ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​អាជីវកម្ម​របស់​មហាសេដ្ឋី​អ៊ី​ឡុ​ន ម៉ាស​៖ រៀន​ពី​ដៃគូ​រួច​ធ្វើ​ខ្លួនឯង

3 ឆ្នាំ មុន

លោក​មហាសេដ្ឋី​អ៊ី​ឡុ​ន ម៉ាស (Elon Musk) ត្រូវ​បាន​លើកកម្ពស់​ជា​អាជីវករ​ដែល​នាំមុខ​ផ្នែក​នវានុវត្តន៍ និង​នាំ​យក​ការ​ផ្លាស់​ប្តូរ​ក្នុង​វិស័យ​ផ្សេង​ៗ ដែល​បាន​ចាប់ផ្តើម​ពី​មនុស្ស​ម្នាក់​ដែល​មិនដឹង​អ្វី​ទាល់តែ​សោះ​ពី​ការ​ផលិត​រថយន្ត មក​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​យានយន្ត​ដ៏​ធំ​មួយ​ក្នុង​រយៈពេល ១៦​ឆ្នាំ​។ ប៉ុន្តែ​លោក​មិន​ត្រឹមតែ​ជា​មនុស្ស​ដែល​រៀន​បាន​លឿន​ដែល​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​…

លោក​មហាសេដ្ឋី​អ៊ី​ឡុ​ន ម៉ាស (Elon Musk) ត្រូវ​បាន​លើកកម្ពស់​ជា​អាជីវករ​ដែល​នាំមុខ​ផ្នែក​នវានុវត្តន៍ និង​នាំ​យក​ការ​ផ្លាស់​ប្តូរ​ក្នុង​វិស័យ​ផ្សេង​ៗ ដែល​បាន​ចាប់ផ្តើម​ពី​មនុស្ស​ម្នាក់​ដែល​មិនដឹង​អ្វី​ទាល់តែ​សោះ​ពី​ការ​ផលិត​រថយន្ត មក​ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​ផលិត​យានយន្ត​ដ៏​ធំ​មួយ​ក្នុង​រយៈពេល ១៦​ឆ្នាំ​។

ប៉ុន្តែ​លោក​មិន​ត្រឹមតែ​ជា​មនុស្ស​ដែល​រៀន​បាន​លឿន​ដែល​បាន​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ ​ដែល​មាន​បច្ចេកវិទ្យា​ដែល Tesla មិន​មាន​ទេ​។ បច្ចុប្បន្ន​នេះ លោក​ម៉ាស និង​ក្រុមការងារ​របស់​លោក​កំពុង​តែ​ត្រៀមខ្លួន​សម្រាប់​រៀបចំ​គម្រោងការ​បន្ទាប់​ដើម្បី​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ក្លាយជា​ក្រុមហ៊ុន​ដែល​ពឹងផ្អែក​លើ​អ្នក​ផ្គត់ផ្គង់​តិច​ជាង​មុន​។

អតីត​បុគ្គលិក​ថ្នាក់​នាយក​ម្នាក់​របស់ Tesla បាន​ប្រាប់​ថា លោក​ម៉ាស់​មិន​ចង់​ឲ្យ​ផ្នែក​ណាមួយ​នៃ​អាជីវកម្ម​របស់​លោក​ពឹងផ្អែក​លើ​នរណា​ម្នាក់​ទេ​។ លើស​ពី​នេះ​ទៅ​ទៀត លោក​ភាគច្រើន​គិត​ថា​លោក​អាច​ធ្វើ​វា​បាន​ល្អ លឿន និង​ក្នុង​តម្លៃ​ទាប​ជាង​អ្នក​ដទៃ​ផង​ដែរ​។
បច្ចុប្បន្ន​នេះ Tesla មានការ​សហការ​ជាមួយ​ក្រុមហ៊ុន Panasonic, LG Chem និង Contemporary Amperex Technology Co Ltd សម្រាប់​ការ​ផលិត​ថ្ម​រថយន្ត​អគ្គិសនី​របស់​ខ្លួន​។ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ដែរ Tesla កំពុង​តែ​ប្តូរ​ទៅ​គ្រប់គ្រង​ផលិតកម្ម​ផ្នែក​មួយទៀត​នៃ​កញ្ចប់​ថ្ម​សម្រាប់​រថយន្ត​អគ្គិសនី​ដោយ​ខ្លួនឯង​។

បុគ្គលិក​ដែល​យល់​ដឹង​ពី​យុទ្ធសាស្ត្រ​របស់ Tesla បាន​និយាយ​ថា តាំងពី​លោក​ម៉ាស​ចេញ​មុខ​គ្រប់គ្រង​ក្រុមហ៊ុន​ក្នុង​ឆ្នាំ ២០០៤ មក គោលដៅ​របស់​លោក​គឺ​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​រៀន​ពី​ការ​សហការ ការ​ទិញ និង​បុគ្គលិក​របស់​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​នាំ​យក​បច្ចេកវិទ្យា​សំខាន់​ៗ​មក​ឲ្យ Tesla គ្រប់គ្រង​។

ប៉ុន្តែ​ការ​សហការ​មួយ​ចំនួន​មិន​បាន​ជោគជ័យ​ទេ ដូច​ជា​ការ​សហការ​ជាមួយ Mobileye ដែល​ជា​ក្រុមហ៊ុន​ផលិត Sensor ជាដើម​។ នៅ​ឆ្នាំ ២០១៦ ក្រុមហ៊ុន​ទាំង​ពីរ​បាន​កាត់​ផ្តាច់​ការ​សហការ​បន្ទាប់​ពី​អ្នកបើកបរ​ម្នាក់​បាន​បាត់បង់​ជីវិត​ពេល​ដែល​ប្រើប្រាស់​ប្រព័ន្ធ​បើកបរ​ដោយ​ស្វ័យប្រវត្តិ​របស់ Model S​។

ក្រៅពី​នេះ​ហើយ លោក​បាន​ទិញ​ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា Grohmann, Perbix, Riviera, Compass, និង Hibar Systems ដែល​បាន​ជួយ Tesla ក្នុង​ការ​ក្លាយជា​អ្នកជំនាញ​ផ្នែក​ស្វ័យប្រវត្តិកម្ម​ក្នុង​ការ​បើកបរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ