​​​ថ្ងៃ​​​កើតហេតុ​​ខាងលើ​ គ្រា​ដែល​គាត់​ចេញពី​ធ្វើការ​នា​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ឃើញ​​ជនរងគ្រោះ​​នៅ​ក្នុង​បន្ទប់ បែ​រ​មុខ​ចូល​ក្នុង ដោយ​មាន​ខ្សែភ្លើង​ទាក់​ជាប់​ក ហើយ​គាត់​ក៏​លូកដៃ​កេះ​ក្បាលជនរងគ្រោះ​​តាម​បង្អួច ដោយនឹក​ស្មាន​តែ​​ជនរងគ្រោះ​​ធ្វើ​លេង លុះ​ចូល​ទៅ​ខាងក្នុង ស្រាប់តែ​ឃើញ​ជនរងគ្រោះ​បាត់​មាត់​បាត់​ក ទើប​ឆោឡោ និង​ដាក់ជនរងគ្រោះ​ចុះ ​ដើម្បី​ធ្វើ​ចលនា​បេះដូង ក៏​មិន​កម្រើក ដោយជនរងគ្រោះ​បាន​ផុតដង្ហើម​បាត់​ទៅ​ហើយ ​បន្ទាប់មក​គាត់​ក៏​​រាយការណ៍​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច ឱ្យចុះ​មក​​ពិនិត្យ​ជាក់ស្តែងតែម្តង​ ។

សព​ជនរងគ្រោះ​ត្រូវ​បាន​នគរបាល​មូលដ្ឋាន និង​នគរបាល​ជំនាញ​ចុះ​ទៅ​ពិនិត្យ កោសល្យវិច័យ និង​បានសន្និដ្ឋាន​ថា ជនរងគ្រោះ​ពិតជា​​​បានបញ្ចប់ជីវិតដោយចងកប្រាកដមែន​ ​បន្ទាប់ពី​ពិនិត្យ​រួច សមត្ថកិច្ច​​​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ដើម្បី​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណីនៅ​វត្ត​ជ​ម្ជូ​វ័ន ។

​បុរស​ជា​ឪពុក​បាន​អំពាវនាវ​​ដល់​អាជ្ញាធរ និង​បងប្អូន​ប្រជាពលរដ្ឋ​ សូម​មេត្តា​ជួយ​គាត់​ផង ​ខណៈគាត់ខ្វះខាត គ្មានប្រាក់​សម្រាប់​​រៀបចំ​ធ្វើ​បុណ្យសព​ឱ្យ​កូន​នោះទេ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ