ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​គ្រោង​ធ្វើតេស្ត​អត្ត​ព​លិ​ក​បរទេស​ មុន​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ចូល​មក​ដល់

3 ឆ្នាំ មុន

ជប៉ុន ៖ អ្នក​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ដែល​ពន្យា​ពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ បាន​បញ្ជាក់​ពី​គម្រោង​ធ្វើតេស្តរ​កកូ​វី​ដ​១៩ លើ​អត្ត​ព​លិ​ក​បរទេស និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ នៅ​ពេល​ពួក​គេ​មក​ដល់​ប្រទេស​ជប៉ុន ប៉ុន្តែ​ប្រហែលជា​មិន​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ២​ស​ប្តា​ហ៍​នោះ​ទេ…

ជប៉ុន ៖ អ្នក​រៀបចំ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ ដែល​ពន្យា​ពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​ក្រោយ បាន​បញ្ជាក់​ពី​គម្រោង​ធ្វើតេស្តរ​កកូ​វី​ដ​១៩ លើ​អត្ត​ព​លិ​ក​បរទេស និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ នៅ​ពេល​ពួក​គេ​មក​ដល់​ប្រទេស​ជប៉ុន ប៉ុន្តែ​ប្រហែលជា​មិន​តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ២​ស​ប្តា​ហ៍​នោះ​ទេ នេះ​បើ​យោង​តាម​សេចក្តី​ព្រាង​ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ ពុធ ទី ២៣ ខែ កញ្ញា កន្លង​ទៅ​។

បន្ថែម​ពី​នេះ​ទៀត អត្ត​ព​លិ​ក​ជប៉ុន និង​អ្នកចូលរួម​ដទៃ​ទៀត ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ជប៉ុន ក៏នឹង​ឆ្លងកាត់​ការ​អនុវត្ត​ស្រ​ដៀង​គ្នា​ផង​ដែរ។ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ជំរុំ​ហ្វឹកហាត់ និង​កន្លែង​ប្រកួតប្រជែង ក្រោម​វិធាន​ការណ៍​ដែល​បាន​ចេញផ្សាយ បន្ទាប់​ពី​កិច្ចប្រជុំ​រវាង​គណៈកម្មាធិការ​រៀបចំ​, រដ្ឋាភិបាល​ជប៉ុន និង​អាជ្ញាធរ​ទីក្រុង​តូ​ក្យូ​។

រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ពុធ លោក Yoshihide Suga នាយក​រដ្ឋមន្ត្រី​ជប៉ុន​ថ្មី បាន​ធ្វើ​កិច្ច​សន្ទនា​តាម​រយៈ​ទូរស័ព្ទ​ជាមួយ​ប្រធាន​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ (IOC) លោក Thomas Bach ដើម្បី​ពិភាក្សា​ពី​គោល​ជំហរ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ នៅ​ឆ្នាំ​ក្រោយ ប្រកបដោយ​ជោគជ័យ និង​សុវត្ថិភាព​។

សូម​បញ្ជាក់​ជូន​ថា ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ នឹង​ធ្វើ​ពិធី​បើក​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី ២៣​ ខែ កក្កដា ឆ្នាំ ២០២១ និង​បិទ​នៅ​ថ្ងៃ​ទី ៨ ខែ សីហា ឆ្នាំ ២០២១ តាម​កាលវិភាគ​ថ្មី​៕ (​ដកស្រង់​ចេញពី Reuters)