ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ​អគ្គិភ័យ​ឆេះ​ភោជ​​​នីយដ្ឋាន​ក្នុងសង្កាត់ទួលស្វាយ​​ព្រៃ២

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ​មានករណី​ក្រុមជាងឡើងផ្សារ​ដំបូល បណ្តាល​ឱ្យខ្ទាតកម្ទេចផ្កាភ្លើង​ឆាប​​ឆេះ​ក្តារកុងប្លាកេ និង​អេប៉ុង​ក្នុង​ភោជនីយដ្ឋាន​មួយកន្លែង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​​ជាច្រើនគ្រឿង​​ចុះ​មក​ជួយ​​អន្តរាគមន៍​​កាលពី​​វេលា​ម៉ោង៤​និង​៤៥​នាទី​​​រសៀល​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ភោជនីយដ្ឋាន​យីហោ«​អិន ប្រាំបី​»…

រាជធានីភ្នំពេញ ៖ ​មានករណី​ក្រុមជាងឡើងផ្សារ​ដំបូល បណ្តាល​ឱ្យខ្ទាតកម្ទេចផ្កាភ្លើង​ឆាប​​ឆេះ​ក្តារកុងប្លាកេ និង​អេប៉ុង​ក្នុង​ភោជនីយដ្ឋាន​មួយកន្លែង​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​​ជាច្រើនគ្រឿង​​ចុះ​មក​ជួយ​​អន្តរាគមន៍​​កាលពី​​វេលា​ម៉ោង៤​និង​៤៥​នាទី​​​រសៀល​ថ្ងៃ​ទី​២៣ កញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ភោជនីយដ្ឋាន​យីហោ«​អិន ប្រាំបី​» ដែល​មា​នទី​តាំងនៅ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ​កែង​​ផ្លូវ​លេខ​២៨៦ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌ​បឹង​កេងកង​ រាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត​មាន​ពី​អាជ្ញាធរ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​ម្ចាស់​ភោជនីយដ្ឋាន​យីហោ​ អិន ប្រាំបី ខាងលើ​បាន​ហៅ​ក្រុម​ជាងដែក​មួយ​​អោយមក​ផ្សារ​ជួសជុល​​ដំ​បូល​ភោជនីយដ្ឋាន​ខាងលើ​នេះ លុះ​​ពេល​ក្រុម​ជាងដែក​ឡើង​ទៅ​ផ្សារ​ដែក​ធ្វើ​តំបូល​ខាងលើ​នោះ ទំនងជា​​​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ទើប​បណ្តាល​ឱ្យ​​ខ្ទាត​ធ្លាក់​ផ្កាភ្លើង​មក​ត្រូវ​លើ​ក្តា​រ​កុង​​ប្លាកេ និង​អេ​ប៉ុង ដែល​គេ​ប្រើ​សំរាប់​ខ្ទប់​សំឡេង ​បណ្តាល​ឱ្យ​​ឆាបឆេះ​ចេញ​ជា​​អណ្តាតភ្លើង និង​ផ្សែង​ខ្មៅ​ហុយ​ទ្រលោម​ បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​​ដល់​អ្នក​​នៅ​ក្បែរ​ខាង​នាំ​គ្នា​ទាញ​ទុយោ​​ឡើង​ទៅ​ជួយ​បាញ់​ពន្លត់ ​ព្រមទាំង​​​កម្លាំង​មាន​សមត្ថ​កិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់ និង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចុះ​មក​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​។​ដោយឡែក​ក្រុម​ជាង​ទាំងនោះ​​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​។

ក្នុង​ករណី​អគ្គិ​ភ័​យឆាប​ឆេះ​ភោជនីយដ្ឋាន​ខាងលើ​នេះ​ដែរ កម្លាំង​​សមត្ថ​កិច្ច​បាន​ប្រើ​ប្រាស់​​​រថយន្តពន្លត់អគ្គិភ័យ​សរុប​ចំនួន​២៦​គ្រឿង​ ទើប​​ភ្លើង​​បាន​រលត់​ទៅ​​វិញ​​នៅវេលា​​ម៉ោង៦​និង​១៥​នាទី​​យប់​​ថ្ងៃ​ដដែល ​និងបណ្តាល​ឱ្យ​រង​ការ​ខូចខាតក្តា​រ​កុង​​ប្លា​កេ និង​អេ​ប៉ុង​អស់​មួយ​ចំនួន​ប៉ុណ្ណោះ ​ប៉ុន្តែ​​មិន​បាន​បង្ក​ឱ្យ​​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ