បណ្ឌិតទាំងឡាយដែលប្រាថ្នាមិនឲ្យមានភ័យនិងពៀរវេរាដល់ខ្លួន គួរពិចារណាឲ្យឃើញនូវទោសរបស់ទោសៈថា ដូចជាដុំភ្លើងដុតខ្លួនឯង និងដុតអ្នកដទៃឲ្យខ្លោចផ្សា ។
ហេតុនេះដើម្បីកុំឱ្យភ្លើងទោសៈឆេះឡើង គួរសមាទាននូវចិត្តខន្តីថា៖ «ថ្ងៃនេះអញនឹងរក្សាសីលគឺចិត្តខន្តី មិនក្រោធខឹងនឹងនរណាទេ» ។ លុះសមាទានដូច្នេះរួចហើយ ត្រូវប្រុងស្មារតីរឭកដល់ការសមាទាននោះឲ្យរឿយៗ បើក្រែងវង្វេងភ្លេចត្រូវធ្វើគ្រឿងសម្គាល់យ៉ាងណាមួយទុកនឹងខ្លួន មានកួចជាយសំពត់ចំណាំ ឬធ្វើគ្រឿងសម្គាល់ណាមួយជាដើម ជាគ្រឿងសម្គាល់ ។
កាលបើយើងធ្វើជាសញ្ញាបែបនេះ លុះក្រឡេកឃើញគ្រឿងសម្គាល់នោះ ក៏នឹងនឹកឃើញនូវពាក្យដែលយើងសមាទានខាងលើភ្លាមមិនវង្វេងភ្លេចរហូតឡើយ ខំហាត់ញយៗទៅក៏មុខជាធ្លាប់ទៅឯង ឯភ្លើងទោសៈក៏ចុះថយជាលំដាប់រហូតដល់អស់រលីងពីខ្លួនប្រាណ នៅសល់តែចិត្តមេត្តាដ៏ត្រជាក់សុខតរៀងទៅ ។ សាន សារិន
ចែករំលែកព័តមាននេះ